ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ ដាច់ខាត់​មិន​ឲ្យ​កម្ពុជា​វិល​ទៅ​រក​សង្គ្រាម​វិនាសកម្ម​ជា​ថ្មី​ឡើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អះអាង​មិន​ឲ្យ​កម្ពុជា វិល​ទៅ​រក​សង្គ្រាម​វិនាសកម្ម​ជា​ថ្មី​ឡើយ​ដរាបណា​សម្តេច​នៅ​ដឹកនាំ​ប្រទេស ។ ការ​អះអាង​របស់​ប្រមុខ​ដឹកនាំ​ប្រទេស​អស់​រយៈពេល​ជាង​៣០​ឆ្នាំ​មកនេះ ខណៈ​ដែល​ក្រុមប្រឆាំង​បាន​កំពុង​តែ​ធ្វើ​នយោបាយ​ពី​ក្រៅប្រទេស…

រាជធានី​ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អះអាង​មិន​ឲ្យ​កម្ពុជា វិល​ទៅ​រក​សង្គ្រាម​វិនាសកម្ម​ជា​ថ្មី​ឡើយ​ដរាបណា​សម្តេច​នៅ​ដឹកនាំ​ប្រទេស ។

ការ​អះអាង​របស់​ប្រមុខ​ដឹកនាំ​ប្រទេស​អស់​រយៈពេល​ជាង​៣០​ឆ្នាំ​មកនេះ ខណៈ​ដែល​ក្រុមប្រឆាំង​បាន​កំពុង​តែ​ធ្វើ​នយោបាយ​ពី​ក្រៅប្រទេស ដើម្បី​អូស​ទាញ​ទឹកចិត្ត​ប្រជាពលរដ្ឋ​ឲ្យ​មានការ​បម្រើបម្រាស់​ប្រឆាំង​នឹង​ការ​ដឹក​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​៦ ខែកុម្ភៈ​យ៉ាង​ដូច្នេះ​ថា នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន​នេះ​យើង​ឃើញ​ថា ទាំង​ប្អូន​ខ្មែរ​-​ចិន និង​ខ្មែរ គឺ​ចូលរួម​សប្បាយ​រីករាយ​ទាំងអស់​គ្នា ព្រោះថា ជា​ឱកាស​ជួបជុំ​ទទួលទាន​ម្ហូប អាហារ​ជាមួយ​ក្រុម​គ្រួសារ សាច់ញាតិ និង​មិត្តភក្តិ ព្រមទាំង​ចែក​អាំង​ប៉ាវ​ផ្តល់​នូវ​ភាព​សប្បាយ​រីករាយ​ដែល​នាំ​មក​នូវ​សេចក្តីសុខ និង​លាភ​សំណាងល្អ​ៗ​ដល់​ក្រុម​គ្រួសារ​គ្រប់​ៗ​គ្នា ។

សម្តេច​ក៏​បាន​អរគុណ​ជនរួមជាតិ​ដែល​បាន​ចូលរួម​ថែរក្សា​សន្តិភាព និង​រួមចំណែក​អភិវឌ្ឍន៍​ប្រទេស​ជាតិ​យើង​អោយ​កាន់តែ​រីក​ចម្រើន​ទៅ​មុខ ។ សម្តេច​គូសបញ្ជាក់​ថា ទម្រាំ​ប្រទេស​យើង​មានឱកាស​បាន​អភិវឌ្ឍ​រហូត​មាន​កំណើនសេដ្ឋកិច្ច​រឹង​មាំ​ល្អ និង​មាន​សន្តិសុខ​សង្គម​ល្អ ព្រមទាំង​មានការ​ទាក់ទាញ​វិនិយោគ​គិ​ន និង​ទេសចរ​បរទេស​កាន់តែ​ច្រើន គឺ​យើង​បាន​ខិតខំ​ប្រឹងប្រែង និង​ធ្វើ​ពលី​កម្ម​ខ្លាំង​ណាស់ ហើយ​ក៏​គ្មាន​នរណា​ប្រឹង​ជំនួស​យើង​ទេ បើ​យើង​មិន​ប្រឹង​ដោយ​ខ្លួនឯង ។

ច្បាស់​ណាស់​កាលណា​ប្រទេស​ជាតិ​កាន់តែ​រីក​ចម្រើន​ប្រជាពលរដ្ឋ​ក៏​កាន់តែ​មានឱកាស​ទទួល​បាន​នូវ​ផលប្រយោជន៍​ពី​ការ​រីក​ចម្រើន​នៃ​ប្រទេស​ជាតិ​កាន់តែ​ច្រើន​ឡើង​ផង​ដែរ ។ សម្តេច​ក៏​បាន​គូសបញ្ជាក់​ថា «​នៅ​ក្រោម​ការ​ដឹកនាំ​របស់ខ្ញុំ គឺ​ដាច់ខាត​មិន​អោយ​កម្ពុជា​វិល​ទៅ​រក សង្គ្រាម​វិនាសកម្ម​សារ​ជា​ថ្មី​ឡើយ ទោះបី​ក្នុង​រូបភាព​ណា​ក៏​ដោយ​» ។ ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​តេ​ជោ​ក៏​ជូនពរ​បងប្អូន​ជនរួមជាតិ​ជួប តែ​សេចក្តីសុខ និង​បាន​សប្បាយ​រីករាយ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ