ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីយ៉ា​ស់​! តោះ​អ៊ុត​មើល​ថ្ងៃ​សុក្រ​នេះ ខ្លាំង​ប៉ះ​ខ្លាំង​ហើយ​កក្រើក​សង្វៀន​មិន​ខាន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​ប្រកួត​សមរភូមិ​អ្នក​ប្រយុទ្ធ​គុន​ខ្មែរ​អន្តរជាតិ​នៅ​លើ​សង្វៀន​ស៊ី​អិ​ុ​ន​ស៊ី​ថ្ងៃ​សុក្រ ទី​៨ កុម្ភៈ ខាង​មុខ​នេះ កក្រើក​សង្វៀន​មិន​ខាន​ឡើយ ព្រោះថា​ទាំង​កីឡាករ​កម្ពុជា និង​កីឡាករ​ថៃ​សុទ្ធតែ​ជា​កំពូល​អ្នក​ប្រដាល់​ជើង​ខ្លាំង​ដូច​គ្នា​។ តាម​ការ​អះអាង​របស់​គណៈកម្មការ​រៀបចំ​ការ​ប្រកួត…

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​ប្រកួត​សមរភូមិ​អ្នក​ប្រយុទ្ធ​គុន​ខ្មែរ​អន្តរជាតិ​នៅ​លើ​សង្វៀន​ស៊ី​អិ​ុ​ន​ស៊ី​ថ្ងៃ​សុក្រ ទី​៨ កុម្ភៈ ខាង​មុខ​នេះ កក្រើក​សង្វៀន​មិន​ខាន​ឡើយ ព្រោះថា​ទាំង​កីឡាករ​កម្ពុជា និង​កីឡាករ​ថៃ​សុទ្ធតែ​ជា​កំពូល​អ្នក​ប្រដាល់​ជើង​ខ្លាំង​ដូច​គ្នា​។

តាម​ការ​អះអាង​របស់​គណៈកម្មការ​រៀបចំ​ការ​ប្រកួត កីឡាករ​ជើង​ខ្លាំង​ចាស់វស្សា​កម្ពុជា​ចំនួន​២​រូប ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ ដោយ​ពួក​គេ​ទាំង​២​នាក់​មិន​ធ្លាប់​ជួប​ប្រកួត​ជាមួយ​គ្នា​ពី​មុន​មក​ឡើយ​។ ហើយ​ថែម​ទាំង​មានបទពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​យ៉ាង​ជោកជាំ​ទៀត​ផង​។

ក្នុង​នោះ​មាន​កីឡាករ ទេស ជីវ៉ា មក​ពី​ក្លិប​កងពលតូច​លេខ​៧០​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ភិត​សង្ហា និ​ធិ​ត​ណាយ​ក្វា​ម ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម និង​កីឡាករ មឿ​ន សុខ​ហ៊ុ​ច មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ៍​សែន​ជ័យ ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ចៅ ប៊​យ ស​.​សុ​ផាត គូ​នេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម​។

កីឡាករ ទេស ជីវ៉ា ជា​អ្នក​ប្រដាល់​ជើង​ចាស់​មួយ​រូប ដែល​មានបទពិសោធន៍​ពេញ​ខ្លួន មានឈ្មោះ​បោះ​សំឡេង​ជា​ច្រើន​ឆ្នាំ​មក​ហើយ គ្រាន់តែ​មួយ​រយៈ​មកនេះ​គេ​មិនសូវ​លេចមុខ​នៅ​លើ​សង្វៀន​ញឹកញាប់​ប៉ុណ្ណោះ​។ ហើយ​អ្វី​ដែល​ធ្វើ​ឱ្យ​អ្នក​តាមដាន​ការ​ប្រកួត​ចាំ​មិន​ភ្លេច​នោះ គឺ​ជំនាញ​ខាង​ប្រើ​ស្នៀត​កែង និង​ជង្គង់​តែ​ម្ដង រាល់ពេល​វាយ​ចេញ​ម្ដង​ៗ​តែងតែ​ធ្វើ​ឱ្យ​គូប្រកួត​ញាក់សាច់​គ្រប់​គ្នា​។

មិនតែប៉ុណ្ណោះ ទេស ជីវ៉ា ស្នៀត​កណ្ដាប់ដៃ​របស់​គេ​រឹតតែ​មិន​អន់​ថែម​ទៀត ប៉ុន្តែ​លើក​នេះ​ដៃគូ​របស់​គេ​ក៏​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ម្នាក់​ដែរ ព្រោះ​តាម​ការ​ឱ្យ​ដឹង​ពី​មន្ត្រី​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​កីឡាករ​ថៃ​ម្នាក់​នេះ ធ្លាប់​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​នៅ​ស្រុក​ថៃ​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ ចំពោះ​ការ​មក​ប៉ះ​ជាមួយ ទេស ជីវ៉ា លើក​នេះ នៅ​មិន​ទាន់​ដឹង​ថា យ៉ាងណា​នោះ​ទេ? ព្រោះថា​គេ​ជា​អ្នក​ប្រដាល់​គុន​ថៃ​ដែល​មាន​ល្បិច​ប្រយុទ្ធ​យ៉ាង​សម្បូរ​​បែប ទាំង​ស្នៀត​កែង និង​ជង្គង់​សុទ្ធតែ​អាច​ប្រើ​ការ​បាន​យ៉ាង​ស្ទាត់ជំនាញ​ដូច​គ្នា​។

រីឯ​ការ​ជួប​ប្រកួត​គ្នា​រវាង​កីឡាករ មឿ​ន សុខ​ហ៊ុ​ច ជាមួយ​កីឡាករ​ថៃ ចៅ​ប៊​យ វិញ​នោះ រិ​ទ្ធ​តែ​ពិសេស​ថែម​ទៀត​។ កីឡាករ​ថៃ​ម្នាក់​នេះ​ធ្លាប់​មក​ស្រុក​ខ្មែរ​ច្រើន​លើក​រួច​មក​ហើយ ហើយ​ថែម​ទាំង​ធ្លាប់​វាយ​ផ្ដួល​អ្នក​ប្រដាល់​ជើង​ខ្លាំង​ខ្មែរ​ឱ្យ​ចាញ់​នៅ​ក្រោម​កណ្ដាប់ដៃ​របស់​គេ​មិន​តិច​នាក់​រួច​មក​ហើយ​ដែរ ប៉ុន្តែ​ការ​មក​ប៉ះ​កីឡាករ​ចាស់វស្សា​ដែល​ចូល​ចិត្ត​ប្រើ​កម្លាំងបាយ មឿ​ន សុខ​ហ៊ុ​ច លើក​នេះ ធ្វើ​ឱ្យ​អ្នក​តាមដាន​ការ​ប្រកួត​រឹតតែ​ចង់​ដឹង​ថែម​ទៀត​ថា ការ​ជួប​គ្នា​រវាង​គូ​នេះ អ្នក​ណា​ជា​អ្នក​ខ្លាំង​ពិ​ប្រាកដ ប៉ុន្តែ​កុំ​មើល​ស្រាល មឿ​ន សុខ​ហ៊ុ​ច​ឱ្យ​សោះ បើ​ទោះជា​គេ​មិនសូវ​មាន​ក្បាច់​ប្រយុទ្ធ​ច្បាស់លាស់​មែន តែ​កុំ​បណ្ដោយ​ឱ្យ​គេ​វាយ​ត្រូវ​ឱ្យ​សោះ ព្រោះថា កណ្ដាប់ដៃ​របស់​គេ​វាយ​ចេញ​ម្ដង​ៗ​ធ្ងន់​គ្រាន់បើ​។

រីឯ​គូប្រកួត​មិត្តភាព​ធម្មតា​វិញ​នោះ កីឡាករ ឡូញ វ៉ា​ន់​ឌី មក​ពី​ក្លិប​ពន្លឺ​វិបុល​ដា​រិ​ទ្ធ​ពោធិ៍​សែន​ជ័យ ប្រកួត​ជាមួយ សូត្រ ខេ​វិ​ន មក​ពី​ក្លិប​បក្សី​ស្លាប​ដែក​។ សុខ វី​វ៉ា មក​ពី​ក្លិប​សំរោង​កោង​កីឡា​ខេត្តបាត់ដំបង ប្រកួត​ជាមួយ ឡុ​ង ណ​ង​សាវ មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា និង​គូប្រកួត​ចុង​ក្រោយ ពេជ្រ អេ​លី មក​ពី​ក្លិប​កង​ពល​តូច​​លេខ​១៥៧ ប្រកួត​ជាមួយ ហ៊ុយ សុខ​គង់ មក​ពី​ក្លិប​គី​សែ​មាន​រិ​ទ្ធ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ