ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​ខ្លួន​អត់​មេត្តា​គ្មាន​អ្នក​ណា​ហ៊ាន​នៅ​ក្បែរ

5 ឆ្នាំ មុន

បើ​ក្នុង​ចិត្ត​យើង​មិន​មាន​មេត្តាធម៌​ដល់​មនុស្ស​ទាំងឡាយ​ទេ អ្នក​ទាំងឡាយ​នោះ​ក៏​មិន​អាច​នៅ​ជិត​ខ្លួន​យើង ឬ​នៅ​ជាមួយ​បាន​ដែរ ពួក​គេ​ទាំងអស់​នឹង​ទៅ​ឆ្ងាយ​ពី​ខ្លួន ព្រោះ​យើង​ជា​មនុស្ស​ក្ដៅ​ហួតហែង​គ្មាន​មេត្តា​ក្នុង​សន្តាន ។ ទាំងនេះ​ជា​ផល​នៃ​បុគ្គល​អ្នកមាន​មេត្តា អ្នកមាន​មេត្តាចិត្ត គឺជា​អ្នកមាន​សេចក្ដីសុខ​គ្រប់យ៉ាង​, អ្នកមាន​មេត្តា​ដូច​ស្រុក​ដែល​មិន​ខ្វះ​ទឹក​ប្រើ​,…

បើ​ក្នុង​ចិត្ត​យើង​មិន​មាន​មេត្តាធម៌​ដល់​មនុស្ស​ទាំងឡាយ​ទេ អ្នក​ទាំងឡាយ​នោះ​ក៏​មិន​អាច​នៅ​ជិត​ខ្លួន​យើង ឬ​នៅ​ជាមួយ​បាន​ដែរ ពួក​គេ​ទាំងអស់​នឹង​ទៅ​ឆ្ងាយ​ពី​ខ្លួន ព្រោះ​យើង​ជា​មនុស្ស​ក្ដៅ​ហួតហែង​គ្មាន​មេត្តា​ក្នុង​សន្តាន ។

ទាំងនេះ​ជា​ផល​នៃ​បុគ្គល​អ្នកមាន​មេត្តា អ្នកមាន​មេត្តាចិត្ត គឺជា​អ្នកមាន​សេចក្ដីសុខ​គ្រប់យ៉ាង​, អ្នកមាន​មេត្តា​ដូច​ស្រុក​ដែល​មិន​ខ្វះ​ទឹក​ប្រើ​, អ្នកមាន​មេត្តា រមែង​ត្រជាក់​ដូច​កូន​នៅ​ជិត​ម្ដាយ​, អ្នកមាន​មេត្តា រមែង​ដូច​ត្រី​ដែល​នៅ​ក្នុង​ទឹក​ត្រជាក់​, អ្នកមាន​មេត្តា រមែង​ក្រអូប​ដូច​ក្លិន​ផ្កាឈូក​, អ្នកមាន​មេត្តា រមែង​ប្រសើរ​ជាងមាស​ប្រាក់​ទ្រព្យសម្បត្តិ ។

អ្នកមាន​មេត្តា ដូច​ព្រះរាជា​ទ្រង់គ្រឿង​ដ៏​អស្ចារ្យ​, អ្នកមាន​មេត្តា ដូច​នាវា​ដ៏​ធំ​សម្រាប់​ចម្លង​សត្វ​, អ្នកមាន​មេត្តា ដូច​ស្រុក​គ្មាន​ចោរ ឬ​សត្រូវ​បៀតបៀន​, អ្នកមាន​មេត្តា អាច​គេច​រួច​ពី​គ្រោះថ្នាក់​ផ្សេង​ៗ, អ្នកមាន​មេត្តា ជា​អ្នកមាន​សីល​មាន​បញ្ញា​, អ្នកមាន​មេត្តា រមែង​ជា​អ្នក​នៅ​ជិត​ឋានសួគ៌ ។

មេត្តា​តាម​ផ្លូវចិត្ត​របស់​យើង ប្រៀប​បាន​នឹង​ទឹក​ដ៏​ត្រជាក់​សម្រាប់​ស្រោចស្រព​លើ​ខ្លួនឯង និង​អ្នក​ដទៃ​ឲ្យ​បាន​សេចក្ដីសុខ ឲ្យ​បាន​នូវ​ប្រយោជន៍​គ្រប់យ៉ាង ។