ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាម​ពាណិជ្ជកម្ម អា​មេ​រិ​ក​-​ចិន ឥត​ឈប់​ឈរ​បង្ក​ឱ្យ​សេដ្ឋកិច្ច​ដាំ​ក្បាល​ចុះ

5 ឆ្នាំ មុន

យោង​តាម​សេចក្តីរាយការណ៍​របស់​ភ្នាក់ងារ​សារព័ត៌មាន Rueters ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៥ ខែកុម្ភៈ កន្លង​មក​បាន​ឲ្យ​ដឹង​ថា ការ​សិក្សា​មួយ​របស់​ភ្នាក់ងារ​ទទួល​បន្ទុក​ផ្នែក​ពាណិជ្ជកម្ម និង​អភិវឌ្ឍន៍​ក្រោម​អង្គការសហប្រជាជាតិ UNCTAD បាន​ឲ្យ​ដឹង​ថា គម្រោង​របស់​អា​មេ​រិ​ក​ក្នុង​ការ​បង្កើន​ពន្ធ​លើ​ការ​នាំ​ចូល​ពី​ប្រទេស​ចិន​នា​ខែ​ក្រោយ​នេះ​អាច​នឹង​បង្ក​ឲ្យ​មានការ​អន់​ថយ​ផ្នែក​សេដ្ឋកិច្ច…

យោង​តាម​សេចក្តីរាយការណ៍​របស់​ភ្នាក់ងារ​សារព័ត៌មាន Rueters ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៥ ខែកុម្ភៈ កន្លង​មក​បាន​ឲ្យ​ដឹង​ថា ការ​សិក្សា​មួយ​របស់​ភ្នាក់ងារ​ទទួល​បន្ទុក​ផ្នែក​ពាណិជ្ជកម្ម និង​អភិវឌ្ឍន៍​ក្រោម​អង្គការសហប្រជាជាតិ UNCTAD បាន​ឲ្យ​ដឹង​ថា គម្រោង​របស់​អា​មេ​រិ​ក​ក្នុង​ការ​បង្កើន​ពន្ធ​លើ​ការ​នាំ​ចូល​ពី​ប្រទេស​ចិន​នា​ខែ​ក្រោយ​នេះ​អាច​នឹង​បង្ក​ឲ្យ​មានការ​អន់​ថយ​ផ្នែក​សេដ្ឋកិច្ច ។

សហរដ្ឋអាមេរិក​បាន​ដាក់​ពន្ធ​បន្ថែម​រវាង ១០% និង ២៥% លើ​ផលិតផល​ចិន ២៥០​ប៊ី​លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន ហើយ​ពន្ធ ១០%​នឹង​ត្រូវ​បាន​បង្កើន​ដល់ ២៥% នា​ពេល​ខាង​មុខ​ប្រសិនបើ​ប្រទេស​ទាំង​ពីរ​មិន​អាច​ព្រមព្រៀង​គ្នា​មុន​ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០១៩ នេះ​ទេ ។

អ្នកស្រី Pamela Coke-Hamilton ដែល​ជា​ប្រធាន​ទទួល​បន្ទុក​ផ្នែក​ពាណិជ្ជកម្ម​អន្តរជាតិ​នៅ UNCTAD បាន​ប្រាប់​ដល់​សន្និសីទកាសែត​មួយ​ថា កំណើន​ពន្ធ និង​ការ​ឆ្លើយ​តប​ពី​ប្រទេស​ចិន​វិញ​អាច​នឹង​បង្ក​ឲ្យ​សេដ្ឋកិច្ច​ធ្លាក់​ចុះ​ព្រោះតែ​អ​ស្ថេ​រ​ភាព​ក្នុង​ទីផ្សារ​ផលិតផល និង​ហិរញ្ញវត្ថុ ខណៈ​ដែល​ក្រុមហ៊ុន​សម្រប​ខ្លួន ។

អ្នកស្រី​បាន​បន្ថែម​ថា ប្រទេស​តូច​ៗ និង​ប្រទេស​ក្រីក្រ​នឹង​ជួប​ឧបសគ្គ​ក្នុង​ការ​ប្រឈម​មុខ​នឹង​បញ្ហា ។

កំណើន​នៃ​ការ​ខាតបង់​បង្ក​ពី​សង្គ្រាម​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​នឹង​បង្ក​ឲ្យ​ក្រុមហ៊ុន​ងាក​ចេញពី​ខ្សែ​សង្វា​ក់​ផលិតកម្ម​នៅ​អាស៊ី​ខាងកើត ប៉ុន្តែ​វា​មិន​ផ្តល់​អត្ថប្រយោជន៍​ដល់​ក្រុមហ៊ុន​អា​មេ​រិ​ក​ទេ ។

ការ​សិក្សា​ខាងលើ​បាន​ឲ្យ​ដឹង​ថា សហរដ្ឋអាមេរិក​នឹង​ទទួល​បាន​ផល​ចំណេញ​បាន​តែ ៦%​នៃ​ការ​ដាក់​ពន្ធ​លើ​ផលិតផល​ចិន​ទេ ខណៈ​ដែល​ប្រទេស​ចិន​ទទួល​បាន ១២%​បើ​ទោះជា​ការ​ចំណាយ​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​បាន​កើនឡើង​ពិតមែន​ក្តី ។ ប៉ុន្តែ​ប្រទេស​ដទៃ​នឹង​ទទួលផល​ចំណេញ​បាន ៨២%​នៃ​ការ​នាំ​ចេញ​របស់​ប្រទេស​ចិន​ប្រមាណ​២៥០​ប៊ី​លាន​ដុល្លារ និង​៨៥%​ទៀត​ពី​ការ​នាំ​ចេញ​របស់​សហរដ្ឋអាមេរិក​ប្រមាណ​៨៥​ប៊ី​លាន​ដុល្លារ ។

ពួក​គេ​បាន​បន្ថែម​ថា «​សហភាព​អឺរ៉ុប​នឹង​ទទួលផល​ចំណេញ​បាន ៧០​ប៊ី​លាន​ដុល្លារ​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន ។ ជប៉ុន ម៉ិ​ក​ស៊ិ​ក និង​កា​ណា​ដា​នឹង​ទទួល​បាន ២០​ប៊ី​លាន​ដុល្លារ​រៀង​ៗ​ខ្លួន​ផង​ដែរ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ