ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុញ​នោះ​! ប្រាវ​ឡើង​ខ្ទាត​ចេញពី​គ្នា​ហើយ​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ព្រូស​មួយ​គ្រឿង​បើក​បោះពួយ​យ៉ាង​លឿន​មិន​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ហា​ យ​ឡែ​ន​ឌ័​រ​មួយ​គ្រឿង ដែល​បើក​ឆ្លងផ្លូវ​ខ្ទាត​ទៅ​បុក​រថយន្ត​ព្រូស​មួយ​គ្រឿង​ទៀត បណ្តាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់​ថ្ងៃ​ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៩ ត្រង់​ចំណុច​ស្តុ​ប​២៤​ម៉ោង…


រាជធានី​ភ្នំពេញ ៖ រថយន្ត​ព្រូស​មួយ​គ្រឿង​បើក​បោះពួយ​យ៉ាង​លឿន​មិន​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ហា​ យ​ឡែ​ន​ឌ័​រ​មួយ​គ្រឿង ដែល​បើក​ឆ្លងផ្លូវ​ខ្ទាត​ទៅ​បុក​រថយន្ត​ព្រូស​មួយ​គ្រឿង​ទៀត បណ្តាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់​ថ្ងៃ​ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៩ ត្រង់​ចំណុច​ស្តុ​ប​២៤​ម៉ោង តាម​បណ្ដោយ​ផ្លូវ​ឧក​ញ្ញ៉ា​ម៉ុង​រិ​ទ្ធី កែង​និង​ផ្លូវ​ហាណូយ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត​មួយ​គ្រឿង​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AS-5323 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​សម្ដេច​ជា ស៊ី​ម ក្នុង​ទិស​ពី​លិចទៅ​កើត ។ លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​បាន​បើក​ឆ្លងកាត់​ផ្លូវ​ហាណូយ បម្រុង​ឆ្ពោះទៅ​ផ្លូវ​ឧក​ញ្ញ​ម៉ុង​រិ​ទ្ធី តែ​ខណៈ​ពេល​ដែល​បើក​ឆ្លង​ជិត​ផុត​ហើយ​នោះ​ក៏​ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​តូ​យូ​តា​ព្រូស ពណ៌​កណ្តុរ​ប្រមេះ ពាក់​ស្លាក​លេខ ភ្នំពេញ 2AG-1604 បើកបរ​ដោយ​បុរស​ម្នាក់​តាម​បណ្ដោយ​ផ្លូវ​ហាណូយ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង និង​ក្នុង​ល្បឿន​យ៉ាង​លឿន​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ហា​យ​ឡែក​ឌ័​រ ពេញទំហឹង បណ្ដាល​ឲ្យ​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ រង​ការ​ខូចខាត ក្រពឹត និង​បាក់​កាឡេ​កង់​ខាង​មុខ​ចំហៀង​ខាងឆ្វេង ។

ចំណែក​រថយន្ត​បង្ក​បាន​ខ្ទាត​ទៅ​បុក​ចំ​ពីមុខ​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​តូ​យូ​តា​ព្រូស ពណ៌​ស បើកបរ​ដោយ​នារី​ម្នាក់ តាម​បណ្ដោយ​ផ្លូវ​ឧក​ញ្ញ៉ា​ម៉ុង​រិ​ទ្ធី ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិចបណ្តាល​ឲ្យ​រង​ការ​ខូចខាត​ក្រពឹត​កាង​ផ្នែ​ង​ខាង​មុខ ចំណែកឯ​រថយន្ត​បង្ក​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ និង​ចំហៀង​ខាងឆ្វេង​យ៉ាងដំណំ ប៉ុន្តែ​មិន​បង្ក​ឲ្យ​មាន​អ្នក​រង​របួស​នោះ​ទេ ។

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ទាក់ទង​ទៅ​សមត្ថកិច្ច​ជំនាញ​ឲ្យ​ចុះ​មក​ធ្វើការ​វាស់វែង​យក​រថយន្ត​ទាំង​បី​គ្រឿង​ខាងលើ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​ទៅ​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ