ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្លា.ប់កូនប្រុសយ៉ាងព្រៃ​ផ្សៃ​បំផុត​

5 ឆ្នាំ មុន

តាម​ប្រភព​ពី​Metroបានឱ្យ​ដឹង​ថា ក្មេង​ប្រុស​ម្នាក់​បាន​ស្លាប់ ក្រោយ​ពី​ម្តាយ​ឪពុក​របស់​គេ​យកទៅ​​កប់​ទាំង​​រស់ ដោយសារ​តែ​មិន​ចាំ​ឃ្លា​នៅ​ក្នុង​ព្រះ​គម្ពីរ​ប៊ី​ប ​។ ក្មេង​ប្រុសមាន​​ឈ្មោះ Ethan Hauschultz ត្រូវ​បាន​អាណាព្យាបាល​ស្របច្បាប់(​មិនមែន​ម្តាយ​ឪពុក​បង្កើត​) យក​ទៅ​កប់​ក្នុង​ដី​កណ្តាលវាល​ទឹកកក…

តាម​ប្រភព​ពី​Metroបានឱ្យ​ដឹង​ថា ក្មេង​ប្រុស​ម្នាក់​បាន​ស្លាប់ ក្រោយ​ពី​ម្តាយ​ឪពុក​របស់​គេ​យកទៅ​​កប់​ទាំង​​រស់ ដោយសារ​តែ​មិន​ចាំ​ឃ្លា​នៅ​ក្នុង​ព្រះ​គម្ពីរ​ប៊ី​ប ​។ ក្មេង​ប្រុសមាន​​ឈ្មោះ Ethan Hauschultz ត្រូវ​បាន​អាណាព្យាបាល​ស្របច្បាប់(​មិនមែន​ម្តាយ​ឪពុក​បង្កើត​) យក​ទៅ​កប់​ក្នុង​ដី​កណ្តាលវាល​ទឹកកក មុន​ពេល​វាយ​ធ្វើបាប​ ហើយ​ក៏​បាន​ស្លាប់​បាត់បង់​ជីវិត​ ។

អាណាព្យាបាល​ស្របច្បាប់ Timothy និង Tina Hauschultz បាន​យក Ethan ទៅ​ដាក់​ក្នុង
​ក្តា​មឈូស​តូច​មួយ ហើយ​កប់​ក្នុង​ព្រឹល ព្រោះតែ​មិន​អាច​ទន្ទេញ​ចាំ​១៣​ឃ្លា​ នៅ​ក្នុង​គម្ពីរ​ប៊ី​ប ​។ Ethan បាន​ស្លាប់​ដោយសារ​តែ​ត្រជាក់​ខ្លាំង​ពេក និង​របួស​គ្រាំ​ក្នុង​ពេញ​ដង​ខ្លួន កាលពី​​ខែមេសា​​ឆ្នាំ​មុន ​។ នៅ​ពេល​នេះ ទើបតែ​ដល់​ពេល​ជន​ដៃដល់​ត្រូវ​ឡើង​តុលាការ​ ។

ម្តាយបង្កើត​របស់ Ethan អ្នកស្រី Andrea Everett បាន​និយាយ​ថា​ «នៅ​ពេល​ខ្ញុំ​ទៅ​ដល់ទី​នោះ Ethan មិន​មាន​ចង្វាក់បេះដូង​ទេ ហើយ​កម្តៅ​ខ្លួន​ត្រឹមតែ​២៣​ដឺ​​ក្រេ​ប៉ុណ្ណោះ ​។ ពួក​គេ​បាន​ជួយ​ធ្វើការ​សង្គ្រោះ​ដែរ តែ​នៅ​តែ​មិន​អាច​។ ខ្ញុំ​ចង់បាន​យុត្តិធម៌​ជូន​ដល់​កូនប្រុស​របស់ខ្ញុំ​។ មនុស្ស​ដែល​ប្រព្រឹត្ត​ត្រូវ​តែ​ចូល​គុក​រយៈពេល​យូរ​» ។

Timothy Hauschultz ត្រូវ​បាន​ជាប់​ពី​បទ​មនុស្សឃាត និង Tina ត្រូវ​បាន​ជាប់​ពី​បទ​មិន​បានការ​ពារ Ethan ​។ ពួក​គេ​សុទ្ធតែ​ត្រូវ​ឡើង​តុលាការ​ម្សិលមិញ ។

អត្ថបទសរសេរ ដោយ