ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​ក្រឡាហោម ស ខេ​ង…ចេញ​បញ្ជា​ផ្ទាល់​ក្នុង​ការ​​​ឃាត់​បុរស​«​ចំប៉ី​ខ្មៅ​»

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កម្លាំង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌ​ដូនពេញ និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ឃាត់ខ្លួនបុរស«ចំប៉ី​ខ្មៅ» នៅវេលា​យប់​ថ្ងៃ​ទី​០៥ ​កុម្ភៈ ​បន្ទាប់​​បុរសរូប​នេះ​ខឹង​ជន​៣​នាក់​ជិះ​ម៉ូតូ​ខោក​ក្បាលខ្លួន ​ក៏បាន​ឡាយវីដេអូ​​ហ្វេ​ស​ប៊ុ​ក​ជេរ​ប្រមាថរហូត​​ដល់​ប្រទេស​​កម្ពុជា…

រាជធានីភ្នំពេញ ៖ កម្លាំង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌ​ដូនពេញ និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ឃាត់ខ្លួនបុរស«ចំប៉ី​ខ្មៅ» នៅវេលា​យប់​ថ្ងៃ​ទី​០៥ ​កុម្ភៈ ​បន្ទាប់​​បុរសរូប​នេះ​ខឹង​ជន​៣​នាក់​ជិះ​ម៉ូតូ​ខោក​ក្បាលខ្លួន ​ក៏បាន​ឡាយវីដេអូ​​ហ្វេ​ស​ប៊ុ​ក​ជេរ​ប្រមាថរហូត​​ដល់​ប្រទេស​​កម្ពុជា ​ដែល​ធ្វើ​ឱ្យប៉ះពាល់​ដល់​បងប្អូន​មាន​ការ​ខឹងសម្បារ​ ដែលមិន​អាច​លើក​លែងបាន​​ ។

ការ​ឈាន​​ដល់​ការ​ឃាត់ខ្លួនជន​​នេះ បន្ទាប់​ពី​ភេទ​ទី​៣ យិ​ន ហេង ដែល​មាន​គណនី Facebook ឈ្មោះ
«​ចំប៉ី​ខ្មៅ​» បាន​បង្ហាញ​វី​ដេ​អូ​​លើ​បណ្ដាញ​សង្គម នៅ​​​មុខ​ព្រះ​បរមរាជវាំង ដោយ​ប្រើប្រាស់​នូវ​ពាក្យ​ធ្ងន់​ៗ ជេរ​ប្រមាថ​ទៅ​ដល់​ជាតិ​សាសន៍​ខ្មែរ ព្រមទាំងដាក់​បណ្តាសាឱ្យ​​ប្រទេស​កម្ពុជា​រលាយ​ទៀត​​ផង ។ បន្ទាប់​ពី​ឡាយ​វី​ដេ​អូ​នោះហើយ ក៏​បាន​ធ្វើ​ឱ្យ​​​​ខឹងសម្បា​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​ទូ​ទាំង​ប្រទេស បាន​​ថ្កោល​ទោសឱ្យ​​សមត្ថកិច្ច​ចាត់ការ ​ចំពោះ​បុគ្គល​ភេទ​ទី​៣​នេះ ​។

ជាមួយ​គ្នា​នោះ​ដែរ លោក​ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​បច្ចេក​វិទ្យានៃ​ក្រសួងមហាផ្ទៃ បាន​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា ការ​ចាប់ខ្លួន​យុវជន​ភេទ​ទី​៣ (ចំប៉ីខ្មៅ)នេះ គឺក្រោម​ការ​បញ្ជា​ផ្ទាល់​​ពី​សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ និង​នាយ​ឧត្តម​សេ​នីយ៍សន្ដិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ។

លោក​ឧត្តមសេនីយ៍​ប្រធាន​នាយកដ្ឋានបាន​បញ្ជាក់ទៀត​​ថា ក្រោយ​ទទួល​បាន​បទបញ្ជាកម្លាំង​នគរបាល​ជំនាញ​បាន​សហការ​គ្នាស្រាវជ្រាវ និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជាក់ស្ដែង​លើ​យុវជន​ឈ្មោះ យិ​ន ហេង ជា​មនុស្ស​ភេទ​ទី​៣ និងមាន​រហស្ស​​នាម«​ចំប៉ី​ខ្មៅ​» កើត​នៅ​ឆ្នាំ​១៩៩៦ ដែល​បាន​បង្ហោះជា​សាធារណៈ​ ដោយ​បាន​ជេរ​ប្រមាថ​មក​លើ​ប្រជាពលរដ្ឋ​ខ្មែរ​ទូ​ទាំង​ប្រទេស ក្នុង​ន័យ​មើលងាយមើលថោក សម្រាប់​ប្រជាជាតិ​កម្ពុជា​ទាំងមូល​។

ក្រោយ​ឃាត់ខ្លួន​ ​ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​នាយកដ្ឋាននាំទៅ​ប្រគល់​ជូន​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរ​បាល​រាជធានី​ភ្នំពេញដែល​ជា​ម្ចាស់​ករណី ដើម្បី​បន្ដ​សួរនាំ និង​ចាត់ការ​នីតិវិធី​​ ។

អត្ថបទសរសេរ ដោយ