ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៃដន្យ​ដ៏​អាក្រក់​…​យន្តហោះ​ធ្លាក់​ចំ​ផ្ទះ​កំពុង​មាន​ពិធីជប់លៀង

5 ឆ្នាំ មុន

តាម​ប្រភពពី Metro បានឱ្យ​ដឹង​ថា មនុស្ស​៥​នាក់​បាន​ស្លាប់​ ក្រោយ​ពេល​មាន​យន្តហោះ​ឯកជន​មួយ​គ្រឿង​បាន​ធ្លាក់​ចំ​លើ​ផ្ទះ ដែល​កំពុងរៀបចំ​​​​ពិធី​ជប់លៀង​មួយ​ ។ យន្តហោះ​ខ្នាត​តូច Cessna 414A…

តាម​ប្រភពពី Metro បានឱ្យ​ដឹង​ថា មនុស្ស​៥​នាក់​បាន​ស្លាប់​ ក្រោយ​ពេល​មាន​យន្តហោះ​ឯកជន​មួយ​គ្រឿង​បាន​ធ្លាក់​ចំ​លើ​ផ្ទះ ដែល​កំពុងរៀបចំ​​​​ពិធី​ជប់លៀង​មួយ​ ។ យន្តហោះ​ខ្នាត​តូច Cessna 414A ត្រូវ​បាន​រាយការណ៍​មក​ថា បាន​ខូច​នៅ​លើ​អាកាស​ក្នុងតំបន់ Yorba Linda ក្បែរ Los Angeles រដ្ឋ​កាលី​ហ្វ័រ​​ញ៉ា ហើយ​ធ្លាក់​មក​លើ​ផ្ទះ​មួយកាលពី​ល្ងាច​ថ្ងៃអាទិត្យ​ ។

អ្នក​ស្លាប់​​ក្នុង​​ហេតុការណ៍​នេះ​ មិន​ទាន់​អាច​កំណត់​អត្តសញ្ញាណ​បា​ន​នៅឡើយ​ទេ តែ​អាជ្ញាធរ​បាន​ប្រកាសប្រាប់​ថា​ ពី​ឡុ​ត​បើក​យន្ត​ម្នាក់​នោះក៏​​បាន​ស្លាប់ជាមួយ​​អ្នក​នៅ​ក្នុងផ្ទះ​៤​នាក់ទៀតផងដែ​រ ដែល​
មាន​ប្រុស​២​នាក់ និងស្ត្រី​២​នាក់​ ។

គេ​នៅ​មិនដឹង​ថា​ មាន​មនុស្ស​ប៉ុន្មាន​នាក់​នៅ​ក្នុងផ្ទះ ពេល​កើតហេតុ​នោះ​ទេ​ តែ​អ្នក​ជិតខាង​បាន​ប្រាប់​សារព័ត៌មានCNN ថា ពួក​គេ​ឃើញ​​មនុស្ស​មួយ​ចំនួន​​បាន​រត់​ចេញពីផ្ទះ ហើយ​ស្រែក​ឡូឡា​ភ្ញាក់​ផ្អើលយ៉ាងខ្លាំង ។

គួរ​បញ្ជាក់​​​ថា យន្តហោះ​នោះ​បាន​ហោះ​ចេញពី​ព្រ​លាន Fullerton Municipal ដែល​មាន​ចម្ងាយ​ប្រហែល​១២​ម៉ា​យ ពី​កន្លែង​ធ្លាក់​។ ការ​ឆេះ​ក៏​មិនសូវ​ជា​ខ្លាំងក្លា​ដែរ ដោយសារ​តែ​មាន​ភ្លៀង​ធ្លាក់​នៅ​ល្ងាច​ថ្ងៃអាទិត្យ​នោះ ។

អត្ថបទសរសេរ ដោយ