ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណៈ​នេះ​នាង​ភេទ​ទី​៣​ចំប៉ី​ខ្មៅ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ហើយ !

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៨ និង​១៥​នាទី​យប់ ថ្ងៃ​ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ កម្លាំង​មាន​សម្ថ​កិច្ច​ខណ្ឌដូនពេញ បាន​ចាប់​ឃាត់ខ្លួន​បុរស​ភេ​ទី​៣​ម្នាក់ ជា​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ…

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៨ និង​១៥​នាទី​យប់ ថ្ងៃ​ទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ កម្លាំង​មាន​សម្ថ​កិច្ច​ខណ្ឌដូនពេញ បាន​ចាប់​ឃាត់ខ្លួន​បុរស​ភេ​ទី​៣​ម្នាក់ ជា​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ចំប៉ី​ខ្មៅ បាន​ហើយ​។ លោក ទៀង ច័ន្ទ​សារ អធិការ​នគរបាល​ខណ្ឌដូនពេញ បាន​បញ្ជាក់​ប្រាប់​ថា ក្រោយ​ពី​មានការ​ចង្អុល បង្ហាញ​អំពី​សំណាក់​លោកនាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គ​នគរ​បាក​ជាតិ និង​លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត ស្នងការ​នគរ​បាក​រាជធានី​ភ្នំពេញ​នោះ​។

កម្លាំង​របស់​លោក​បាន​ធ្វើការ​ស្រាវជ្រាវ​យាមកាម​តាម​រក​ចាប់​ឃាត់ខ្លួន បុរស​ម្នាក់​ដែល​មានឈ្មោះ យិ​ន ហេង អាយុ​២៣​ឆ្នាំ​បាន​ហើយ​។ ការ​ចាប់​ឃាត់​បុរស​ភេទ​ទី​៣​នេះ​ដែរ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ហាង​កាហ្វេ អា​ម៉ា​ហ្សូ​ន ដែល​មា​នទី​តាំងនៅ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ កែង​ផ្លូវ​លេខ​១៨៤ ក្នុង​សង្កាត់​ជ័យជម្នះ ខណ្ឌដូនពេញ ហើយ​កំពុង​តែ​ធ្វើការ​សាកសួរ​ផង​ដែរ​។

ពាក់ព័ន្ធ​ទៅ​នឹង​បុរស​ភេទ​ទី​៣ ខាងលើ​នេះ​ដែរ​លោក​មិន​ទាន់​បាន​បញ្ជាក់​អំពី​មូលហេតុ​ច្បាស់លាស់​នៅឡើយ​ទេ​។ គួរ​បញ្ជាក់​ដែរ​ថា បុរស​ជា​ភេទ​ទី ៣ ជា​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក ចំប៉ី​ខ្មៅ ខាងលើ​នេះ​ដែរ គេ​បានឃើញ​រូបគេ​បង្ហោះ​ខ្សែរ​វី​ដេ​អូ​ក្នុង ផេ​ក​ហ្វេ​ប៊ុ​ក របស់​គេ ខឹង​យ៉ាង​ខ្លាំង​ទៅ​ដល់​ជន​មិន​ស្គាល់​មុខ​ចំនួន​៣​នាក់​បាន​ជិះ​មក​ខោក​ក្បាល​គេ​បណ្តាល​ឲ្យ​ពកថ្ងាស​។

ក្នុង​ពេល​នោះ រូបគេ​មិន​ត្រឹមតែ​បាន​ជេរ​ប្រមាថ​យ៉ាង​ខ្លាំង​ទៅ​លើ​ជន​ទាំង​៣​នាក់​នោះ​តែ​ប៉ុណ្ណោះ​ទេ រូបគេ​ក៏​បាន​ជេរ​ប្រមាថ​យ៉ាង​ខ្លាំង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជាតិ​សាសន៍​ខ្មែរ​យ៉ាង​ខ្លាំង ហើយ​ក៏​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន ខឹងសម្បា​ទៅ​ដល់​រូបគេ​ក្នុង​ការ​ជេរ​ប្រមាថ​នេះ​ផង​ដែរ ហើយ​ដល់​ពេល​នេះ​ក៏​ត្រូវ​បា កម្លាំង​មាន​សម្ថ​កិច្ច​ចាប់​ឃាត់ខ្លួន​តែ​ម្តង​៕ ដោយ ៖ ភី ផល

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ