ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់​! ត្រី​ចាប់​បាន​ដំបូង​គេ​នៅ​ពិធី​ស្ទូចត្រី​ទឹកកក​លក់​ជិត​១៥​ម៉ឺន​ដុល្លារ

5 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បានឱ្យ​ដឹង​ថា ត្រី​មួយ​ក្បាល​ទម្ងន់ ៤៥​ផោន ដែល​ចាប់​បាន​មុនគេ​នៅ​ក្នុង​ពិធី​ស្ទូចត្រី​ទឹកកក​នៅ​ខេត្ត​ជី​លី​ន ត្រូវ​លក់​ចេញ​ក្នុង​តម្លៃ ៩៩៩៩៩៩​យន់​ចិន…

ចិន ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បានឱ្យ​ដឹង​ថា ត្រី​មួយ​ក្បាល​ទម្ងន់ ៤៥​ផោន ដែល​ចាប់​បាន​មុនគេ​នៅ​ក្នុង​ពិធី​ស្ទូចត្រី​ទឹកកក​នៅ​ខេត្ត​ជី​លី​ន ត្រូវ​លក់​ចេញ​ក្នុង​តម្លៃ ៩៩៩៩៩៩​យន់​ចិន ដែល ស្មើនឹង​១៤៦០០០​ដុល្លារ​។

វា​មិនមែន​ជា​ត្រី​អ្វី​ពិសេស ឬ​កម្រ​នោះ​ទេ​។ វា​គ្រាន់តែ​ជា​ត្រី​ធម្មតា ដែល​ចាប់​បាន​មុនគេ​ក្នុង​ពិធីបុណ្យ​វប្បធម៌​ស្ទូចត្រី​ទឹកកក នៅ​លើ​បឹង Chagan​។ ភាសា​ម៉ុង​ហ្គោ​លី បឹង​នេះ​មាន​ន័យ​ថា «​ស និង​បរិសុទ្ធ​»​។ វា​ត្រូវ​បាន​គេ​ចាត់​ចូល​ជា​តំបន់​បេតិកភណ្ឌ​វប្បធម៌​ជាតិ ដែល​ប្រើ​សម្រាប់​រក្សា​ពិធី​ស្ទូចត្រី​ទឹកកក ដោយ​ក្រុម​ប្រជាជន​ម៉ុង​ហ្គោ​លី​។

ខណៈ​ដែល​កម្មវិធី​នេះ​គឺជា​កម្មវិធី​វប្បធម៌​បុរាណ គេ​ឃើញ​មានការ​ចូលរួម​ពី​សំណាក់​ក្រុមហ៊ុន​ទំនើប​ៗ ដែល​ក្នុង​នោះ​មាន​ក្រុមហ៊ុន​លក់​នំ Xiamen Panpan Foods ដែល​ហ៊ាន​ជះ​លុយ ១៤៦០០០​ដុល្លារ ក្នុង​ការ​ទិញ​ត្រី​ចាប់​បាន​ដំបូង​គេ​ក្នុង​ពិធីបុណ្យ​។ គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ​ថា តើ​ក្រុមហ៊ុន​នោះ​ទិញ​យក​ទៅ​ធ្វើ​អ្វី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ