ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្វេគ​ស្ទើរ​ខ្លោចចិត្ត​! កូន​កើតមក​មិន​ទាន់​បានឃើញ​មុខ​ម្តាយ​ផង

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ស្ត្រី​ម្នាក់​បាន​ស្លាប់​ក្រោយ​ពេល​សម្រាលកូន​រួច​នៅ​មណ្ឌល​សុខភាព ដោយ​ក្រុម​គ្រួសារ​ចោទប្រកាន់​ថា ដោយ​ការ​ធ្វេសប្រហែស​។ ករណី​ស្ត្រី​ឆ្លងទន្លេ​រួច​ស្លាប់​នេះ​បាន​កើតឡើង​នៅ​មណ្ឌល​សុខ​ភាព​មេស​ថ្ង​ក ស្ថិត​នៅ​ភូមិ​ពោធិ៍​ឃុំ​មេ​.​ស​ថ្ង​ក ស្រុក​ច​ន្ទ្រា កាលពី​ម៉ោង​៤​រសៀល ថ្ងៃ​ទី​៤…

ខេត្តស្វាយរៀង ៖ ស្ត្រី​ម្នាក់​បាន​ស្លាប់​ក្រោយ​ពេល​សម្រាលកូន​រួច​នៅ​មណ្ឌល​សុខភាព ដោយ​ក្រុម​គ្រួសារ​ចោទប្រកាន់​ថា ដោយ​ការ​ធ្វេសប្រហែស​។ ករណី​ស្ត្រី​ឆ្លងទន្លេ​រួច​ស្លាប់​នេះ​បាន​កើតឡើង​នៅ​មណ្ឌល​សុខ​ភាព​មេស​ថ្ង​ក ស្ថិត​នៅ​ភូមិ​ពោធិ៍​ឃុំ​មេ​.​ស​ថ្ង​ក ស្រុក​ច​ន្ទ្រា កាលពី​ម៉ោង​៤​រសៀល ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៩ នេះ​បើ​តាម​ការ​អះអាង​របស់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​។

ប្រភព​ដដែល​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បញ្ជាក់​ថា ប្អូនស្រី​របស់​គាត់​ឈ្មោះ ប្រាក់ សូ​ដា បាន​ឈឺពោះ​សម្រាល​កូន​តាំង​តែ​ពី​ម៉ោង​ប្រហែល​២​រសៀល ហើយ​កូន​សម្រាល​មក​មាន​សុខភាព​ល្អ​ប្រសើរ​ណាស់ ប៉ុន្តែ​ដោយ​គ្រូពេទ្យ​មិនដឹង​ថា មាន​ជំនាញ​ច្បាស់លាស់​ឬ​យ៉ាងណា​នោះ​ទេ​បន្ទាប់​ពី​ទម្លាក់​សុក​ធ្វើ​ឲ្យ​ប្អូន​ស្រី​របស់​គាត់​មាន​អ​កា​រៈ​ធ្លាក់​លោហិត​យ៉ាងច្រើន ហើយ​ចេះ​តែ​ខ្សោយ​ទៅ​ៗ រហូត​ដល់​ម៉ោង​ប្រហែល​៤​រសៀល​ទើប​បញ្ជូន​បន្ត​ទៅ​មន្ទី​ពេទ្យ​បង្អែក​ជី​ភូ តែ​ជា​អកុសល​ទៅ​ដល់​មន្ទីរពេទ្យ​ភ្លាម ក៏​ស្លាប់​បាត់បង់​ជីវិត​ចោល​បុត្រា និង​ក្រុម​គ្រួសារ​ស្វាមី​បងប្អូន​ទាំង​វ័យក្មេង​ខ្ចី​បែប​នេះ​។

ប្រភព​ខាងលើ​បន្ត​ទៀត​ថា នៅ​មិន​ទាន់​ដឹង​មូលហេតុ​ច្បាស់លាស់​យ៉ាងណា​នោះ​ទេ ប៉ុន្តែ​តាម​ដឹង​មណ្ឌល​សុខភាព​មេសរ​ថ្ង​ក ស្រុក​ច​ន្ទ្រា​នេះ ធ្លាប់​មាន​ប្រជាពលរដ្ឋ​រិះគន់​ច្រើន​ដង ហើយ ចំពោះ​អាកប្បកិរិយា​នៃ​អ្នកគ្រូ​ពេទ្យ​ដែល​មិន​សមរម្យ​ក្នុង​ការ​ជួយ​សង្គ្រោះ ជា​ពិសេស​ប្រើ​សំដី​អសុរោះ​ជា​ច្រើន​ផង​ទៅ​លើ​អ្នកជំងឺ ខ្លះ​មិន​ហ៊ាន​និយាយ​ទេ ព្រោះ​មិនដឹង​ថា ទៅ​ពឹងពាក់​ខាង​ណា​ជួយ​អន្តរាគមន៍​។

ក្នុង​នោះ​ដែរ គ្រួសារ​ជន​រង​គ្រោះ​បាន​សំណូម​សូម​លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង មេត្តា​ជួយ​សម្រួល​ចាត់​មន្ត្រី​ចុះ​មក​អន្តរាគមន៍​ស្រាវជ្រាវ​ចំពោះ​បញ្ហា​នេះ​ផង ដោយហេតុ​ថា ជីវិត​ជន​រង​គ្រោះ​ស្លាប់​ហើយ​មិន​អាច​រស់​វិញ​បាន​ទេ ហើយ​នេះ​ជា​ការ​សោក​សង្វេគ​ដ៏​ធំធេង​ដែល​មិន​អាច​កាត់ថ្លៃ​បាន​ឡើយ ហើយ​សូមកុំ​ឲ្យ​បញ្ហា​នេះ​កើតឡើង​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​ផ្ទៃពោះ​ក្រោយ​ៗ​ទៀត​។ សព​ប្អូនស្រី ប្រាក់ សូ​ដា ត្រូវ​ក្រុម​គ្រួសារ​រៀបចំ​ពិធីបុណ្យ​តាម​ប្រពៃណី​នៅ​គេហដ្ឋាន​ប្អូនស្រី ស្ថិត​នៅ​ភូមិ​ថ្នល់កែង​សង្កាត់​បាទី ក្រុង​បា​វិត​។

ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ​ដែរ លោក កែ រ​ដ្ឋា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ​ថា ពិតជា​មាន​ករណី​សម្រាលកូន​រួច​ស្លាប់ ប៉ុន្តែ​ការ​ស្លាប់​នេះ​លោក​ពុំ​ទាន់​ដឹង​ថា បណ្តាល​មក​ពី​គ្រូពេទ្យ ឬ​ពី​អ្នកជំងឺ​នោះ​ទេ ហើយ​លោក​កំពុង​ចាត់​ឱ្យ​ប្រធាន​អូ​ឌី មន្ត្រី​ជំនាញ​ចុះ​ធ្វើការ​ស្រាវជ្រាវ​ករណី​នេះ​ហើយ​។

លោក​បាន​បន្ត​ទៀត​ថា ចំពោះ​ការ​រិះគន់​ថា មណ្ឌល​សុខភាព មេស​ថ្ង​ក នេះ ធ្លាប់​មាន​ប្រជាពលរដ្ឋ​រិះគន់​ជា​ច្រើន​ដង​ហើយ ចំពោះ​អាកប្បកិរិយា​នៃ​អ្នកគ្រូ​ពេទ្យ​ដែល​មិន​សមរម្យ​ក្នុង​ការ​ជួយ​សង្គ្រោះ ជា​ពិសេស​ប្រើ​សំដី​អសុរោះ​ជា​ច្រើន​ផង​ទៅ​លើ​អ្នកជម្ងឺ ខ្លះ​មិន​ហ៊ាន​និយាយ​ទេ ព្រោះ​មិនដឹង​ថា ទៅ​ពឹងពាក់​ខាង​ណា​ជួយ​អន្តរាគមន៍​នោះ​ទេ លោក​មិនដឹង​ថា ការ​លើក​ឡើង​ចំពោះ​គ្រូពេទ្យ​មួយ​ណា​នោះ​ទេ​។ ហើយ​បើ​មាន​ករណី​ចឹ​ង​មែន​នោះ លោក​ចាត់វិធានការ​ណ៍​ចំពោះ​អ្នក​នោះ​ភ្លាម​។

មហាជន​ក៏​បាន​រិះគន់​ថា នៅ​តាម​មណ្ឌល​សុខភាព​នៅ​ជនបទ​តែងតែមាន​ករណី​សម្រាលកូន​ហើយ​បណ្តាល​​ឲ្យ​ម្តាយ​ស្លាប់​ជា​ញឹកញាប់​គួរ​ឲ្យ​ព្រួយបារម្ភ សូម​ឲ្យ​មន្ទីរ​សុខាភិបាល​មេត្តា​ពង្រឹង​មន្ត្រី​ពេទ្យឆ្មប​នៅ​តាម​មណ្ឌល​សុខភាព ឲ្យ​បាន​កាន់តែ​ល្អ​ប្រសើរ ហើយ​គួរតែ​មាន​វេជ្ជបណ្ឌិត​ទៅ​ប្រចាំការ​គ្រប់​មណ្ឌល​សុខ​ភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ