ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូប​កាយ​នេះ​ទ្រ​ដោយ​ឆ្អឹង​៣០០​កំណាត់

5 ឆ្នាំ មុន

ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​ឱ្យ​ពិចារណា​ថា អត្តភាព​យើង​នេះ​ជាទី​ប្រជុំ​នៃ​ដ​ម្បៅ និង​គ្រឿង​បដិកូល​គួរ​ខ្ពើមរអើម​ដទៃ​ទៀត ទ្រទ្រង់​ដោយ​ឆ្អឹង​៣០០​កំណាត់ ជា​អត្តភាព​ក្តៅក្រហាយ ។ ឯ​កាយ​សម្អុយវិញ​វិចិត្រ​ដោយ​គ្រឿងអលង្ការ​ដ៏​ប្រណីត មុខ​លាប​ដោយ​គ្រឿង​លម្អ​ដ៏​ផូរផង់​អាច​ញុំ​ា​ង​ជន​អាប់​ឥត​ប្រាជ្ញា​ឲ្យ​វង្វេង​ក្នុង​រូប​នោះ តែ​មិន​អាច​ញុំ​ា​ង​អ្នកមាន​បញ្ញា​ឲ្យ​វ​ប្រាថ្នា​បាន​ឡើយ ។…

ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​ឱ្យ​ពិចារណា​ថា អត្តភាព​យើង​នេះ​ជាទី​ប្រជុំ​នៃ​ដ​ម្បៅ និង​គ្រឿង​បដិកូល​គួរ​ខ្ពើមរអើម​ដទៃ​ទៀត ទ្រទ្រង់​ដោយ​ឆ្អឹង​៣០០​កំណាត់ ជា​អត្តភាព​ក្តៅក្រហាយ ។

ឯ​កាយ​សម្អុយវិញ​វិចិត្រ​ដោយ​គ្រឿងអលង្ការ​ដ៏​ប្រណីត មុខ​លាប​ដោយ​គ្រឿង​លម្អ​ដ៏​ផូរផង់​អាច​ញុំ​ា​ង​ជន​អាប់​ឥត​ប្រាជ្ញា​ឲ្យ​វង្វេង​ក្នុង​រូប​នោះ តែ​មិន​អាច​ញុំ​ា​ង​អ្នកមាន​បញ្ញា​ឲ្យ​វ​ប្រាថ្នា​បាន​ឡើយ ។

​សក់​ទាំងឡាយ​ដែល​គេ​រចនា​ដ៏​ស្អាត និង​ភ្នែក​ទាំង​គូ​លាប​ដោយ​ថ្នាំ​សម្រាប់​បន្តក់​ភ្នែក ឱ្យ​ខ្មៅស្រស់​ថ្លា​ដូច​ភ្នែក​កូន​គោ​ដែល​ទើបនឹង​កើត​អាច​ញុំ​ា​ង​ជន​អាប់​ឥត​ប្រាជ្ញា​ឲ្យ​វង្វេង​អារម្មណ៍ តែ​មិន​អាច​ញុំ​ា​ង​បណ្ឌិត​ឲ្យ​វង្វេង​បាន​ឡើយ ។

កុលបុត្រ​ទាំងឡាយ​ព្រោះតែ​ពិចារណា​ឃើញ​រូប​កាយ​នេះ​ជា​របស់​បដិកូល​យ៉ាងនេះ​ហើយ ក៏​នឿយណាយ ចេញ​ចាក​កាម​ទៅ​បួស​ប្រតិបត្តិ​ធម៌​ដ៏​តឹងរ៉ឹង​ដើម្បី​ជា​ប្រយោជន៍​ដល់​សព្វ​សត្វ​ផង និង​បានជា​ប្រយោជន៍​ដល់​ខ្លួន​ផង មានដំណើរ​ឆ្ពោះទៅ​បរមសុខ ស្ងប់​អារម្មណ៍​លែង​វិល​វិញ ។