ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លក់​អន​ឡាញ​លើ​ហ្វេ​ស​ប៊ុ​ក​តែ​មិនសូវ​មាន​អ្នកទិញ​…​ម៉ោះ​សាក​គន្លឹះ​៤​នេះ​ម្តង !

5 ឆ្នាំ មុន

អ្នក​ដែល​មាន​អាជីវកម្ម​លើ​ហ្វេ​ស​ប៊ុ​ក​ប្រហែលជា​ចង់​ស្វែងរក​វិធី​ក្នុង​ការ​បង្កើន​ការ Like និង Share ព្រមទាំង​ទទួល​បាន​អតិថិជន​កាន់តែ​ច្រើន​ពី​ការ Post លើ​ប្រព័ន្ធ​សង្គម​របស់​ពួក​គេ​ហើយ ប៉ុន្តែ​វា​មិនមែន​ជា​រឿង​ងាយស្រួល​ទេ ។ Page…

អ្នក​ដែល​មាន​អាជីវកម្ម​លើ​ហ្វេ​ស​ប៊ុ​ក​ប្រហែលជា​ចង់​ស្វែងរក​វិធី​ក្នុង​ការ​បង្កើន​ការ Like និង Share ព្រមទាំង​ទទួល​បាន​អតិថិជន​កាន់តែ​ច្រើន​ពី​ការ Post លើ​ប្រព័ន្ធ​សង្គម​របស់​ពួក​គេ​ហើយ ប៉ុន្តែ​វា​មិនមែន​ជា​រឿង​ងាយស្រួល​ទេ ។

Page ហ្វេ​ស​ប៊ុ​ក​ដែល​មាន​គោលបំណង​ខុស​ៗ​គ្នា​អាច​ត្រូវ​ដើរ​តាម​ផ្លូវខុស​ៗ​គ្នា​ផង​ដែរ​ដើម្បី​មាន​ភាព​ជោគជ័យ​។ ខាងក្រោម​គឺ​គន្លឹះ​ទាំង​៤​ដែល​អ្នក​កាន់ Page ហ្វេ​ស​ប៊ុ​ក​ទូទៅ​អាច​ធ្វើ​បាន​ដើម្បី​បង្កើន​ប្រជាប្រិយភាព និង​ទាក់ទាញ​អតិថិជន​បាន​កាន់តែ​ច្រើន​៖

១. ប្រើ Targeted Likes
ការ Like លើ Page ហ្វេ​ស​ប៊ុ​ក​មិន​មាន​តម្លៃ​ច្រើន​ដូច​ពី​មុន​ឡើយ ព្រោះ​ពេល​នេះ​អ្នក​ប្រើប្រាស់​អាច​មើលឃើញ​អ្វី​ដែល Page ណាមួយ Post បាន​ដោយ​មិន​ចាំបាច់​ចុច Like លើ Page នោះ ។

ប៉ុន្តែ​ការ​ទទួល​បានការ Like ពី​អតិថិជន ឬ​អ្នក​ដែល​មាន​ចំណាប់អារម្មណ៍​លើ Page របស់​អ្នកជា​រឿង​សំខាន់​មួយ​ព្រោះ​កង្វះ​សកម្មភាព​លើ Page អាច​ប៉ះពាល់​ដល់​រូបភាព​របស់ Page អ្នក​បាន ។

ព្យាយាម​ជ្រើសរើស​ក្រុម​មនុស្ស​ដែល​អាច​នឹង Like Page របស់​អ្នក​ដោយ​កំណត់​ចំណាប់អារម្មណ៍ និង​ទីតាំង​ដែល​អ្នក​ចង់​ផ្តោត​សំខាន់​លើ​។ ឧទាហរណ៍​ប្រសិនបើ​អ្នកមាន​ហាង​នៅ​តំបន់​ណាមួយ នោះ​អ្នក​អាច​ផ្តោត​សំខាន់​លើ​អ្នក​ប្រើ​ហ្វេ​ស​ប៊ុ​ក​ដែល​មាន​លំនៅ​ដ្ឋា​ន​ជិត​នោះ​បាន​ដើម្បី​ទាក់ទាញ​ឲ្យ​ពួក​គេ​ចូល​មក​មើល​។

២. ប្រើ​រូបភាព​ស្អាត​ៗ
Profile និង Cover Photo របស់ Page អ្នក​គឺ​ពិតជា​សំខាន់​ណាស់ ហើយ​អ្នក​មិន​ចាំបាច់​ចំណាយ​ថវិកា​ច្រើន​ដើម្បី​ទទួល​បាន​រូបភាព​ដែល​ល្អ​ទេ ។

អ្នក​គួរតែ​ប្រើ Logo ហាង​របស់​អ្នកជា Profile Picture ហើយ​អ្នក​មិន​គួរ​ដាក់​អក្សរ លេខ​ទូរស័ព្ទ ឬ​គេហទំព័រ​ណាមួយ​លើ​រូបភាព​នោះ​ទេ ។

អ្នក​គួរតែ​ផ្លាស់​ប្តូរ​រូបភាព​ម្តងម្កាល​ដែរ​ដូច​ជា​ម្តង ឬ​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ ។ ការ​ផ្លាស់​ប្តូរ​រូបភាព​ញឺ​ក​ញាប់​ពេក​អាច​នឹង​បង្ក​ឲ្យ​អតិថិជន​ច្រ​លំ ឬ​មិន​ស្គាល់​យីហោ​របស់​អ្នក ។

៣. ដក​បទ​ពិសោធន៍​ពី​ការ Post
អ្នកជំនាញ​មួយ​ចំនួន​និយាយ​ថា​អ្នក​គួរតែ Post ម្តង​ក្នុង​មួយ​ថ្ងៃ​បាន​ហើយ ប៉ុន្តែ​អ្នកមួយ​ចំនួន​ទៀត​និយាយ​ថា​១០ Post នៅ​មិន​ទាន់​គ្រប់គ្រាន់​ផង ។ ប៉ុន្តែ​វា​គឺ​ខុស​គ្នា​ទៅ​តាម​អាជីវកម្ម​និង​អតិថិជន​របស់​អ្នក​ទេ ។ ដូច្នេះ​អ្នក​គួរតែ​សាកល្បង​ដោយ​ខ្លួនឯង​ថា​តើ Page របស់​អ្នក​នឹង​ទទួល​បានការ​ឆ្លើយ​តប​បាន​ច្រើន​ឬ​តិច​ពេល​ដែល​អ្នក Post ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ ។

៤. ប្រើ​ការ​ផ្សាយពាណិជ្ជកម្ម
គោលដៅ​នៃ​ការ​ដំណើរការ Page លើ​ហ្វេ​ស​ប៊ុ​ក​គឺ​ដើម្បី​ផ្សព្វផ្សាយ​អាជីវកម្ម ឬ​ទាក់ទាញ​អតិថិជន​បន្ថែម ប៉ុន្តែ​មនុស្ស​ជា​ច្រើន​មិន​ចូល​ចិត្ត​ចំណាយ​ថវិកា​លើ​ការ​ផ្សាយពាណិជ្ជកម្ម ។

អ្នក​គួរ​ដឹង​ថា Page របស់​អ្នក​មិន​អាច​ដំណើរការ​ទៅ​មុខ​បាន​ឡើយ​ប្រសិនបើ​អ្នក​មិន​ចំណាយ​ថវិកា​លើ​ការ​ផ្សាយពាណិជ្ជកម្ម ។ អ្វី​ដែល​ល្អ​លើ​ហ្វេ​ស​ប៊ុ​ក​គឺ​អ្នក​អាច​ជ្រើសរើស​ក្រុម​មនុស្ស​យោង​តាម​ចំណាប់អារម្មណ៍​របស់​ពួក​គេ​បាន​យ៉ាង​ងាយស្រួល ។ អ្នក​អាច​ចាប់ផ្តើម​ដោយ​ចំណាយ​ប្រមាណ ៥០​ដុល្លារ​ក្នុង​មួយ​ខែ​លើ Page របស់​អ្នក​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ