ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ជំនាញ​បញ្ជាក់​ពី​មូលហេតុ​3​យ៉ាង​ដែល​នាំ​ឱ្យ​មាន​វិវាទ​ដីធ្លី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគ​រូប​នី​កម្ម សំណង់ និង​សុរិយោដី​ខេត្តកណ្តាល បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​វិវាទ​ដីធ្លី​មាន​បញ្ហា​ប្រឈម​យ៉ាងច្រើន គឺ​បាន​កើត​ចេញពី​ការ​កើនឡើង​នៃ​កំណើនប្រជាជន និង​សេដ្ឋកិច្ច…

រាជធានី​ភ្នំពេញ ៖ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគ​រូប​នី​កម្ម សំណង់ និង​សុរិយោដី​ខេត្តកណ្តាល បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​វិវាទ​ដីធ្លី​មាន​បញ្ហា​ប្រឈម​យ៉ាងច្រើន គឺ​បាន​កើត​ចេញពី​ការ​កើនឡើង​នៃ​កំណើនប្រជាជន និង​សេដ្ឋកិច្ច ជា​ពិសេស​ច្រើន​កើតឡើង​ពី​ការ​បញ្ជាក់​ប្លង់​ដី​ជាន់​គ្នា ។

លោក លឹ​ម ចាន់​សូ​ភី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគ​រូប​នី​កម្ម សំណង់ និង​សុរិយោដី​ខេត្តកណ្តាល បាន​លើក​ឡើង​កាលពី​ដំណាច់​ខែមករា​កន្លង​មក​ថា ការងារ​រដ្ឋបាល​ដីធ្លី ការិយាល័យ​រៀបចំ​ដែនដី​ស្រុក ត្រូវ​ជំរុញ​ការ​ចុះបញ្ជី​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ឲ្យ​មាន​ប្រសិទ្ធភាព និង​តាម​ការ​កំណត់ រួម​ជាមួយ​ការ​ចុះបញ្ជី​ដី​រដ្ឋ​ជា​រូប​វ័​ន្ត ដែល​ជា​ទិស​ដៅ​ក្រសួង​បាន​ជំរុញ​ឲ្យ​មានការ​ចុះបញ្ជី​ដី​វត្ត ជូន​គណៈកម្មការ​វត្ត​ជា​អ្នកគ្រប់គ្រង ដូច្នេះ​សូម​ឲ្យ​មេឃុំ ឬ​ប្រធាន​ក្រុមប្រឹក្សា​ឃុំ ត្រូវ​យកចិត្តទុកដាក់​ការ​ចុះ​ឲ្យ​បាន​ទាន់​ពេលវេលា ដែល​កន្លង​មក​ការ​ចុះបញ្ជី​ដី​វត្ត​នេះ មានការ​យឺតយ៉ាវ ហើយ​ក៏​ត្រូវការ​ចុះបញ្ជី​ដី​តាម​ទីទួល​បុរាណ​ផង​ដែរ ។ ចំណែក​អ្វី​ដែល​ត្រូវ​យកចិត្តទុកដាក់​បន្ត អាជ្ញាធរ​ឃុំ​ត្រូវ​ជួយ​មើល​បញ្ហា​ដី​រដ្ឋ​ដែល​នៅ​សេសសល់ ដើម្បី​បន្ត​ចុះបញ្ជី​បន្ថែម​ទៅ​ជា​កម្មសិទ្ធិ​របស់​រដ្ឋ​ផង​ដែរ ។

លោក​បន្ត​ថា ដើម្បី​ជំរុញ​ការ​ចុះបញ្ជី​ឲ្យ​មាន​តម្លាភាព ភាព​ត្រឹមត្រូវ និង​យុ​តិ្ត​ធម៌ គឺ​សូម​ឲ្យ​មានការ​ចូលរួម​ជាស​កម្ម​ពី​អាជ្ញាធរ​មូលដ្ឋាន ឬ​ម្ចាស់​ក្បាលដី​ពី​ភាគី​ពាក់ព័ន្ធ​នានា ព្រោះ​តាម​ផែនការ​មន្ទីរ គឺ​ជំរុញ​ការ​ចុះបញ្ជី​ក្នុង​១​ខែ​ឲ្យ​បាន​ចំនួន​១​ពាន់​ក្បាលដី​ឡើង និង​ការ​ព​ន្លឿ​នក​សាង​ឯកសារ សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​លឿន ទៅ​តាម​បរិប​ថ និង​ពេលវេលា​ដែល​បាន​កំណត់ ។

លោក លឹ​ម ចាន់​សូ​ភ ី​បាន​បន្ត​ថា ខណៈ​ដែល​វិស័យ​អចល​ទ្រព្យ​ដីធ្លី កំពុង​មាន​កំណើន​ល្អ​ក្នុង​វិស័យសេដ្ឋកិច្ច ហេតុនេះ​ដើម្បី​រក្សា​ឲ្យ​មាន​ចីរភាព និង​ស្ថិរភាព ក្រសួង​បាន​ជំរុញ​អនុវត្ត​តាម​ផែនការមេ​ធំ​ៗ​ជា​ច្រើន ក្រៅពី​ការ​អនុវត្ត​ផែនការ​ខាងលើ មន្ទីរ​នឹង​ជំ​រុ្ក​ា​រក​សាង​ប្លង់​គោល​នៅ​តាម​បណ្តា​ស្រុក​នានា នៅ​ទូ​ទាំង​ខេត្ត​ឲ្យ​បាន​ចប់​នៅ​ត្រឹម​ឆ្នាំ​២០២០ ដើម្បី​ចៀសវាង​នូវ​វិបត្តិ​នៅ​ពេល​ខាង​មុខ​នៅ​លើ​បញ្ហា​ដីធ្លី និង​វិស័យ​អចលនទ្រព្យ ។

យោង​តាម​របាយការណ៍​លទ្ធផល​សង្ខេបនៃ​ការ​អនុវត្ត​ការងារ​រយៈពេល​២០​ឆ្នាំ​របស់​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ គិត​ត្រឹម​ដំណាច់​ខែសីហា ឆ្នាំ​២០១៨ ក្រសួង​ទទួល​ករណី​វិវាទ​ដីធ្លី​ចំនួន​៩.១៣១​ករណី ក្នុង​នោះ​ដោះស្រាយ​បញ្ចប់​បាន​ចំនួន​៣.៩៦០​ករណី ច្រានចោល​ចំនួន​២.៨៥៤​ករណី ដក​ពាក្យបណ្តឹង​វិញ​ចំនួន​៨៥៨​ករណី និង​កំពុង​ដោះស្រាយ​ចំនួន​១.៤៥៩​ករណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ