ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រញាប់​ទៅ​ជួប​មិត្ត​ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​ស្រាប់តែ​ពន្លះ​​គ្នា​​​ពេញទំហឹង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​មួយ​គ្រឿង​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ទៀត ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បណ្តាល​ឲ្យ​រង​របួសធ្ងន់​ទាំង​សងខាង ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០៩ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ស្ថិត​នៅ​ក្នុងភូមិ​អូរ​ដឹ​ម…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​មួយ​គ្រឿង​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ទៀត ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បណ្តាល​ឲ្យ​រង​របួសធ្ងន់​ទាំង​សងខាង ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​៥ ខែកុម្ភៈ ឆ្នាំ​២០៩ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ស្ថិត​នៅ​ក្នុងភូមិ​អូរ​ដឹ​ម សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំ​២​នាក់​ខាងលើ​នោះ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ឡើយ ដោយ​ភាគី​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ADDRESS ពណ៌​ក្រហម​លាយ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១DG-៣១៦៥ ។ ដោយឡែក​បុរស​ម្នាក់​ទៀត​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១AV-៤៩០៥​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​បើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ADDRESS​បាន​បើកបរ​ក្នុង​ល្បឿន​លឿន​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច គោលបំណង​ប្រញាប់​ទៅ​ចូលរួម​កម្មវិធី​ផឹកស៊ី​ជាមួយ​មិត្តភក្ដិ​ក្នុង​ឱកាស​ចូល​ឆ្នាំ​ចិន​។ ចំណែក​បុរស​ម្នាក់​ទៀត​បើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ បាន​បើកបរ​ក្នុង​ល្បឿន​លឿន​ដូច​គ្នា​និង​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត (​បញ្ច្រាស
ទិស​គ្នា​) លុះ​ពេល​ម៉ូតូ​ទាំង​២​គ្រឿង​មក​ដល់​ត្រង់​ចំណុច​កើតហេតុ ក៏​បាន​បុក​គ្នា​ពេញទំហឹង បណ្ដាល​ឲ្យ​រង​របួស​ទាំង​សងខាង​តែ​ម្ដង​។

ក្រោយ​កើតហេតុ បុរស​ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​តាម​ម៉ូតូ​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ ចំណែក​បុរស​ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ADDRESS មិន​ព្រមទៅ​កាន់​មន្ទីរពេទ្យ​នោះ​ឡើយ​។

បន្ទាប់​មក​កម្លាំង​នគរបាល​ចរាចរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង ប៉ុន្តែ​ក្រោយមក​ភាគី​ទាំង​២​បាន​បញ្ចប់រឿង​នៅ​កន្លែង​កើតហេតុ ដោយ​សុំ​ស្មើគ្នា គ្មាន​ខាង​ណា​សងខាង​ណា​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ