ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​អគារ​មួយ​នៅ​ក្រុងប៉ារីស​ស្លា.ប់​៧​នាក់

5 ឆ្នាំ មុន

ប្រទេស​បារាំង ៖ មនុស្ស​៧​នាក់​ស្លាប់​ ហើយ​ម្នាក់​ទៀត​រង​របួសធ្ងន់ ដោយសារ​ភ្លើង​ឆេះ​អគារ​មួយ នៅ​ក្រុងប៉ារីស ​កាលពី​យប់​ថ្ងៃ​ទី​៤ ​មកថ្ងៃទី​៥ ខែ​កុម្ភៈ ​ក្នុង​ខណ្ឌ​ទី​១៦​។…

ប្រទេស​បារាំង ៖ មនុស្ស​៧​នាក់​ស្លាប់​ ហើយ​ម្នាក់​ទៀត​រង​របួសធ្ងន់ ដោយសារ​ភ្លើង​ឆេះ​អគារ​មួយ នៅ​ក្រុងប៉ារីស ​កាលពី​យប់​ថ្ងៃ​ទី​៤ ​មកថ្ងៃទី​៥ ខែ​កុម្ភៈ ​ក្នុង​ខណ្ឌ​ទី​១៦​។

តាម​អ្នក​ទទួលខុសត្រូវ​ម្នាក់​របស់​ក្រុម​ពន្លត់ភ្លើង​នៅ​នឹង​កន្លែង​ថា តុល្យការ​អាច​មាន​ខ្ពស់​ជាង​នេះ​ទៀត ព្រោះ​ភ្លើង​នៅ​ឆេះ​រាលដាល​នា​ជាន់​ទី​៧​និង​ទី​៨ នៃ​អគារ​មាន​៨​ជាន់​នោះ​ស្ថិត​នៅ​ភាគ​និរតី​ក្រុងប៉ារីស​។ តុល្យការ​មុន​នេះ​រៀបរាប់​ពី​មនុស្ស​ស្លាប់​៤​នាក់ ហើយ​មនុស្ស​២៧​នាក់​ទៀត​រង​របួសស្រាល ក្នុង​នោះ​មាន​អ្នក​ពន្លត់ភ្លើង​៣​នាក់​។

ភ្លើង​ដែល​ឆាបឆេះ​នោះ​ពុំ​ទាន់​ដឹង​ប្រភព កើត​មាន នា​វេលា​ម៉ោង​១​រំលង​អា​ធ្រា​ត្រ​ម៉ោង​នៅ​ក្រុងប៉ារីស​។ ពេល​មាន​ភ្លើង​ឆាបឆេះ​ប្រជាជន​មួយ​ចំនួន​រស់នៅ​ទីនោះ បានរ​ត់ទៅ​លើដំបូល គេច​ពី​អណ្ដាតភ្លើង ខណៈ​អ្នក​រស់នៅ​ទីនោះ​ភាគច្រើន ស្រែក​រក​ការ​ជួយ​សង្គ្រោះ​តាម​បង្អួច​។ មនុស្ស​ជា​ច្រើន​សិប​នាក់​នាំ​ចេញ​តាម​ជណ្ដើរ​។ អគារ​២​នៅ​ជាប់​គ្នា​ក៏​ជម្លៀស​មនុស្ស​ចេញ​ដែរ ដើម្បី​ជា​ការ​ប្រុង​ប្រយ័ត្ន​។ មក​ដល់​ម៉ោង​៥​ភ្លឺ អ្នក​ពន្លត់ភ្លើង​ប្រមាណ​ជា​២០០​នាក់​នៅ​តែ​មាន​វត្តមាន ហើយ​បន្ត​ការ​តតាំង​ពន្លត់ភ្លើង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ