ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្លា.ប់​ដល់​១៣៤​នាក់ ក្រោយ​គ្រោះ​ធម្ម​ជាតិ​ដ៏​តក់​ស្លុត

5 ឆ្នាំ មុន

ប្រទេស​ប្រេ​ស៊ី​ល ៖ អាជ្ញាធរ​រាយការណ៍​ថា តុល្យការ​ថ្មី​នៃ​ការ​បាក់​ទំនប់​រ៉ែ់​មួយ​នៅ​តំបន់ BRUMADINHO ភាគ​អាគ្នេយ៍​ប្រេ​ស៊ី​ល​គិត​មក​ដល់​ថ្ងៃ​ទី​៤​កុម្ភៈ ចំនួន​អ្នក​ស្លាប់​ឡើង​ពី​១២១​នាក់​ដល់​១៣៤​នាក់​។ មក​ដល់​ថ្ងៃ​ទី​១១​នៃ​ការ​រុករក ពួក​អ្នក​ជួយ​សង្គ្រោះ​នៃ​រដ្ឋ​ MINAS…

ប្រទេស​ប្រេ​ស៊ី​ល ៖ អាជ្ញាធរ​រាយការណ៍​ថា តុល្យការ​ថ្មី​នៃ​ការ​បាក់​ទំនប់​រ៉ែ់​មួយ​នៅ​តំបន់ BRUMADINHO ភាគ​អាគ្នេយ៍​ប្រេ​ស៊ី​ល​គិត​មក​ដល់​ថ្ងៃ​ទី​៤​កុម្ភៈ ចំនួន​អ្នក​ស្លាប់​ឡើង​ពី​១២១​នាក់​ដល់​១៣៤​នាក់​។

មក​ដល់​ថ្ងៃ​ទី​១១​នៃ​ការ​រុករក ពួក​អ្នក​ជួយ​សង្គ្រោះ​នៃ​រដ្ឋ​ MINAS GERAIS បាន​បញ្ជាក់​ថា មនុស្ស​ដល់​ទៅ​​១៩៩​នាក់​នៅ​បាត់​ខ្លួន​នៅឡើយ ហើយ​ក្នុង​ចំណោម​សាកសព​មនុស្ស​១៣៤​នាក់ សាកសព​មនុស្ស​១២០​​នាក់​កំណត់​ដឹង​អត្តសញ្ញាណ​។ ការ​រុករក​ត្រូវ​ផ្អាក​ប៉ុន្មាន​ម៉ោង​កាលពី​ថ្ងៃ​ទី​៣​មក​ទី​៤​កុម្ភៈ មក​ពី​មាន​ភ្លៀង​​ធ្លាក់ ប៉ុន្តែ​បណ្ដា​ឧទ្ធម្ភាគចក្រ​បាន​ហោះហើរ​ឡើង​វិញ​កាត់​តំបន់​នោះ កាលពី​វេលា​ថ្ងៃ​ទី​៤​កុម្ភៈ​។

អ្នកនាំពាក្យ​ម្នាក់​របស់​ពួក​អ្នក​ជួយ​សង្គ្រោះ ទទួលស្គាល់​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា សាកសព​មនុស្ស​មួយ​ចំនួន​ពុំ​អាច​រក​ឃើញ ក្នុង​ភក់​ព្រមទាំង​កាក​សំណល់​រ៉ែ ដែល​ហូរ​ចាក់​មក​តាំងពី​ថ្ងៃ​ទី​២៥​មក​រា​មក​។ អ្នកនាំពាក្យ​រូប​នោះ​អះអាង​ថា សរុប​មក​ដោយសារ​ការ​ហើម​រលួយ សាកសព​មនុស្ស​ទាំងឡាយ​នឹង​ពុំ​អាច​រក​ឃើញ​។ តែ​ទោះបី​យ៉ាងណា ពួក​អ្នក​ជួ​យស​ង្ក្រោះ​នឹង​ស្ថិត​នៅ​ទីនោះ​ពី​៤​ទៅ​៦​ខែ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ