ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងទេ! ប្រធានាធិបតី​អេ​ហ្ស៊ីប​អាច​រក្សា​អំណាច​ដល់​ឆ្នាំ​ណា…

5 ឆ្នាំ មុន

ប្រទេស​អេ​ហ្ស៊ីប ៖ ការ​ធ្វើ​វិសោធនកម្ម​ជា​ច្រើន​លើ​រដ្ឋធម្មនុញ្ញ ដែល​ដាក់​ដោយ​បណ្ដា​សមាជិក​សភា​អេ​ហ្ស៊ីប នឹង​អាច​ឲ្យ​ប្រធានាធិបតី លោក​ABDEL FATTAH AL SISSI រក្សា​អំណាច​ក្នុង​រយៈពេល​១២​ឆ្នាំ​ទៀត…

ប្រទេស​អេ​ហ្ស៊ីប ៖ ការ​ធ្វើ​វិសោធនកម្ម​ជា​ច្រើន​លើ​រដ្ឋធម្មនុញ្ញ ដែល​ដាក់​ដោយ​បណ្ដា​សមាជិក​សភា​អេ​ហ្ស៊ីប នឹង​អាច​ឲ្យ​ប្រធានាធិបតី លោក​ABDEL FATTAH AL SISSI រក្សា​អំណាច​ក្នុង​រយៈពេល​១២​ឆ្នាំ​ទៀត ក្រោយ​អាណត្តិ​បច្ចុប្បន្ន​ដែល​ចប់​ក្នុង​ឆ្នាំ​២០២២ ដោយ​ពង្រឹង​ការ​ត្រួតត្រា​របស់​លោក​លើ​ក្បាន​ម៉ា​ស៊ី​ន​តុលាការ​។

ការ​ធ្វើ​វិសោធនកម្ម​នានា ដែល​ដាក់​កាលពី​យប់​ថ្ងៃ​ទី​៣​កុម្ភៈ ដោយ​ប្រធាន​សភា​ត្រូវ​អនុម័ត​ក្នុង​សភា​ក្នុង​សំឡេង​២​ភាគ​៣ មុន​ពេល​ដាក់​ឲ្យ​ប្រជាជន​បោះ​ប្រជាមតិ ដើម្បី​ដាក់​ឲ្យ​ប្រើ​។

ជា​អតីត​ប្រមុខ​យោធា លោក​AL SISSI បាន​ឡើង​ជំនួស​ប្រធានាធិបតី​ជាប់​ឆ្នោត​តាម​រយៈ​ការ​បោះ​ឆ្នោត​ប្រជាធិបតេយ្យ លោក​MOHAMMED MORSI មាន​ប្រភព​ពី​ក្រុម​បងប្អូន​អ៊ិ​ស្លា​ម​កាលពី​ឆ្នាំ​២០១៣​។ លោក​AL SISSI ត្រូវ​ជាប់​ឆ្នោត​កាន់​អំណាច​អាណត្តិ​ដំបូង​មាន​រយៈពេល​៤​ឆ្នាំ​នា​ឆ្នាំ​បន្ទាប់ ហើយ​ជាប់​ឆ្នោត​អាណត្តិ​ទី​២​ទៀត ដែល​នឹង​បញ្ចប់​ក្នុង​ឆ្នាំ​២០២២​។ ការ​ស្នើ​ធ្វើ​វិសោធនកម្ម​ដាក់​កាលពី​ថ្ងៃ​ទី​៣​កុម្ភៈ កែប្រែ​មាត្រា​ទី​១៤០​នៃ​រដ្ឋធម្មនុញ្ញ​អេ​ហ្ស៊ី​ប គឺ​ការ​ពន្យារ​អាណត្តិ​ប្រ​ធានា​ធិ​​បតី​ពី​៤​ឆ្នាំ​ដល់​៦​ឆ្នាំ​។

ម្យ៉ាងទៀត​ការ​កែប្រែ​មាត្រា​នោះ ក៏​នឹង​លុប​ចោល​ផង​ដែរ ចំនួន​អាណត្តិ​ប្រធានាធិបតី​ដែល​កំណត់​ត្រឹម​២​អាណត្តិ​។ បែប​នេះ​អាច​ឲ្យ​លោក​AL SISSI ដែល​អនុញ្ញាត​ឲ្យ​កាន់​តំណែង​២​អាណត្តិ​ថែម​ទៀត ជា​ទ្រឹស្ដី​អាច​ស្ថិត​ក្នុង​អំណាច​រហូត​ដល់​ឆ្នាំ​២០៣៤​។

ក្រោយ​ការ​ផុត​អាណត្តិ​បច្ចុប្បន្ន ប្រធានាធិបតី​អេ​ហ្ស៊ី​ប នឹង​អាច​ឈរឈ្មោះ​ដណ្ដើម​អាណត្តិ​ថ្មី យោង​ទៅ​តាម​មាត្រា​ទី​១៤០​ដែល​ធ្វើ​វិសោធនកម្ម​។ ពួក​អ្នកគាំទ្រ​លោក​AL SISSI លើក​ហេតុផល ពី​ការ​កាន់​អំណាច​ឲ្យ​បាន​យូរ​របស់​លោក​ថា មក​ពី​ភាព​ចាំបាច់​ទុក​ពេល​គ្រប់គ្រាន់​ឲ្យ​លោក ដឹកនាំ​ការ​កែ​ទម្រង់​សេដ្ឋកិច្ច និង​ដឹកនាំ​បណ្ដា​ផែនការអភិវឌ្ឍន៍ សំដៅ​ធ្វើ​ឲ្យ​ប្រទេស​មាន​ស្ថេ​រ​ភាព​។ ប្រធានាធិបតី​រូប​នោះ​ទទួល​ការ​គាំទ្រ​ដ៏​ទូលំទូលាយ​ក្នុង​សភា​។

ចំណែក​ពួក​ប្រឆាំង​មួយ​ចំនួន និយាយ​កាលពី​ថ្ងៃ​ទី​៤​កុម្ភៈ​ទៅ​កាន់​សារព័ត៌មាន​ថា ការ​កែប្រែ​រដ្ឋធម្មនុញ្ញ​នោះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បុព្វហេតុ​ធំ​ៗ នៃ​ការ​ក្រោក​បះបោរ​ប្រជាជន ដែល​នាំ​ទៅ​ដល់​ការ​ផ្ដួលរំលំ អតីត​ជន​ផ្ដាច់​ការ​លោក​ហូ​ស្នី​មូ​បា​រ៉ា​ក់ កាលពី​ខែមករា​ឆ្នាំ​២០១១​។ សមាជិក​សភា​ធ្វេ​ង​និយម​ម្នាក់ លោក​HAITHAM AL HARIRI​ថ្លៃ​ង​ប្រាប់​រ៉​យ​ទ័​រថា បណ្ដា​គម្រោង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ គឺជា​រដ្ឋ​ប្រហារ​​មួយ ប្រឆាំង​រដ្ឋធម្មនុញ្ញ​អេ​ហ្ស៊ី​ប​។

ពួក​ប្រឆាំង​យល់​ថា​អតីត​ឧត្ដមសេនីយ​អាយុ​៦៣​ឆ្នាំ​រូប​នោះ ដឹកនាំ​អេ​ហ្សុ​ី​ប​ឆ្ពោះទៅ​រក​របប​ផ្ដាច់​ការ​មួយ ដូច​លោក​ហូ​ស្នី​មូ​បា​រ៉ា​ក់​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ