ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិន្នន័យ​បង្ហាញ​ថា ស្មា​ត​ហ្វូ​ន​ចិន​វាយលុក​ខ្លាំង​សឹងតែ​ធ្វើ​ឱ្យ Apple និង Samsung បះជើង

5 ឆ្នាំ មុន

ប្រទេស​ចិន ៖ យោង​តាម​សេចក្តីរាយការណ៍​របស់ China Daily កាលពី​ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៩ កន្លង​មក​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​ចិន​មើលឃើញ​លទ្ធផល​ល្អ​កាលពី​ឆ្នាំ​មុន…

ប្រទេស​ចិន ៖ យោង​តាម​សេចក្តីរាយការណ៍​របស់ China Daily កាលពី​ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៩ កន្លង​មក​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​ចិន​មើលឃើញ​លទ្ធផល​ល្អ​កាលពី​ឆ្នាំ​មុន ។

យោង​ទៅ​តាម​ទិន្នន័យ​ដែល​បាន​ពី Sunrice Big Data បាន​ឲ្យ​ដឹង​ថា ការ​លក់​ស្មា​ត​ហ្វូ​ន​ជុំវិញ​ពិភពលោក​ស្មើ ១.៤៦ ប៊ី​លាន​គ្រឿង​កាលពី​ឆ្នាំ ២០១៨ ហើយ​ក្រុមហ៊ុន​ផលិត​ធំ​ៗ​ទាំង ៦ គ្រប់គ្រង​ទីផ្សារ​ទាំងមូល​បាន ៧៧.៧% ។ ក្រុមហ៊ុន​ធំ​ទាំងនោះ​រួម​មាន​៤​ជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ចិន​ដូច​ជា Huawei, Xiaomi, OPPO និង VIVO ជាដើម ។

ឆ្នាំ​២០១៨ ជា​ឆ្នាំ​ដំបូង​ដែល Huawei លក់​ស្មា​ត​ហ្វូ​ន​បាន​ច្រើន​ជាង Apple ផង​ដែរ ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​នេះ​ក្លាយជា​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ធំ​ជាងគេ​លេខ​ពីរ​ជុំវិញ​ពិភពលោក ។ ប៉ុន្តែ Apple បាន​ដ​ណ្តើ​ប​តំណែង​នេះ​មក​វិញ​កាលពី​ត្រីមាស​ទី​៤ ។

ក្រុមហ៊ុន Samsung និង Apple ត្រូវ​បាន​ប្រកួតប្រជែង​ដោយ​យីហោ​ចិន​យ៉ាង​ខ្លាំង​កាលពី​ឆ្នាំ​មុន មិន​ត្រឹមតែ​នៅ​ទីផ្សារ​ពិភពលោក​ទេ តែ​ក្នុង​តំបន់​ផង​ដែរ ។

កាលពី​ឆ្នាំ​មុន ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​ចិន​ធំ​ៗ​បាន​បន្ត​បង្កើន​គុណភាព និង​សមត្ថភាព​របស់​ផលិតផល​ខ្លួន ដូច្នេះ​ស្មា​ត​ហ្វូ​ន​ពួក​គេ​ភាគច្រើន​មាន Processor ទំនើប​ៗ ។ លើស​ពី​នេះ​ទៅ​ទៀត ស្មា​ត​ហ្វូ​ន​ចិន​ក៏​កាន់តែ​មាន​ភាព​ឆ្លាត​វៃ​ទៅ​ដែរ ព្រោះតែ​កំណើន​នៃ​ការ​ប្រើប្រាស់ Artificial Intelligence ជាដើម ។

ក្រៅពី​នេះ​ហើយ យីហោ​ស្មា​ត​ហ្វូ​ន​ចិន​ក៏​បាន​ចាប់ផ្តើម​បង្កើន​គុណភាព​សេវាកម្ម​បន្ទាប់​ពី​ការ​ទិញ​ផង​ដែរ ។ ឧទាហរណ៍​ដូច​ជា​ទូរស័ព្ទ Redmi របស់ Xiaomi គឺជា​ក្រុមហ៊ុន​ដំបូង​ដែល​ផ្តល់​ការ​ធានា​រយៈពេល ១៨​ខែ ។

យ៉ាងណា​ក្តី ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ចិន​កាន់តែ​ច្រើន​កំពុង​តែ​ជួប​ឧបសគ្គ​ថ្មី​ៗ​ដូច​ជា​ការ​ធ្លាក់​ចុះ​តម្រូវការ​ស្មា​ត​ហ្វូ​ន​ថ្មី​ៗ​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ