ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក សម រ​ង្ស៊ី ថា​នឹង​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​រឿង​ចូល​មក​ស្រុក​វិញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ថា ការ​វិល​មក​កម្ពុជា​វិញ​មិន​ចាំបាច់​កំណត់ពេល​ជាក់លាក់​នោះ​ទេ គឺ​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល ។ លោក…

រាជធានី​ភ្នំពេញ ៖ លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ថា ការ​វិល​មក​កម្ពុជា​វិញ​មិន​ចាំបាច់​កំណត់ពេល​ជាក់លាក់​នោះ​ទេ គឺ​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល ។

លោក សម រ​ង្ស៊ី បាន​លើក​ឡើង​តាម​រយៈ​វី​ឌី​អូ​ឃ្លី​ប​មួយ​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៤ កុម្ភៈ​យ៉ាង​ដូច្នេះ​ថា​«​យើង​មិន​អាច​ប្រាប់​ពេលវេលា​ជាក់លាក់​ទៅ​កាន់​ភាគី​ឲ្យ​ដឹង​មុន​នោះ​ទេ ។ យើង​មិន​ត្រូវធ្វើ​តាម​គូ​បក្ស​ដិ​បក្ស​យើង​ថា ទៅ​ពេល​ណា​ម៉ោង​ណា​នោះ​ទេ គឺ​យើង​នឹង​ទៅ​ហើយ​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង​» ។ លោក​បន្ត​ថា យើង​មិន​អាច​និយាយ​ថា យើង​ទៅ​ម៉ោង​នេះ ម៉ោង​នោះ មុន​នោះ​ទេ គឺ​យើង​ទៅ​ៗ​ទៅ​តែ​ម្តង ។ យើង​ទៅ​ពេល​ណា​ក៏​បាន​បងប្អូន​យើង​គេ​រឹតតែ​ភ័យ​ទៀត បងប្អូន ។ ជាមួយ​គ្នា​នោះ​ដែរ លោក សម រ​ង្ស៊ី ក៏​បាន​លើក​ឡើង​ថា ការ​វិល​ចូល​ស្រុក​វិញ គឺ​យុទ្ធវិធី​មួយ​មិន​អាច​ទំលាយ​ឲ្យ​ដឹង​មុន​ទេ គឺជា​ការ​សំងាត់ ។

ការ​វិល​មក​វិញ​នេះ​ក៏​មានកម្ម​ជាង​៨០​ម៉ឺន​នាក់ រង់ចាំ​ទទួល ដើម្បី​ទទួល​បានការ​ងារ​ធ្វើ​បាន​លទ្ធិប្រជាធិបតេយ្យ ការងារ​ទីផ្សារ និង​បាន​ឡើង​ប្រាក់ខែ​ថែម​ទៀត ។ លោក​បាន​លើក​ឡើង​ទៀត​ថា ក្រៅពី​កម្មករ​ក៏​នឹង​មាន​អ្នក​រត់​ម៉ូ​ឌុ​ប និង​អាជីវករ​ផ្សា​ក៏​នៅ​រង់ចាំ​ទទួល​លោក​ផង​ដែរ ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​អតីត​មេ​បក្ស​ប្រឆាំង​ដែ​រត់ចោលស្រុក​ដោយសារ​ខ្លាច​ការ​ចាប់ខ្លួន​នេះ​ជា​ច្រើន​លើក​មក​ហើយ ។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​ការ​លើក​ថ្ងៃនេះ​នៅ​ក្នុង​រដ្ឋ​កាលី​ហ្វ័​ញ៉ា សហរដ្ឋអាមេរិក គេ​មាន​ឃើញ​មាន​វត្តមាន លោក រ៉ុ​ង ឈុ​ន អតីត​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក ទាវ វ​ណ្ឌុ​ល ប្រធាន​គណបក្ស​ពន្លឺ​ភ្លើងទៀន និង​សមាជិក​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ដែល​គាំទ្រ​ន​បាយ​លោក សម រ​ង្ស៊ី ។

យ៉ាងណា​ក្តី​ការ​ប្រកាស​ដោយ​គ្មាន​កំណត់​វេលា​ជាក់លាក់​នេះ​ត្រូវ​បាន​លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លើក​ឡើង​ថា ជា​គម្រោង​មួយ​បោកប្រាស់ តែ​ប៉ុណ្ណោះ ហើយ​លោក​ប្រកាស​ស្វាគមន៍​ជា​និច្ច​ក្នុង​ការ​ឲ្យ​ទណ្ឌិត​រូប​នេះ​ចូល​ស្រុក​វិញ ។ ជាមួយ​គ្នា​នោះ​ដែរ​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​នេះ​ក៏​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​ទណ្ឌិត​ប្រកាស​ថា នឹង​ចូល​ស្រុក​ខ្មែរ​នា​ពេល​ខាង​មុខ ទណ្ឌិត​មាន​គម្រោង​ថា នឹង​ជួប កឹ​ម សុខា ដើម្បី​ចាប់ដៃ​គ្នា​លើក​ឡើង​លើ ដើម្បី​បញ្ជាក់​ច្បាស់​ថា សម រ​ង្ស៊ី និង​កឹ​ម សុខា ពិតជា​មនុស្ស​តែ​មួយ ។

លោក​សួរ​ថា ទណ្ឌិត​រត់ចោលស្រុក និង កឹ​ម សុខា ចាប់ដៃ​គ្នា​លើក​នៅ​ទីកន្លែង​ណា នៅ​ពេល​ទៅ​ដល់​ស្រុក​ខ្មែរ ? លោក​បញ្ជាក់​ថា​«​បើសិនជា​ទណ្ឌិត​នេះ​ហ៊ាន​ចូល​ស្រុក​ដូច​ការ​អួតអាង​មែន​នោះ ទណ្ឌិត​ច្បាស់​ជា​នឹង​បាន​ជួប​កឹ​ម សុខា នៅ​សណ្ឋាគារ​ស​ផ្កាយ​៧​នៅ​ព្រៃ​ស ជា​មិន​ខាន » ។ លោក​បន្ថែម​ថា បាន​ជួប​នេះ​ដោយសារ​- ទណ្ឌិត​ចាញ់​ភ្នាល់​ជាមួយ​សម្តេច​តេ​ជោ​ហ៊ុន សែន ។ – តាម​អំណាច​សាលដីកា​ស្ថាពរ​របស់​តុលាការ ជា​ធរមាន ។ – តាម​ដីកាចាប់ខ្លួន​របស់​តុលាការ​ជា​ធរមាន ។ ផ្អែក​តាម​ចំណុច​ទាំង​បី​ខាងលើ​នេះ ទណ្ឌិត​ពិតជា​មាន​សង្ឃឹម​បាន​ជួប កឹ​ម សុខា​មែន ដើម្បី​បាន​ចាប់ដៃ​គ្នា​លើក​ឡើង​លើ បញ្ជាក់​ថា ទណ្ឌិត និង​កឹ​ម សុខា គឺជា​មនុស្ស​តែ​មួយ ដូច​ការ​ប្រកាស​របស់​ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ