ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​ដឹង​មហិច្ឆតា​របស់​វៀតណាម​នៅ​ក្នុង​អាស៊ាន​ច្បាស់​ជា​លាន់មាត់​មិន​ខាន

5 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Viet Nam News ថ្ងៃ​ទី​៥ ខែកុម្ភៈ នេះ​ថា សហគ្រាស​វៀតណាម​មាន​សក្តានុពល​ក្នុង​ការ​ចូលរួម​ខ្សែ​សង្វា​ក់​ផលិតកម្ម​ក្នុង​តំបន់…

ប្រទេស​វៀតណាម ៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Viet Nam News ថ្ងៃ​ទី​៥ ខែកុម្ភៈ នេះ​ថា សហគ្រាស​វៀតណាម​មាន​សក្តានុពល​ក្នុង​ការ​ចូលរួម​ខ្សែ​សង្វា​ក់​ផលិតកម្ម​ក្នុង​តំបន់ និង​ជុំវិញ​សកលលោក​ដូច​ទៅ​នឹង​ប្រទេស​នាំមុខ​ក្នុង​អាស៊ាន ព្រោះ​វៀតណាម គឺជា​ជម្រើស​ដែល​មាន​អាទិភាព ។ ប៉ុន្តែ​ដើម្បី​សម្រេច​បាន​គោលដៅ​នេះ អាជីវកម្ម​មក​ក៏​ត្រូវការ​ជំនួយ​ពី​រដ្ឋាភិបាល​ដែរ ។

ក្រសួងផែនការ និង​វិនិយោគ​បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ព្រៀង​គម្រោង​មួយ​សម្រាប់​សហគ្រាស​ឯកជន​វៀតណាម​ដែល​មាន​គោលដៅ​បង្កើន​អត្រា​ចូលរួម​របស់​សហគ្រាស​ក្នុង​បណ្តាញ និង​ខ្សែ​សង្វា​ក់​ផលិតកម្ម​ក្នុង​តំបន់ និង​ជុំវិញ​ពិភពលោក​ឲ្យ​ស្មើ​ប្រទេស​នាំមុខ​ទាំង​បួន​ក្នុង​អាស៊ាន​នៅ​ឆ្នាំ ២០៣០ ។

ប៉ុន្តែ​វា​មិនមែន​ជា​រឿង​ងាយ​ក្នុង​ការ​សម្រេច​បាន​គោលដៅ​នេះ​ទេ ទិន្នន័យ​ដែល​បាន​ពី​ក្រសួង​ខាងលើ​បាន​បង្ហាញ​មក​ថា ប្រទេស​វៀតណាម​មាន​ក្រុមហ៊ុន​ធុន​តូច​និង​មធ្យម​ប្រមាណ​តែ​២១%​នៃ​ក្រុមហ៊ុន​ទាំងអស់​តែ​ប៉ុណ្ណោះ​ដែល​ចូលរួម​ខ្សែ​សង្វា​ក់​ផលិតកម្ម​ពិភពលោក ខណៈ​ដែល​ប្រទេស​ថៃ​មាន​ដល់​ទៅ ៣០% និង​ម៉ា​ឡេ​ស៊ី​វិញ​មាន​ដល់​ទៅ ៤៦% ។

ដូច្នេះ​ដើម្បី​បង្កើន​ចំណាត់ថ្នាក់​ខ្លួន​ក្នុង​អាស៊ាន ក្រុមហ៊ុន​វៀតណាម​ត្រូវ​តែ​ខិតខំ​ជាង​មុន​។ ប៉ុន្តែ​សារព័ត៌មាន​ខាងលើ​បាន​បន្ថែម​ថា វា​មិនមែន​មាន​ន័យ​ថា​អាជីវកម្ម​ត្រូវ​តែ​ព្រួយបារម្ភ​ទេ​ព្រោះ​វៀតណាម​មានឱកាស​ជា​ច្រើន ។

លោក Tran Tuan Anh ដែល​ជា​រដ្ឋមន្ត្រី​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​ប្រចាំ​ប្រទេស​វៀតណាម​បាន​និយាយ​ការ​ផ្លាស់​ប្តូរ​ក្នុង​ពេល​ថ្មី​ៗ​នៃ​ខ្សែ​សង្វា​ក់​ផលិតកម្ម​ពិភពលោក​បាន​ធ្វើ​ឲ្យ​ប្រទេស​វៀត​ណាម​ក្លាយជា​មូលដ្ឋាន​ផលិតកម្ម​មួយ​ដែល​កាន់តែ​មាន​សារៈសំខាន់​ឡើង ។

ពី​មុន​ប្រទេស​អាស៊ី​ខាងកើត​មួយ​ចំនួន​ដូច​ជា ជប៉ុន និង​កូរ៉េ​ខាងត្បូង បាន​ជ្រើស​យក​ប្រទេស​ចិន និង​អាស៊ាន​ជា​មូលដ្ឋាន​ផលិតកម្ម​សម្រាប់​ការ​នាំ​ចេញ​ទៅ​កាន់​ដៃគូ​ពាណិជ្ជកម្ម​របស់​ពួក​គេ ។ ប៉ុន្តែ​ប្រទេស​ចិន​បាន​ក្លាយទៅជា​ទីផ្សារ​អតិថិជន​បន្តិច​ម្តង​ៗ ហើយ​ជា​ពិសេស​ខណៈ​ដែល​សង្គ្រាម​​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​អាច​បន្ត​កើត​មាន​ឡើង​ក្នុង​រយៈពេល​ជា​យូរ​បន្ថែម​ទៀត ។

ដូច្នេះ​ប្រទេស​ក្នុង​អាស៊ាន ជា​ពិសេស​ប្រទេស​វៀតណាម​មានឱកាស​ក្នុង​ការ​ក្លាយជា​ទីតាំង​ផលិតកម្ម​ជំនួស ។ ជម្លោះ​ពាណិជ្ជកម្ម​នេះ​ក៏​បាន​ព​ន្លឿ​ន​ដំណើរការ​ផ្លាស់​ប្តូរ​ទីតាំង​ផលិតកម្ម​ពី​ប្រទេស​ចិន​ទៅ​កាន់​ប្រទេស​វៀតណាម​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ