ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្តែង​លោក​បញ្ញា សិ​ដ្ឋ ចិញ្ចឹម​ប្រុស?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ លោក​បញ្ញា សិ​ដ្ឋ ជា​តារា​សម្តែង​ម្នាក់​កំពុង​ចែងចាំង​ក្នុង​ពិភព​សិល្បៈ ប៉ុន្តែ​ជំពាក់​លុយ​គេ​មិន​សង ពិសេស​ចិញ្ចឹម​ប្រុស​ក្មេង​ក្នុង​នាម​ជា​ប្រុស​ស្រលាញ់​ភេទ​ដូច​គ្នា ។ តារា​សម្តែង​លោក​បញ្ញា សិ​ដ្ឋ ត្រូវ​នារី​ម្នាក់​ចោទប្រកាន់​ថា​ជំពាក់​លុយ​មិន​ព្រម​សង…

រាជធានី​ភ្នំពេញ​៖ លោក​បញ្ញា សិ​ដ្ឋ ជា​តារា​សម្តែង​ម្នាក់​កំពុង​ចែងចាំង​ក្នុង​ពិភព​សិល្បៈ ប៉ុន្តែ​ជំពាក់​លុយ​គេ​មិន​សង ពិសេស​ចិញ្ចឹម​ប្រុស​ក្មេង​ក្នុង​នាម​ជា​ប្រុស​ស្រលាញ់​ភេទ​ដូច​គ្នា ។ តារា​សម្តែង​លោក​បញ្ញា សិ​ដ្ឋ ត្រូវ​នារី​ម្នាក់​ចោទប្រកាន់​ថា​ជំពាក់​លុយ​មិន​ព្រម​សង ដោយ​ព្យាយាម​គេចវេះ​នៅ​ពេល​នាង​ទាក់ទង​ទារ​សំណង ។

នារី​នោះ​ក៏​បាន​ចោទប្រកាន់​តារា​សម្តែង​រូប​នោះ​ទៀត​ថា មាន​លុយ​មិន​ព្រម​សង គិតតែ​យក​លុយ​ទៅ​ចិញ្ចឹម​ប្រុស​ខណៈ​ពេល​ដែល​នាង​អាច​នឹង​មាន​វិធានការ​ក្តៅ​មួយ​នៅ​ពេល​ដែល​លោក​នៅ​តែ​ក្រាញ​មិន​ព្រម​ដោះស្រាយ ។

នារី​ដែល​ដាក់​ឈ្មោះ​ហ្វេ​ស​ប៊ុ​កថា «​កញ្ញា តែង​អន​» បាន​បង្ហោះ​សារ​ដោយ​ភ្ជាប់​ទៅ​នឹង​រូបថត​របស់​តារា​សម្តែង​លោក​បញ្ញា សិ​ដ្ឋ ថា តារា​សម្តែង​រូប​នេះ​បាន​ខ្ចី​លុយ​របស់​នាង ហើយ​បាន​គេចវេះ​មិន​ព្រម​សង​នោះ​​ឡើយ ។ បើ​តាម​អ្វី​ដែល​នាង​សរសេរ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា «​ពេល​ត្រូវ​សង​លុយ​ម៉េច​មិន​ធ្វើ​ចរិត​ដូច​ពេល​ខ្ចី​គេ កុំ​ស្មានថា Block Fb Block លេខ​ទូរស័ព្ទ​ខ្ញុំ ខ​ល​មិន​លើក​អត់​មានរឿង​អី​កើតឡើង​នោះ ពេល​មក​ពឹង​លន់តួ​ម្ល៉េះ អះអាង​អីុចេះ អះអាង​អីុចុះ ឥឡូវ​ម៉េច​ធ្វើ​ចរិត​ធូរ​ថ្លៃ​ម្ល៉េះ បើ​មិន​ចេញ​មុខ​មក​ដោះស្រាយ​រឿង​លុយ​នេះ​ទេ​ នឹង​មានអី​លើស​ពី​នេះ​ទៀត ទុក​មុខ​ឲ្យ​ច្រើន​ហើយ ក៏​អត់ធ្មត់​ច្រើន​ដែរ កុំ​ឲ្យ​មាន​លើស​ពី​នេះ​ទេ ។ អា​មាន​លុយ​អត់​សង​គេ​ទេ យក​ចិញ្ចឹម​ប្រុស​ហ្នឹងហើយ មាន​លុយ​ទើបបាន​បង់​ឡាន​ផ្តាច់​ហ្នឹងហើយ កាលណា​សង​លុយ​គេ »​។

តារា​សម្តែង​លោក​បញ្ញា សិ​ដ្ឋ ចាត់​ទុក​ការ​អះអាង​ពី​ស្ត្រី​នោះ​ថា ជា​រឿង​មិន​ពិត​ឡើយ ខណៈ​ពេល​ដែល​លោក និង​នារី​នោះ​មិន​ដែល​បាន​ស្គាល់គ្នា​ពី​មុន​ឡើយ ។ នេះ​អាច​ជា​ករណី​ដែល​ចង់​មួលបង្កាច់​កិត្តិយស​របស់​លោក​ប៉ុណ្ណោះ ក្នុង​ពេល​ដែល​លោក​គឺជា​អ្នកសិល្បៈ​មួយ​រូប ហើយ​បើ​ករណី​នេះ​ជា​ការណ៍​ពិត​លោក​នឹង​ទទួលខុសត្រូវ​តាម​ច្បាប់​។

លោក​បញ្ញា សិ​ដ្ឋ បាន​សរសេរ​សារ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា «​មើល​មុខ​ខ្ញុំ​ឲ្យ​ច្បាស់ តារា​សិល្បៈ​ហ្នឹង​ស្រួល​ធ្វើបាប​មែន​ទេ ? ខ្ញុំ​សូម​សួរ​បើសិន​សិល្បករ​សិល្ប​ការិនី​ទាំងអស់​បើ​ជួប​រឿង​ដូច​ខ្ញុំ តើ​ទទួល​យក​បាន​ទេ ?​គេ​មក​សរសេរ​បង្ហោះ​នៅ​តាម Facebook មើលងាយ​កិ​តិ្ត​យស​ខ្ញុំ​បែប​នេះ តើ​ព្រម​ទេ ? បើ​ប៉ះ​ចំ​បងប្អូន​អ្នក​វិញ​យ៉ាង​ម៉េ​ច​ដែរ ? តែ​ខ្ញុំ​នឹង​ធ្វើ​តាម​ច្បាប់ ប្រទេស​មានច្បាប់ ចង់​បំផ្លាញ​កិ​តិ្ត​យស​ខ្ញុំ​មិន​បាន​ទេ ព្រោះ​ជា​រឿង​មិន​ពិត បើ​ពិត​ខ្ញុំ​នឹង​ទទួល​តាម​ផ្លូវច្បាប់ »​។

ទាក់ទិន​ការ​ចោទ​នោះ​លោក​បញ្ញា សិ​ដ្ឋ បាន​ដាក់​ពាក្យបណ្តឹង​ទៅ​កាន់​ក្រសួងមហាផ្ទៃ​រួច​ហើយ ដើម្បី​ស្វែងរក​ភាព​ស្អាតស្អំ និង​រក​យុត្តិធម៌​សម្រាប់​រូប​លោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ