ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនមែន​លំ​ៗ…​ស្ងាត់​ៗ​ថៃ​វ៉ា​ដាច់​គេឯង​នៅ​ក្នុង​អាស៊ាន​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច

5 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ភ្នាក់ងារ​អភិវឌ្ឍន៍​ការ​ទិញ​លក់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​ណិ​ច (ETDA) បាន​ប្រាប់​ដល់​ភ្នាក់ងារ​សារព័ត៌មាន Bangkok Post ថា វិស័យ​ពាណិជ្ជកម្ម​លើ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​ក្នុង​ប្រទេស​ថៃ​បាន​កើន​ស្មើ​ប្រមាណ​១០០​ប៊ី​លាន​ដុល្លារ ហើយ​ការ​លូតលាស់​អាច​នឹង​ស្មើ…

ប្រទេស​ថៃ ៖ ភ្នាក់ងារ​អភិវឌ្ឍន៍​ការ​ទិញ​លក់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​ណិ​ច (ETDA) បាន​ប្រាប់​ដល់​ភ្នាក់ងារ​សារព័ត៌មាន Bangkok Post ថា វិស័យ​ពាណិជ្ជកម្ម​លើ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​ក្នុង​ប្រទេស​ថៃ​បាន​កើន​ស្មើ​ប្រមាណ​១០០​ប៊ី​លាន​ដុល្លារ ហើយ​ការ​លូតលាស់​អាច​នឹង​ស្មើ ២០%​ក្នុងឆ្នាំនេះ​ទៀត​ផង ។

វិស័យ​នេះ​បាន​លូតលាស់​លឿន​ជាងគេ​ក្នុង​អាស៊ាន ព្រោះតែ​មានការ​ផ្លាស់​ប្តូរ​នៃ​អាកប្បកិរិយា​របស់​អតិថិជន ។ កាលពី​ឆ្នាំ ២០១៧ វិស័យ​នេះ​ស្មើ​តែ​ប្រមាណ​៨៤​លាន​ដុល្លារ​ប៉ុណ្ណោះ ។

យោង​ទៅ​តាម​ការ​សិក្សា​របស់ ETDA បាន​ឲ្យ​ដឹង​ដែរ​ថា ចំនួន​អ្នក​ប្រើប្រាស់​អ៊ី​ន​ធើ​ណែ​ត​បាន​កើនឡើង​ច្រើន​ជាង​មុន​ដល់​ទៅ​៣​ដង​ក្នុង​រយៈពេល​១០​ឆ្នាំ​មកនេះ ហើយ​ជំនឿ​ចិត្ត​លើ​ការ​ទិញ​លក់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​ក៏​បាន​កើនឡើង​ស្របគ្នា​ជាមួយនឹង​សេវាកម្ម​ដឹក​ជញ្ជូន​លឿន​ជាង​មុន​ដែរ ។

Surangkana Wayuparp ដែល​ជា​ប្រធាន​របស់ ETDA បាន​និយាយ​ថា តម្លៃ​វិស័យ​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូនិ​ច​ក្នុង​ប្រទេស​ថៃ​បាន​លូតលាស់​រវាង​ពី​៨​ទៅ​១០%​ក្នុង​មួយ​ឆ្នាំ ។

ប្រទេស​ថៃ​មាន​អ្នក​ប្រើប្រាស់​អ៊ី​ន​ធើ​ណែ​ត​ដល់​ទៅ ៤៥.២​លាន​នាក់​កាលពី​ឆ្នាំ ២០១៧ ខុស​គ្នា​យ៉ាង​ខ្លាំង​នឹង​ឆ្នាំ ២០០៨ ដែល​មាន​តែ ១៦.១​លាន​នាក់​ប៉ុណ្ណោះ ។ វា​បង្ហាញ​ពី​ការ​ផ្លាស់​ប្តូរ​នៃ​អាកប្បកិរិយា​របស់​អតិថិជន​ដែល​បង្ក​ឡើង​ដោយ​ការ​ផ្លាស់​ប្តូរ​ផ្នែក​បច្ចេកវិទ្យា និង​ឧបករណ៍​ទំនាក់ទំនង រួម​ជាមួយនឹង​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ឧបករណ៍​និង​សេវាកម្ម​ទាំងនេះ​ផង​ដែរ​ដែល​ធ្វើ​ឲ្យ​មនុស្ស​កាន់តែ​ច្រើន​អាច​ប្រើ​អ៊ី​ន​ធើ​ណែ​ត​បាន ។

ការ​ផ្លាស់​ប្តូរ​នេះ​បាន​បង្ក​ឲ្យ​ទីផ្សារ​ពាណិជ្ជកម្ម​លើ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​លូតលាស់ ។ ហាង​ទំនិញ​លើ​អ៊ី​ន​ធើ​ណែ​ត​បាន​លូតលាស់​ព្រោះតែ​ការ​លក់​បញ្ចុះតម្លៃ​ដែល​ទាក់ទាញ​អតិថិជន ។

ឧបករណ៍​ផ្សព្វផ្សាយ​លើ​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក​ត្រូវ​បាន​ប្រើប្រាស់​ច្រើន​ជាងគេ​ដើម្បី​ផ្សព្វផ្សាយ​ទំនិញ​ទៅ​កាន់​អតិថិជន​បាន​ច្រើន ​និង​ត្រូវ​ក្រុម ។

ការ​ផ្សាយពាណិជ្ជកម្ម​បែប​ឌី​ជី​ថ​ល​ក៏​បាន​រីក​ចម្រើន​បាន ៧០%​ផង​ដែរ​តំណាង​ពី​ឆ្នាំ ២០១៧ មក​ដោយ​មាន​ហ្វេ​ស​ប៊ុ​ក​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ជាងគេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ