ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​មួយ​គ្រឿង​ក្រឡាប់​ធ្លាក់​ពី​ផ្លូវជាតិ​ច្រើន​ត្រឡប់ ស្លា.ប់​២​នាក់ របួសធ្ងន់​ច្រើន​នាក់

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ យ៉ាង​ហោច​ណាស់​បុរស​ចំនួន​២​នាក់​បាន​កៀប​ជាប់​ក្នុង​រថយន្ត​បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ និង​មនុស្ស​ចំនួន​៣​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ធ្ងន់ធ្ងរ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​មួយ​គ្រឿង​បើកបរ​ក្នុង​ល្បឿន​ហើយ​ក្រឡាប់​ធ្លាក់​ពីលើ​ផ្លូវជាតិ​ជា​ច្រើន​ត្រឡប់​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤៤ ត្រង់​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១៣១ និង​លេខ​១៣២…

ខេត្តកំពង់ស្ពឺ ៖ យ៉ាង​ហោច​ណាស់​បុរស​ចំនួន​២​នាក់​បាន​កៀប​ជាប់​ក្នុង​រថយន្ត​បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ និង​មនុស្ស​ចំនួន​៣​នាក់​ផ្សេង​ទៀត​បាន​រង​របួស​ធ្ងន់ធ្ងរ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរា
ចរណ៍​រថយន្ត​មួយ​គ្រឿង​បើកបរ​ក្នុង​ល្បឿន​ហើយ​ក្រឡាប់​ធ្លាក់​ពីលើ​ផ្លូវជាតិ​ជា​ច្រើន​ត្រឡប់​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤៤ ត្រង់​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១៣១ និង​លេខ​១៣២ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ក្អែក ឃុំ​វាល​ពង់ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។

រថយន្ត​មួយ​គ្រឿង​ខាងលើ​ជិះ​គ្នា​៥​នាក់​ម៉ាក​កា​ម៉ា​រី​ឆ្លាម ស៊េរី​ឆ្នាំ​១៩៩៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ២B-៦៣២១ បើកបរ​ដោយ​ឈ្មោះ លាង ភាព ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​តាំង​ស្តុក ឃុំ​សំរោង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ បាន​រង​របួសធ្ងន់ ។ ចំណែក​អ្នក​រួម​ដំណើរ​ចំនួន​៤​នាក់ ក្នុង​នោះ​១-​ឈ្មោះ ហៀ​ង រើ​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​តាំង​ស្តុក ឃុំ​សំរោង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ បាន​រង​របួសធ្ងន់ ២-​ឈ្មោះ គុណ គា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​តាំង​ស្តុក ឃុំ​សំរោង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ បាន​រង​របួសធ្ងន់ ៤-​ឈ្មោះ ញ៉ា​ញ់ ប៉ែក ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​សិស្ស រស់នៅ ភូមិ​សំរោង ឃុំ​មនោ​រម្យ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ និង​៥-​ឈ្មោះ ឃី អូ​ច ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ ភូមិ​សំរោង ឃុំ​មនោ​រម្យ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​បាន​និយាយ​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​ខាងលើ​ជិះ​គ្នា​៥​នាក់ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤៤ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​ទិស​ខាងលិច លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ដោយសារ​រថយន្ត បើកបរ​ក្នុង​ល្បឿន​លឿន ក៏​ធ្លាក់​ទៅ​ខាងជើង​ផ្លូវ​ក្រឡាប់​ជា​ច្រើន​ត្រឡប់ បណ្តាល​ឱ្យ​មនុស្ស​២​នាក់​កៀប​ជាប់​ក្នុង​រថយន្ត​ស្លាប់ ចំណែក​មនុស្ស​៣​នាក់​ទៀត​បាន​រង​របួសធ្ងន់ រីឯ​រថយន្ត​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​។

ក្រោយ​ពេល​កើតហេតុ នគរបាល​ស្រុក​បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង និង​ហៅ​រថយន្ត​សា​មុ​យមក​ដឹក​យក​ជន​រង​គ្រោះ​ទាំង​៣​នាក់​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ រីឯ​សព​ជន​រង​គ្រោះ​ចំនួន​២​នាក់​ទៀត​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​អោយ​សាច់ញាតិ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

ចំពោះ​រថយន្ត​ម៉ាក​កាម​រី​ខាងលើ​ត្រូវ​បាន​នគរបាល​ហៅ​រថយន្ត​ស្ទូច​មក​ស្ទូច​ដើម្បី​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ឧដុង្គ​រង់ចាំ​សាច់ញាតិ​មក​ទទួលយក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ