ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​ពេល​ហាត់ប្រាណ​គួរ​ទទួល​ទាន​អ្វី? ​ដើម្បី​ផ្តល់​​ប្រយោជន៍​​សុខភាព

5 ឆ្នាំ មុន

មានការ​យល់​ខុស​មួយ​ចំនួន​កាលពីមុន​ដែល​ថា​បរិភោគ​ប្រូតេអ៊ីន ឬ​ជាតិ​ខ្លាញ់​មុន​ពេល​ដែល​ការ​ធ្វើ​លំ​ហាត់ប្រាណ​ផ្តល់​ប្រយោជន៍​ដល់​សុខភាព ខណៈ​ដែល​កាបូ​អ៊ី​ដ្រា​ត​មិន​មាន​ឡើយ នេះ​បាន​បង្ហាញ​នៅ​ក្នុង​ការ​ស្រាវជ្រាវ​ថ្មី​មួយ​ពី​សាកលវិទ្យាល័យ​រដ្ឋ​ផ្ល​រី​ដា ។ ដំបូន្មាន​ជា​ទូទៅ គឺ​ប្រសិនបើ​អ្នក​នឹង​ជិះ​កង់ រត់ ឬ​ហាត់ប្រាណ គឺ​ត្រូវ​បរិភោគ​អាហារ​ដែល​សម្បូរ​ជាតិ​ស្ករ…

មានការ​យល់​ខុស​មួយ​ចំនួន​កាលពីមុន​ដែល​ថា​បរិភោគ​ប្រូតេអ៊ីន ឬ​ជាតិ​ខ្លាញ់​មុន​ពេល​ដែល​ការ​ធ្វើ​លំ​ហាត់ប្រាណ​ផ្តល់​ប្រយោជន៍​ដល់​សុខភាព ខណៈ​ដែល​កាបូ​អ៊ី​ដ្រា​ត​មិន​មាន​ឡើយ នេះ​បាន​បង្ហាញ​នៅ​ក្នុង​ការ​ស្រាវជ្រាវ​ថ្មី​មួយ​ពី​សាកលវិទ្យាល័យ​រដ្ឋ​ផ្ល​រី​ដា ។

ដំបូន្មាន​ជា​ទូទៅ គឺ​ប្រសិនបើ​អ្នក​នឹង​ជិះ​កង់ រត់ ឬ​ហាត់ប្រាណ គឺ​ត្រូវ​បរិភោគ​អាហារ​ដែល​សម្បូរ​ជាតិ​ស្ករ ឬ​អាហារ​សម្រន់​មុន​ពេល​ចាប់ផ្តើម ។ របប​អាហារ​នេះ​គឺ​ធ្វើ​ឲ្យ​មាន​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម​បង្ក​ឲ្យ​លំពែង​បញ្ចេញ​អាំង​ស៊ុ​យ​លី​ន ដែល​មាន​នាទី​ផ្តល់​សញ្ញា​ទៅ​ឲ្យ​កោសិកា​សាច់ដុំ​ក្នុង​ការ​ស្រូប​យក និង​ប្រើ​ជាតិ​ស្ករ​សម្រាប់​ជា​ថាមពល ។

ទោះជា​យ៉ាងណា ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ភស្តុ​តាង​មួយ​ចំនួន​ដែល​អាច​មាន​អត្ថប្រយោជន៍​ក្នុង​ការ​ញ៉ាំ​នំ​បុ័ង ឬ​ចេក​។ នេះ​បើ​យោង​តាម​ការ​សិក្សា​នៅ​លើ​ក្រុម​នៃ​អ្នក​រត់ប្រណាំង​តូច​មួយ​នៃ​មហា​វិទ្យា​ល័យ ដែល​បាន​បរិភោគ​អាហារ​ជាតិ​ខ្លាញ់​ខ្ពស់ នៅ​មុន​ពេល​ធ្វើ​លំ​ហាត់ប្រាណ​មានការ​កើនឡើង​ការ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់ និង​រក្សា​ទុក​កាបូ​អ៊ី​ដ្រា​ត (​ជាតិ​ស្ករ​) ដែល​នុ​ញ្ញាត​ឲ្យ​រាង​កាយ​យក​ពួក​វា​មក​ប្រើប្រាស​នៅ​ជិត​ចុងបញ្ចប់​នៃ​ការ​សាកល្បង ។

បង្កើន​ការ​ទទួលទាន​ប្រូតេអ៊ីន ម្យ៉ាងវិញទៀត​វា​អាច​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​បំបែក​ចំណីអាហារ​ក្នុង​អំឡុងពេល​ធ្វើ​លំ​ហាត់ប្រាណ នេះ​បើ​យោង​តាម​ការ​កត់សម្គាល់​របស់​ក្រុម​អ្នក​ស្រាវជ្រាវ (​ប្រភព​ពី​៖ Health.com.kh) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ