ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​ក្រុមឃាតករមកបង្ហាញទង្វើ…ពេល​​ហៅ​អ្នកធ្វើចម្ការមកសម្លា.ប់ចោល

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ នគរបាល​បាន​ចាប់ខ្លួន​ជនសង្ស័យ​៤​នាក់ ​ពាក់ព័ន្ធ​ករណី​សម្លាប់​អ្នក​ចាំចម្ការ​ដែល​ជា​ជន​ដៃដល់ កាប់​និង​ព្រួត​វាយ​សម្លាប់​អ្នក​ធ្វើ​ចម្ការ​នៅ​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក កាលពី​ថ្ងៃ​ទី​៣១ មក​រា ២០១៩​កន្លងមកនេះ…

ខេត្តកំពត ៖ នគរបាល​បាន​ចាប់ខ្លួន​ជនសង្ស័យ​៤​នាក់ ​ពាក់ព័ន្ធ​ករណី​សម្លាប់​អ្នក​ចាំចម្ការ​ដែល​ជា​ជន​ដៃដល់ កាប់​និង​ព្រួត​វាយ​សម្លាប់​អ្នក​ធ្វើ​ចម្ការ​នៅ​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក កាលពី​ថ្ងៃ​ទី​៣១ មក​រា ២០១៩​កន្លងមកនេះ បណ្តាល​ឱ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​ក្រោមផ្ទះ ។ នេះ​ជា​អំពើ​ឃោ​ឃៅ​មួយ​បាន​កើតឡើង​ដោយ​រឿង​ជម្លោះដីធ្លី​ដ៏​ចម្រូងចម្រាស​ដែល​តាម​ប្រភព​ថា ជន​ទាំង​៤​នាក់​នេះ​ ក៏​ជា​អ្នក​ទៅ​ចាប់ដី​នៅ​តំបន់​នោះ​រាប់​ហិ​កតា​ម្នាក់​ៗ​ដែរ ហើយ​ការ​ឈាន​ដល់​សម្លាប់​គេ​នោះ​ ត្រូវ​គេ​ដឹង​ក្រៅផ្លូវការ​ថា បាន​ធ្វើ​តាម​​បញ្ជា​ជន​នៅ​ពីក្រោយ​ខ្នង ។

អ្នក​ចាំចម្ការ​ជា​ជន​រង​គ្រោះ​ ត្រូវ​បាន​គេ​សម្លាប់​ឈ្មោះ អ៊ួ​ន វ​ណ្ណា ហៅ​មឹ​ុ​ល អាយុ​៤៨​ឆាំ្ន នៅ​ភូមិ​ដំណាក់​ត្រាច ឃុំ​កណ្ដោល ស្រុក​ទឹកឈូ ។ ទោះបី​ផ្លូវ​ពិបាក ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ដល់​ចំណុច​កើត​មាន​ជម្លោះ ​រហូត​ដល់​មានការ​សម្លាប់​គ្នា​ក៏​ដោយ នៅ​ព្រឹក​ថ្ងៃ​ទី​៤ កុម្ភៈ ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​នគរបាល​ស្រុក​ឈូក​ដឹកនាំ​កម្លាំង​ដោយ​លោក​ឧត្តមសេនីយ៍ត្រី សៅ សំ​អឿ​ន ស្នងការ​រង​ទទួល​ផែន​នគ​បាល​យុត្តិធម៌​បាន​ដឹក​ជនសង្ស័យ​ទាំង​៤​នាក់ ជា​អ្ម​ក​វាយ​សម្លាប់​អ្នក​ចាំ​ដីចម្ការ​នោះ​ឱ្យធ្វើ​ត្រាប់​ថា តើ​ពួក​គេ​វាយ​សម្លាប់​ជន​រង​គ្រោះ​ដោយ​របៀប​ណា ដោយ​យក​រូប​តុក្កតា​(​ម៉ា​នី​កាំ​ង​)​មួយ​ទៅ​ជាមួយ​ផង ជា​តំណាង​ជន​រង​គ្រោះ ។

ឈ្មោះ មឿ​ន វាសនា ហៅ​ខ្នា អាយុ​២៦​ឆាំ្ន នៅ​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង ស្រុក​ឈូក ដែល​ជា​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​៤​នាក់ បាន​ធ្វើ​ត្រាប់​ឱ្យ​នគរបាល​មើល​នៅផ្ទះ​ជន​រង​គ្រោះ​ថា ដំបូង​ឡើយ​នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​៣១ មក​រា ខ្លួន​បាន​ហៅ​ជន​រង​គ្រោះ​ឱ្យ​ចុះ​មក​ពីលើ​ផ្ទះ ។ ពេល​ជន​រង​គ្រោះ​ចុះ​មក​ដល់​ដី​ខ្លួន​ក៏​កាប់​តែ​ម្ដង តែ​ពេល​កាប់​ត្រូវ​ហើយ​មានឈ្មោះ ព្រីង ឡ​ន ភេទ​ប្រុស អាយុ​៦៥​ឆាំ្ន ឈ្មោះ សឿង បុល អាយុ​៤៦​ឆាំ្ន និង​ឈ្មោះ ហ៊ាន ចាន់ ហៅ​ស្រ​ម៉ូ​ម អាយុ​៤១​ឆាំ្ន បាន​ជួយ​កាប់​និង​វាយ​បន្ថែម​រហូត​ដល់​ស្លាប់​នៅ​ក្រោម ផ្ទះ ។

លោក​ឧត្តមសេនីយ៍ត្រី សៅ សំ​អឿ​ន ស្នងការ​រង​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា ការ​សើ​ុ​ប​អ​ងេ្កតទៅ​លើ​ករណី​​សម្លាប់​ពលរដ្ឋ​នៅ​ភូមិ​ព្រៃ​ពាយ​នេះ គឺ​មានការ​ចង្អុលបង្ហាញ​ជំនាញ​ពី​លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័​ន្ធ​មធុ​រឹទ្ធ ស្នងការ​នគរបាល​ខេត្ត ។ លោក​ឧត្តមសេនីយ៍បាន​បន្ត​ថា ការ​ដឹក​ជនសង្ស័យ​ទៅ​ដល់​កន្លែង​ជន​រង​គ្រោះ​ ដែល​ពួក​គេ​បាន​សម្លាប់​យ៉ាង​សាហាវ​នោះ​ មាន​កម្លាំង​នគរបាល​ប្រមាណ​៣០​នាក់ ​ព្រោះ​តំបន់​ដែល​កើត​ជម្លោះ រហូត​ដល់​មានការ​សម្លាប់​គ្នា​នេះ ​គឺជា​តំបន់​សំបូរ​ភ្នំ ប្រកបដោយ​គ្រោះថ្នាក់​ ។ ឯ​វត្ថុ​តាង​ដែល​បាន​ដកហូត​មាន​ពូថៅ​២ កាំបិត​ផ្គាក់​១ ចំពាមកៅស៊ូ​២​ផង​ដែរ ។ លោក​ឧត្តមសេនីយ៍​ឱ្យ​ដឹង​ថា មាន​មនុស្ស​ផ្សេង​ទៀត ​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​សម្លាប់​មនុស្ស​នៅ​ភូមិ​ព្រៃ​ពាយ​នេះ ៕

អត្ថបទសរសេរ ដោយ