ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​.​ក ឆបោក​គេ​ស្រួល ដល់​គេ​ដឹងខ្លួន​មានអី​…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មនុស្ស​១​ក្រុម​ចំនួន​៧​នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេក វិទ្យា​ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន​កសាង​សំណុំរឿង​ត្រៀម​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ក្នុង​ពេល​ឆាប់​នេះ​ពាក់ព័ន្ធ​ករណី​ឆបោក​ប្រាក់ តាម​រយៈ​សារ​អេ​ឡិច​ត្រូ​និ​ច (​អ៊ីមែល​) ទាក់ទង​ទៅ​ជន​រង​គ្រោះ ។ មនុស្ស​៧​នាក់​នោះ​មាន​ស្ត្រី​ខ្មែរ​២​នាក់ បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​៣​នាក់…

រាជធានី​ភ្នំពេញ ៖ មនុស្ស​១​ក្រុម​ចំនួន​៧​នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេក វិទ្យា​ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន​កសាង​សំណុំរឿង​ត្រៀម​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ក្នុង​ពេល​ឆាប់​នេះ​ពាក់ព័ន្ធ​ករណី​ឆបោក​ប្រាក់ តាម​រយៈ​សារ​អេ​ឡិច​ត្រូ​និ​ច (​អ៊ីមែល​) ទាក់ទង​ទៅ​ជន​រង​គ្រោះ ។

មនុស្ស​៧​នាក់​នោះ​មាន​ស្ត្រី​ខ្មែរ​២​នាក់ បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​៣​នាក់ និង​ប៉ា​គី​ស្ថាន​២​នាក់ ដែល​ពួក​គេ​ត្រូវ​បាន​សមត្ថកិច្ច​ស្រាវជ្រាវ និង​ចាប់ខ្លួន​ជា​បន្តបន្ទាប់ តាំងពី​ថ្ងៃ​ទី​០២ ខែកុម្ភៈ ២០១៩ មក​នោះ ។

តាម​ខ្លឹមសារ​ដែល​ត្រូវ​បាន​សមត្ថកិច្ច​បង្ហោះ​ជា​សាធារណៈ​លើ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​បញ្ជាក់​ពី​សកម្មភាព​របស់​ជនសង្ស័យ​មួយ​ក្រុម​នេះ​ឲ្យ​ដឹង​ថា ជនសង្ស័យ​បាន​លេងល្បិច​ប្រើប្រាស់​អ៊ីមែល​ផ្ញើ​សារ​ទៅ​រក​ជន​រង​គ្រោះ​នៅ​ក្នុងស្រុក​ខ្មែរ​ដោយ​ប្រាប់​ថា ពួក​គេ​កំពុង​មាន​ជំងឺ​ជា​ទម្ងន់ ហើយ​មាន​មរតក​យ៉ាងច្រើន និង​ត្រូវការ​ប្រគល់​ឲ្យ​ជន​រង​គ្រោះ ប៉ុន្តែ​តម្រូវ​ឲ្យ​ជន​រង​គ្រោះ​ផ្ញើ​ប្រាក់​មួយ​ចំនួន​ឲ្យ​គេ​ជា​មុន​សិន ដើម្បី​រៀបចំ​ឯកសារ​ផ្ទេរមរតក​នោះ ។

ក្រោម​ការ​ស្រាវជ្រាវ​យ៉ាង​យកចិត្ត​ដាក់​លើ​បទល្មើស​ប្រឆាំង​បច្ចេកវិទ្យា​ជា​ល្បិច​ដ៏​ចាស់​គំរឹល​នេះ ជនសង្ស័យ​បាន​ធ្លាក់​ចូល​អន្ទាក់​របស់​សមត្ថកិច្ច និង​ត្រូវ​ឃាត់ខ្លួន​ជា​ក្រុម​យោង​តាម​ពាក្យបណ្តឹង​ជន​រង​គ្រោះ ។ ជាមួយ​នោះ​ផង​ដែរ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ក៏​ធ្លាប់​បាន​ធ្វើការ​ផ្សព្វផ្សាយ​ជា​ច្រើន​ដង​ហើយ​ពាក់​ពន្ធ​ទៅ​នឹង​ល្បិច​កល​ដ៏​គម្រក់​ពី​សំណាក់​ជន​ទុច្ចរិត​នេះ ដែល​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​នូវ​ករណី​ឆបោក​ដែល​ជនល្មើស​ប្រើប្រាស់​វិធី​ផ្សេង​ៗ​ដូច​ជា ឈ្នះ​រង្វាន់​ពី​ក្រុមហ៊ុន សាច់ញាតិ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ដើម្បី​ឲ្យ​ជន​រង​គ្រោះ​ផ្ញើ​ប្រាក់​ឲ្យ​ពួក​គេ ។ មក​ដល់​ពេល​នេះ​ជនសង្ស័យ​ទាំង​៧​នាក់​នោះ​សមត្ថកិច្ច​មិន​ទាន់​បាន​បញ្ជូន​ទៅ​សាលាដំបូង​ទេ​ទំនង​នៅ​បន្ត​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ