ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ចង់ឱ្យ​ស្បែក​មាន​បញ្ហា​ចៀស​អាហារ​មួយ​ចំនួននេះ

5 ឆ្នាំ មុន

អាហារ​ខ្លះ​ដែល​យើង​ចូល​ចិត្ត​ទទួលទាន​អាច​ផ្ដល់​ផល​ប៉ះពាល់ ឬ​ជាតិពុល​គួរ​ឲ្យ​ព្រួយបារម្ភ​ជា​ច្រើន​ចំពោះ​សុខភាព​រាង​កាយ ក៏​ដូច​ជា​ស្បែក ។ បញ្ហា​ស្បែក​ជា​ញឹកញយ​តែង​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​មិន​ស្រួល និង​ថែម​ទាំង​បាត់បង់​នូវ​រូប​សម្រស់​ទៀត​ផង ។ អាហារ និង​ភេសជ្ជៈ​មួយ​ចំនួន​ដែល​អ្នក​គួរ​ឈប់​ទទួលទាន ដើម្បី​អាច​ចៀស​ផុត​ពី​បញ្ហា​ស្បែក…

អាហារ​ខ្លះ​ដែល​យើង​ចូល​ចិត្ត​ទទួលទាន​អាច​ផ្ដល់​ផល​ប៉ះពាល់ ឬ​ជាតិពុល​គួរ​ឲ្យ​ព្រួយបារម្ភ​ជា​ច្រើន​ចំពោះ​សុខភាព​រាង​កាយ ក៏​ដូច​ជា​ស្បែក ។ បញ្ហា​ស្បែក​ជា​ញឹកញយ​តែង​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​មិន​ស្រួល និង​ថែម​ទាំង​បាត់បង់​នូវ​រូប​សម្រស់​ទៀត​ផង ។ អាហារ និង​ភេសជ្ជៈ​មួយ​ចំនួន​ដែល​អ្នក​គួរ​ឈប់​ទទួលទាន ដើម្បី​អាច​ចៀស​ផុត​ពី​បញ្ហា​ស្បែក ៖

១. ជាតិ​អាល់កុល ឬ​គ្រឿង​ស្រវឹង ៖ អ្នកជំនាញ​ផ្នែក​ថែរក្សា​ស្បែក​បាន​ឲ្យ​ដឹង​ថា ការ​ទទួលទាន​ជាតិ​អាល់កុល គឺជា​រឿង​ដ៏​អាក្រក់​បំផុត​មួយ​ចំពោះ​សុខភាព​ស្បែក ។ ការ​ទទួលទាន​គ្រឿង​ស្រវឹង​ហួស​ប្រមាណ​ផ្ដល់​ប៉ះពាល់​ជា​ច្រើន ហើយ​ទី​មួយ​នោះ គឺ​ជាតិ​អាល់កុល​បង្ក​ការ​រំខាន​ដល់​អ័​៊​រ​ម៉ូ​ន​ដែល​នឹង​នាំ​ឲ្យ​កើត​មុន ។

ទី​ពីរ​នោះ គឺ​វា​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​នៃ​រាង​កាយ​ត្រូវ​ចុះ​ខ្សោយ​ដោយ​ការ​ជំនួស​បាក់តេរី​សំខាន់​ៗ​នៅ​ក្នុង​ពោះវៀន ។ ទី​បី​នោះ គឺ​ជាតិ​អាល់កុល​ធ្វើ​ឲ្យ​ស្បែក​ប្រែជា​ស្ងួត​, បាត់បង់​សំណើម ហើយ​ថែម​ទាំង​ធ្វើ​ឲ្យ​អ្នក​មើលទៅ និង​មាន​អារម្មណ៍​ថា​ហើម​ផង​ដែរ ។ ដូច្នេះ​ដើម្បី​ជា​ការ​ប្រសើរ ចូរ​ព្យាយាម​កាត់​បន្ថយ ឬ​បញ្ឈប់​ការ​ទទួលទាន​គ្រឿង​ស្រវឹង ឬ​ក៏​ទទួលទាន​ត្រឹម​កម្រិត​តិចតួច ។

២. ស៊ូ​ស៊ី (Sushi) ៖ តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​អាហារ​ឆ្ងាញ់​នេះ​អាច​នាំ​ឱ្យ​ស្បែក​ចាស់​មុន​អាយុ និង​កើត​មុន ? នោះ​ក៏​ព្រោះតែ​អាហារ​នេះ​មាន​ផ្ទុក​បរិមាណ​អំបិល​ច្រើន​ដែល​ជាស​ត្រូវ​ដ៏​អាក្រក់​បំផុត​ចំពោះ​សុខភាព និង​ថែម​ទាំង​បណ្ដាល​ឱ្យ​ស្បែក​បាត់បង់​សំណើម ហើយ​ប្រែជា​ស្រអាប់ ។ លើស​ពី​នេះ​ទៅ​ទៀត អាហារ​ប្រៃ​ធ្វើ​ឱ្យ​កោសិកា​រក្សា​សារធាតុ​រាវ​បង្ក​ជា​បញ្ហា​ហើម​មុខ ។

ស៊ូ​ស៊ី​ក៏​មាន​ផ្ទុក​ស​ន្ទ​ស្សន៍ glycemic ខ្ពស់​ដែល​អាច​បណ្ដាល​ឱ្យ​ស្បែក​ស្ងួត និង​ចាស់​មុន​វ័យ​ផង​ដែរ ។ ដូច្នេះ​ប្រសិនបើ​អ្នក​ទទួលទាន​ស៊ូ​ស៊ី ចូរ​ទទួលទាន​ទឹក​ឱ្យ​បាន​ច្រើន​, ធ្វើ​លំ​ហាត់ប្រាណ​ផ្ទៃមុខ និង​គេង​បន្ទន់ខ្លួន ដូច្នេះ​ទើប​សារធាតុ​រាវ​មិន​ប្រមូលផ្ដុំ​ក្នុង​មុខ ហើយ​ក៏​កុំ​ភ្លេច​ស្អំ​ត្រជាក់ និង​ចៀសវាង​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង​ដើម្បី​ទប់ស្កាត់​ការ​ហើម ។

៣. អាហារ​ធ្វើ​ឡើង​ពី​ទឹកដោះគោ  ៖ ទឹកដោះគោ​ស្រស់​មាន​ផ្ទុក​អ័​៊​រ​ម៉ូ​ន​លូតលាស់​ដែល​ធ្វើ​ឱ្យ​ក្រពេញ​ខ្លាញ់​កាន់តែ​សកម្ម ជា​លទ្ធផល​ស្បែក​របស់​អ្នក​នឹង​ឡើង​ខ្លាញ់​ច្រើន​ដែល​ងាយ​កើត​មុន ។ លើស​ពី​នេះ​ទៅ​ទៀត ទឹកដោះគោ​គុណភាព​ទាប​ដែល​មាន​ប្រភព​ពី​គោ​ដែល​ត្រូវ​បាន​ចិញ្ចឹម​ឱ្យ​ស៊ី​ពោត និង​សណ្ដែក​សៀង មិនមែន​ស្មៅ​ឡើយ គឺ​សម្បូរ​ណាស់ ហើយ​ប្រសិនបើ​អ្នក​ទទួលទាន​ចំ​ទឹកដោះគោ​គ្មាន​គុណភាព​ច្រើន​អ្នក​ប្រាកដជា​ងាយ​នឹង​ជួប​ប្រទះ​បញ្ហា​នៃ​រោគ​មុន ។ ហើយ​ចំពោះ​អ្នក​ចាញ់​ឡាក់​តូ​ស​វិញ ប្រសិនបើ​ទទួលទាន​ទឹកដោះគោ​ក៏​អាច​នឹង​ជួប​ប្រទះ​បញ្ហា​ស្បែក​ជា​ច្រើន​ដូច​ជា រោគ​មុន និង​ជំងឺ​សើ​ស្បែក​ត្រអក ។

៤. សាច់​កែ​ច្នៃ ៖សាច់​កែ​ច្នៃ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ប្រៃ ឬ​អំបិល​ដែល​អាច​ធ្វើ​ឱ្យ​អ្នកមាន​អាការ​ហើម​។ សាច់​ប្រភេទ​នេះ​ក៏​ជា​ប្រភព​នៃ​សារធាតុ nitrites ដែល​បំផ្លាញ​កូ​ឡា​ជែ​ន និង​ភាព​បត់បែន​ក្នុង​ស្បែក​ផង​ដែរ ។ ការ​ទទួលទាន​សាច់​កែ​ច្នៃ​ក៏​អាច​ធ្វើ​ឱ្យ​ស្បែក​ឆាប់​ចាស់​ជាង​អាយុ​ផង​ដែរ ដោយ​វា​គ្មាន​ផ្ទុក​សារ​ធាតុចិញ្ចឹម ល្អ​ៗ​ដើម្បី​ទ្រង់​ទ្រង់​សុខភាព​ស្បែក​រក្សា​ភាព​ក្មេង​ជាង​វ័យ ។ ដូច្នេះ​ដើម្បី​ចៀស​ផុត​ពី​គ្រោះថ្នាក់ កុំ​ទទួលទាន​សាច់​កែ​ច្នៃ​ច្រើន​ពេក និង​មិន​ត្រូវ​ទទួលទាន​រាល់ថ្ងៃ​ឡើយ ។

៥. ទឹក​ផ្លែ​ឈើ​កំប៉ុង ឬ​ដប ៖ ទឹក​ផ្លែ​ឈើ​ប្រភេទ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ស្ករ​មិន​ចាញ់​ភេសជ្ជៈ​សូ​ដា ឬ​ភេសជ្ជៈ​កំប៉ុង​ឡើយ ! ជាតិ​ស្ករ​នៅ​ក្នុង​ទឹក​ផ្លែ​ឈើ​កំប៉ុង ឬ​ដប​ផ្ដល់​ផល​អាក្រក់​គួរ​ឱ្យ​ព្រួយបារម្ភ​ចំពោះ​ស្បែក ដោយ​វា​បំបែក​កូ​ឡា​ជែ​ន​ដ៏​សំខាន់​ក្នុង​ស្បែក ។ លើស​ពី​នេះ​ទៅ​ទៀត ទឹក​ផ្លែ​ឈើ​កំប៉ុង ឬ​ដប​គ្មាន​ផ្ទុក​ជាតិ​ស​សៃ​ដែល​ស្បែក​ត្រូវការ​ចាំបាច់​គ្រប់គ្រាន់​ឡើយ ។

ដូច្នេះ​ដើម្បី​ជា​ការ​ប្រសើរ​ចំពោះ​សុខភាព​ស្បែក​ចៀស​ផុត​ពី​ជាតិពុល ក៏​ដូច​ជា​បញ្ហា​នានា ហើយ​ទទួល​បាន​នូវ​វីតាមីន និង​ជាតិ​រ៉ែ ល្អ​ៗ អ្នក​អាច​កិន​ផ្លែ​ឈើ​ស្រស់ ឬ​បន្លែ​ជា​ភេសជ្ជៈ​យក​មក​ទទួលទាន​ដោយ​ខ្លួនឯង ជំនួស​ការ​ទិញ​ទឹក​ផ្លែ​ឈើ​កំប៉ុង ឬ​ដប​មក​ទទួលទាន ។ អ្នក​ក៏​អាច​ទទួលទាន​ផ្លែ​ឈើ ស្រស់​ៗ​តែ​ម្ដង ដើម្បី​ទទួល​បាន​នូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​វីតាមីន​ពេញលេញ​ដែល​មាន​ផ្ទុក​ក្នុង​ផ្លែ​ឈើ (​ប្រភព​ពី​៖ Health.com.kh)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ