ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែកធ្លាយ​ទំនាក់ទំនង ប្រ៊េ​ត ភី​ត និង​តារា​សម្តែង​រូប​ស្រស់ ឆា​លី

5 ឆ្នាំ មុន

«ET»​ផ្សាយ​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ថា ​លោក ​ប្រេ​៊​ត ភី​ត មិន​ទាន់​សេពគប់​នារី​ណា​ម្នាក់​ជា​គូស្នេហ៍​នៅឡើយ ពិសេស​នាង​ ឆា​លី ធើ​រ៉ុ​ន​ (Charlize Theron)…

«ET»​ផ្សាយ​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ថា ​លោក ​ប្រេ​៊​ត ភី​ត មិន​ទាន់​សេពគប់​នារី​ណា​ម្នាក់​ជា​គូស្នេហ៍​នៅឡើយ ពិសេស​នាង​ ឆា​លី ធើ​រ៉ុ​ន​ (Charlize Theron) មាន​លេចឮ​ថា​កំពុង​ចងសម្ព័ន្ធភាព​គ្នា​នោះក្នុង​លក្ខណៈ​ជា​មិត្តភក្ដិ​ប៉ុណ្ណោះ ។

ប្រភព​ដដែល​បញ្ជាក់​ថា ​លោក ​ភី​ត និង​ ឆា​លី​ បាន​ស្គាល់គ្នា​យូរ​មក​ហើយ ប៉ុន្តែ​ទើប​ចងសម្ព័ន្ធភាព​គ្នា​ជា​មិត្ត​កាលពី​ពេលថ្មី​ៗ​កន្លង​មក ។ ពួក​គេ​មាន​សេចក្ដីសុខ​នៅ​គ្រប់ពេលស្រឡាញ់​ការ​សម្តែង និង​នៅ​មាន​មិត្ត​ជា​ច្រើន​នាក់​ទៀត ហើយ​ក៏​មិន​ទាន់​មាន​ភាព​ប្រាកដប្រជា​ណាមួយ​ក្នុង​ពេល​បច្ចុប្បន្ន ស្ថិត​ក្នុង​ន័យ​ជា​មិត្តភក្ដិ ។

មនុស្ស​ជំនិត​របស់​លោក​ ប្រេ​៊​ត ភី​ត បញ្ជាក់​ឲ្យ​ដឹង​ថា ​ប្រសិនបើ​ចាប់ផ្ដើម​ជីវិត​គូស្រករ​ថ្មី តារា​សម្តែង​រូប​នេះ​អាច​ជ្រើស​យក​នារី​ម្នាក់​នៅ​ក្រៅ​មជ្ឈដ្ឋាន​ការ​សម្តែង​ ព្រោះ​អតីត​ប្រពន្ធ​ទាំង​២​របស់​លោក​ជា​កំពូល​តារា​សម្តែង ។ លោក​ ភី​ត​ ប្រហែល​មិន​ចង់​វិល​ទៅ​រក​ដាន​ចាស់​ដែល​មាន​មនុស្ស​ចាប់អារម្មណ៍​ច្រើន​នោះ​ទេ ។

លោក ​ប្រេ​៊​ត ភី​ត ​បាន​ប្រេះឆា​ជីវិត​អាពាហ៍ពិពាហ៍​ទាំង​២​លើក បច្ចុប្បន្ន​មិន​ចង់​វិល​ទៅ​រក​ស្ថានភាព​ជីវិត​ច្រំ​ដែល និង​ផ្ដោត​ជា​សំខាន់​លើ​ការ​ចិ​ញ្ខឹ​ម​កូន និង​បំពេញការងារ​ទាំង​ការ​សម្តែង និង​ដឹកនាំ​រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ