រាជធានីភ្នំពេញ ៖ កាន់តែមានឱកាសក្នុងការពង្រឹងសមត្ថភាពបន្ថែមទៀត ចំពោះពលករកម្ពុជាដែលធ្វើការខាងវិស័យសំណង់ និងទទួលបានការបណ្តុះបណ្តាលពង្រីកសមត្ថភាពបន្ថែមទៀត ពីអ្នកជំនាញជប៉ុន ។ នេះបើតាមប្រធានអង្កការសមាគមសហប្រតិបត្តិការកម្ពុជាជប៉ុន ។
ការអះអាងនេះ ខណៈដែលលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអនុញ្ញាតឱ្យលោក Fumio Yamada ប្រធានអង្គការសមាគមសហប្រតិបត្តិការកម្ពុជា-ជប៉ុនចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីពេលថ្មីៗ ខែកន្លងមកនេះនៅទីស្តីការក្រសួង ។
នៅក្នុងជំនួបនោះលោក Yamada បានលើកឡើងថា លោកបាននាំវិនិយោគទុនខាងក្រុមហ៊ុនសំណង់ផ្នែកត្រួតពិនិត្យដី ដែលមានក្រុមហ៊ុនជាង៤០០ នៅជប៉ុនដែលក្រុមហ៊ុននេះបានសិក្សាលើប្រភេទដីបង្កើតបាតគ្រឹះមុន និងសាងសង់ និងយកសំណាកដីធ្វើការពិសោធន៍នៅ ប្រទេសជប៉ុន ។
ក្រុមហ៊ុនសំណង់នេះបានទទួលពលករខ្មែរដែលអាចទៅធ្វើការផ្នែកសំណង់នេះជាង៣០០នាក់ ហើយនៅឯប្រទេសជប៉ុន ។ លោកបញ្ជាក់ថា «ពលករខ្មែរនឹងមានជំនាញពិតប្រាកដខាងផ្នែកសំណង់នេះ បន្ទាប់ពីគាត់ទៅធ្វើកម្មសិក្សានៅជប៉ុន ហើយនាំជំនាញនេះមកអភិវឌ្ឍវិស័យសំណង់នេះនៅកម្ពុជាវិញ» ។ ជាមួយគ្នានេះដែរលោក Yamada បានសន្យាថា នឹងធ្វើយ៉ាងណាទាក់ទាញអ្នកវិនិយោគទុនជប៉ុនថ្មីៗ ឲ្យមកវិនិយោគនៅលើទឹកដីកម្ពុជាអោយកាន់តែច្រើនបន្ថែមទៀត ។
ជាការឆ្លើយតបលោករដ្ឋមន្ត្រីពេញចិត្តនូវអ្វីដែលជាការលើកឡើងរបស់លោកប្រធានអង្គការសមាគមសហប្រតិបត្តិការកម្ពុជា -ជប៉ុន ដែលណែនាំអ្នកវិនិយោគផ្នែកសំណង់មកកម្ពុជា ។ លោកបានមានប្រសាសន៍ថា បច្ចុប្បន្ននេះវិស័យសំណង់របស់កម្ពុជាកំពុងមានការរីកចម្រើនជាខ្លាំងក្នុងនោះមានក្រុមហ៊ុនសំណង់របស់ជប៉ុនបានរួមចំណែកក្នុងការអភិវឌ្ឍលើវិស័យសំណង់នេះផងដែរ ។
លោកបញ្ជាក់ថា «សំណង់មិនអាចប្រហែសបានទេប៉ះពាល់ដល់អាយុជីវិតរបស់មនុស្ស បើបច្ចេកទេសមិនល្អ គឺមានហានិភ័យដល់ជីវិតរបស់មនុស្ស ដូច្នេះត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងរៀបចំដំណើរការសាងសង់អោយទៅតាមបទដ្ឋានស្តង់ដាសំណង់» ។ នៅក្នុងជំនួបនោះដែរលោកYamadaក៏បានឲ្យដឹងថា អង្គការសមាគមសហប្រតិបត្តិការកម្ពុជា-ជប៉ុន មានបំណងចង់បង្កើតភូមិវិប្បធម៌ខ្មែរមួយនៅប្រទេសជប៉ុន ហើយសង្ឃឹមថា ភាគីកម្ពុជានឹងឯកភាពតាមសំណើនេះ ។ ភូមិវប្បធម៌នេះជាការជួបប្រជុំគ្នារវាងប្រជាជនខ្មែរនៅជប៉ុនក្នុងការធ្វើពិធីបុណ្យផ្សេងៗតាមប្រពៃណី ម្យ៉ាងវិញទៀតសាច់ញាតិពលករ ឬពលរដ្ឋខ្មែរអាចទៅជួបប្រជុំនៅទីនោះបាន ដើម្បីបង្ហាញពីវប្បធម៌របស់ខ្មែរ ។ ឆ្លើយតបទៅនឹងសំណើនេះលោករដ្ឋមន្ត្រីបានឯកភាពនូវការបង្កើតភូមិវប្បធម៌នេះ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការជួបជុំសាច់ញាតិរបស់បងប្អូនពលករ និងប្រជាជនខ្មែរទូទៅនៅទីនោះ ។
លោករដ្ឋមន្ត្រីបានលើកឡើងថា ក្នុងខែមិនា ក្នុង២០១៩នេះកម្ពុជានឹងត្រូវចុះហត្ថលេខាជាមួយនឹងភាគីជប៉ុននៅឯប្រទេសជប៉ុន លើកិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីពីពលករជំនាញ ។ លោករដ្ឋមន្ត្រីថា«ពលករដែលធ្វើការនៅជប៉ុន គឺមានចំនួន៩ពាន់នាក់ជាង សង្ឈឹមមថា នៅឆ្នាំក្រោយនឹងមានការកើនចំនួនឡើងទ្វេមួយជាពីរ ដូច្នេះពលករក៏ត្រូវការពេលវេលាក្នុង ការបណ្តុះបណ្តាលអោយមានជំនាញច្បាស់លាស់ក្នុងការបំពេញកិច្ចការងាររបស់ពួកគេ រឹតតែល្អប្រសើរថែមទៀត» ។
គួរបញ្ជាក់ថា បច្ចុប្បន្ន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបាននឹងកំពុងសហការ ជាមួយមន្ត្រីជំនាញនៃប្រទេសជប៉ុន ដើម្បីពិនិត្យ និងរៀបចំឱ្យមានកិច្ចព្រមព្រៀងសហ ប្រតិបត្តិការជាមួយគ្នា ក្នុងគោលបំណងដើម្បីបង្កើនទីផ្សារការងារ និងឱកាសការងារដល់ប្រ ជាជនកម្ពុជា ។ ដោយជប៉ុនបានចាប់ផ្តើមរៀបចំបង្កើតឱ្យមានគម្រោងថ្មីសម្រាប់បង្កើនលំហូរនៃកម្លាំងពលកម្មពីប្រទេសផ្សេងៗ និងសម្រាប់អនុវត្តនៅអំឡុង ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ ដើម្បីដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មជំនាញនៅជប៉ុន ៕
រាជធានីភ្នំពញ ៖ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត បានប្រារព្ធកម្មវិធីចុះអនុស្សរណៈយោគយល់គ្នា ដើម្បីផ្ដល់ប្រាក់កម្ចីជូន...
ប្រទេសបង់ក្លាដែស ៖ ពួកអ្នកពន្លត់ភ្លើងរាយការណ៍កាលពីថ្ងៃទី២១កុម្ភៈថា មនុស្សយ៉ាងតិច៧០នាក់បានត្រូវស្លាប់ ក្នុងអគ្គិភ័យយ៉ាងធំមួយ ដែលឆេះបណ្ដាអគារស្នាក់នៅ...
ខេត្តក្រចេះ ៖ ទីតាំងរណ្តៅរ៉ែមាសជាច្រើនកន្លែង ដែលអាជ្ញាធរអះអាងថា ជាទីតាំងកែច្នៃរ៉ែមាសខុសច្បាប់នៅតំបន់ព្រៃរ៉ែ ជុំវិញភូមិសាស្ត្ររបស់ក្រុមហ៊ុនវិនិយោគរ៉ែ...
ខេត្តបាត់ដំបង ៖ កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ មានពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញផ្នែកបច្ចេកទេសព័ត៌មានវិទ្យាថ្នាក់យោធភូមិភាគទី៥ នៅទីបញ្ជាការដ្ឋាន...
៥០ឆ្នាំមនុស្សមានប្រមាណត្រឹមតែ១យប់១ថ្ងៃនៃឋានទេវតាជាន់ចាតុម្ហារាជិកាប៉ុណ្ណោះ ដែលជាឋាននៅទាបជាងគេបំផុតក្នុងចំណោមឋានសួគ៌ទាំង៦ជាន់។ សេចក្តីនេះ...
មានស្ត្រីវ័យក្មេងជាច្រើនតែងយល់ថាខ្លួនឯងនៅក្មេង មានកម្លាំងមាំមួនក្នុងការទប់ទល់នឹងមេរោគដែលអាចធ្វើឲ្យកើតជំងឺ ផ្សេងៗ ។ ដូចនេះគេមិនសូវប្រុងប្រយ័ត្ន ឬ...
ខេត្តព្រៃវែង ៖ រឿងស្នេហាមួយនៅពេលដែលងប់ងុលខ្លាំងពេក មិនថាប្រុសឬស្រីទេ អាចបាត់បង់សតិ និងហ៊ានធ្វើអ្វីៗគ្រប់យ៉ាង ដោយមិនខ្វល់មិនខ្មាសអ្វីទាំងអស់ ទោះបីទង្វើ...
រដ្ឋធានីវ៉ាស៊ីនតោន ៖ ប្រភពមួយចំនួនបានប្រាប់ដល់សារព័ត៌មាន Rueters កាលពីថ្ងៃព្រហស្បត្តិ៍ កន្លងមកថា សហរដ្ឋអាមេរិក និងប្រទេសចិនបានចាប់ផ្តើមព្រៀងការប្តេជ្ញាលើវិធាន...
រាជធានីភ្នំពេញ ៖ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិត្រូវបានតុលាការ សម្រេចឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ប៉ុន្តែគ្មានសេរីភាព ។ នេះបើតាមប្រកាសទទួលស្គាល់របស់...
រាជធានីភ្នំពេញ ៖ ពិធីដង្ហែអ្នកតាដែលជាប្រពៃណីរបស់បងប្អូនជនជាតិចិន ធ្វើឡើងនៅតាមបណ្តោយផ្លូវជាតិលេខ២ ចាប់ពីចំណុចលើស្ពានអាកាសក្បាលថ្នល់ ទៅកាន់រង្វង់មូល...
ខេត្តសៀមរាប ៖ ឃាតករឈ្មោះ សាន ចិក ភេទប្រុស អាយុ៦៥ឆ្នាំ (ត្រូវជាកូនប្រសារជនរងគ្រោះ) ដែលសម្លាប់ឪពុកក្មេកឈ្មោះ ផន ប្រេម អាយុ៨៥ឆ្នាំ រស់នៅភូមិគោកត្របែក ឃុំគោកដូង ស្រុក...
ខេត្តបន្ទាយមានជ័យ ៖ កាលពីព្រឹកថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០១៩ អាជ្ញាធរនិងសមត្ថកិច្ចចម្រុះកម្ពុជា-ថៃ បានរួមគ្នាធ្វើអនាម័យបរិស្ថាននៅបន្ទាត់ព្រំដែនច្រកទ្វារអន្តរជាតិ...
រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ឲ្យអស់មន្ទិលសង្ស័យអំពីគម្រោងសាងសងអាកាសយានដ្ឋានថ្មី ដែលស្ថិតនៅក្រុងតាខ្មៅ និងជាប់ខេត្តតាកែវ ។...
តាមប្រភពព័ត៌មាន Fox Sports Asia បានឱ្យដឹងថា កីឡាករជើងខ្លាំង Cristiano Ronaldo ត្រូវបានគេសង្ស័យថា បានធ្វើការវះកាត់កែសម្ផស្សដោយសារតែមានភាពខុសគ្នាខ្លាំងពេកពេលដែលចូលលេងដំបូង និង...
រាជធានីភ្នំពេញ ៖ បុរសអ្នកបើកបរម៉ូតូកង់បីឥណ្ឌា Pass App បានដឹកនាងក្រមុំម្នាក់ពេលយប់លុះពេលទៅដល់កន្លែងស្ងាត់ បុរសនោះបានឈប់នោម ហើយខណៈនោះចំណង់តណ្ហាបានពុះកញ្ជ្រោល...
រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ កើតឡើង១២លើក...
ខេត្តកំពង់ធំ ៖ បុរសជាជាងផ្សារដែកម្នាក់ត្រូវខ្សែភ្លើងឆក់ធ្លាក់ពីលើដំបូល បណ្តាលឱ្យស្លាប់ ខណៈកំពុងតែឡើងធ្វើដំបូលផ្ទះឲ្យភ្ញៀវ ។ ហេតុការណ៍នេះបានកើតឡើងកាលពីរ...
ទីក្រុងឡុងដ៍៖ ភ្នាក់ងារសារព័ត៌មាន Rueters បានរាយការណ៍នៅថ្ងៃទី២១ កុម្ភៈ នេះថាក្រុមហ៊ុន Samsung Electronics Co Ltd បានប្រកាសកាលពីថ្ងៃពុធ ពីស្មាតហ្វូនអាចបត់បែនបានតម្លៃជិត២ពាន់...
ខេត្តកំពង់ចាម ៖ ពិតជាគួរឲ្យសង្វេគណាស់ ដែលស្ត្រីម្នាក់ឈ្មោះ សេង ស៊ាងអេង អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងរាំង ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ បានស្លាប់ដោយសារ...
ជើងលេខប្រាប់ថា ថ្ងៃសុក្រ ទី២២ ខែកុម្ភៈលេខហុងស៊ុយ cmt $7777 ជាថ្ងៃពិសេសអស្ចារ្យ ឡើងលាភ ឡើងយសខ្ពង់ខ្ពស់លើកជោគជតារាសីនៃឆ្នាំទាំង៦អង្គុយលើកំពូលភ្នំប្រាក់ បរិបូណ៌ដោយ...