ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅថៃ…​កើតរឿង​ចម្លែកមួយ​ទៀតហើយ​

5 ឆ្នាំ មុន

ក្រុង​បាងកក ៖ ​ខណៈ​ខ្យល់​កខ្វក់​កំពុង​តែ​វាយប្រហារ​លើ​ក្រុង​បាងកក ប្រទេស​ថៃ និង​ខេត្ត​មួយ​ចំនួន​ជុំវិញ ស្រាប់តែ​នៅ​ថ្ងៃ​ទី​៣ កុម្ភៈ គេ​មានការ​ភ្ញាក់ផ្អើល​ពី​កម្ទេច​ខ្មៅ​ ដែល​ធ្លាក់រោយ​គ្របដណ្តប់​ផ្លូវ និង​រថយន្ត​ចត​នៅ​មុខ​ផ្ទះ…

ក្រុង​បាងកក ៖ ​ខណៈ​ខ្យល់​កខ្វក់​កំពុង​តែ​វាយប្រហារ​លើ​ក្រុង​បាងកក ប្រទេស​ថៃ និង​ខេត្ត​មួយ​ចំនួន​ជុំវិញ ស្រាប់តែ​នៅ​ថ្ងៃ​ទី​៣ កុម្ភៈ គេ​មានការ​ភ្ញាក់ផ្អើល​ពី​កម្ទេច​ខ្មៅ​ ដែល​ធ្លាក់រោយ​គ្របដណ្តប់​ផ្លូវ និង​រថយន្ត​ចត​នៅ​មុខ​ផ្ទះ ។ កម្ទេច​ខ្មៅ​នេះ ​ប្រៀប​ដូច​ជា​កម្ទេច​ម្រែងភ្លើង ។ ដោយសារ​តែ​ស្ថានភាព​ខ្យល់​កខ្វក់​កំពុង​យា​យី ហើយ​តំបន់​មួយ​ចំនួន​ក្នុង​ខេត្ត​ឈុ​ន​បូ​រី​មាន​កម្ទេចខ្មៅ​បាន​ធ្លាក់​មក ​បង្ក​ឱ្យ​កាន់តែ​មានការ​ព្រួយបារម្ភ​លើស​​ពី​មុន ។

ការ​បារម្ភ​ចំពោះ​កម្ទេច​ខ្មៅ​ទាំងនោះ​ ព្រោះ​វា​អាច​នឹង​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់ ឬ​ជាតិពុល​ដល់​ប្រជាជន ហើយ​ថែម​ទាំង​អាច​ប៉ះពាល់​ដល់​សុភាព និង​ស្បែក​កុមារតូច​ៗ និង​ស្ត្រី​មាន​ផ្ទៃពោះ​ថែម​ទៀត​ផង ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ កម្ទេច​ខ្មៅ​អាច​បង្ក​ផល​ប៉ះពាល់​ដល់​អ្នក​ដែល​មាន​ជំងឺ​អា​លែ​ក​ហ្សុ​ី​ស្បែក ដោយសារ​តែ​សុខភាព​ពួក​គេ​ទន់ខ្សោយ ។

ទោះបីជា​បែប​ណា​ក្តី អាជ្ញាធរ​ថៃ​កំពុង​តែ​ស្រាវជ្រាវ​ពី​ហេតុការណ៍​ថ្មី​នេះ​ថា តើ​កម្ទេច​ខ្មៅ​ទាំងនេះ​មកពីណា ? តើ​វា​មាន​ផល​ប៉ះពាល់​បែប​ណាខ្លះ​នៅ​តំបន់​ដែល​កម្ទេច​ខ្មៅ​នោះ​បាន​ធ្លាក់ ។ គេ​មិន​ទាន់​ដឹង ភ្លាម​ៗ​ទេ​ជុំ​វិញ​បាតុភូត​ថ្មី​នេះ ។

មុន​នេះ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លោក​ខៀវ កា​ញា​រី​ទ្ធ បាន​បង្ហាញ​នូវ​ការ​ហួសចិត្ត​មួយ​ចំពោះ​អ្នកវិភាគ​របស់​ថៃ ដែល​លើក​ឡើង​ថា ខ្យល់​កខ្វក់​ដែល​វាយប្រហារ​នៅ​ក្នុង​ប្រទេស​ថៃ​នោះ គឺ​បណ្តាល​មក​ពី​កសិករ​ខ្មែរ​ដុត​ចំបើង ។ ការ​ហួសចិត្ត​របស់​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​កម្ពុជា បាន​ធ្វើ​ឡើង​បន្ទាប់​ពី​អ្នក​ស្រាវជ្រាវ​ថៃ​ពីរ​នាក់ គឺ​លោក​Siwat Phongpiachan និង​លោក​Serm Janchai បាន​អះអាង​ថា ករណី​ខ្យល់កខ្វក់​​ដែល​គ្រប​ដណ្តប់​លើ​ក្រុង​បាងកក បណ្ដាល​មក​ពី​កសិករ​ខ្មែរ​ដុត​ចំបើង​តាម​វាលស្រែ ។

លោក​រដ្ឋមន្ត្រី​បាន​សរសេរ​នៅ​លើ Facebook នៅ​ថ្ងៃ​ទី​៣ កុម្ភៈ​ថា «​ស្រុក​ថៃ​ពេល​នេះ ​ក៏​សំបូរ​អ្នកវិភាគ​ឯករាជ្យ​ដូច​ស្រុក​ខ្មែរ​ដែរ ព្រោះ​ទើបតែ​ឃើញ​អ្នកវិភាគ​ថៃ​មួយ​បាន​និយាយ​ថា អាកាសធាតុ​កខ្វក់​នៅ​បាង​កក ​គឺ​បណ្តាល​មក​…​ពី​អ្នកស្រែ​ស្រុក​ខ្មែរ​ដុត​ចំបើង​តាម​ស្រែ ។ លោក​បាន​សរសេរ​បែប​ចំអក​ថា «​ស្វាគមន៍​សម័យ​អ្នកវិភាគ​ឯករាជ្យ​ដ៏​រុងរឿង​» ។

ការ​ចោទប្រកាន់​របស់​អ្នកវិភាគ​ថៃ​នេះ មិន​ត្រូវ​បាន​អាជ្ញាធរ​ថៃ​មាន​ជំនឿ​បែប​នេះ​ទេ និង​បានប្រកាស​​ច្រាន​ចោល ។ តាម​ការ​ចេញផ្សាយ​របសបាងកក​ប៉ុស្តិ៍ កាលពី​ថ្ងៃ​ទី​២៩ មក​រា លោក Pralong Damronthai មន្ត្រី​គ្រប់គ្រង​ការ​បំពុលត្រូវ​បាន​គេ​ដកស្រង់​សម្តី​ថា តាម​ក្បួន​នៃ​ការ​វិភាគ​អាកាសធាតុ​ដែល​បង្កើត​ដោយ​ទីភ្នាក់ងារ​ការពារ​បរិស្ថាន​អង្គការ សហប្រជាជាតិ ខ្យល់​បក់​ធូលីល្អិត​ៗ​ពី​កម្ពុជា​គឺ​ស​ម្តៅ​ទៅ​ខេត្ត​ត្រា​ត និង​ឈូង​សមុទ្រ​ថៃ មិនមែន​ស​ម្តៅ​ក្រុង​បាងកក​ឡើយ ។ ចំពោះ​ករណី​ខ្យល់​កខ្វក់​នៅ​បាងកក គឺ​បណ្ដាល​មក​ពី​បញ្ហា​ក្នុងស្រុក​ប៉ុណ្ណោះ ។

មន្ត្រី​ថៃ​រូប​នេះ​បាន​បង្ហាញ​ថា បញ្ហា​ខ្យល់​កខ្វក់​នៅ​ក្នុង​ប្រទេស​ថៃ​បណ្តាល​មក​ពី​រថយន្ត​ប្រើ​ប្រេងម៉ាស៊ូត​៥២​ភាគរយ ការ​ដុត​ភ្លើង​៣៥​ភាគរយ ក្រៅពី​នោះ​គឺ​បណ្តាល​មក​ពី​ឧស្សាហកម្ម​ធុន​ធ្ងន់ និង​រោងចក្រ​ថាម​ពល​នានា ។

មានការ​កត់​សម្គាល់ថា ទីក្រុង​បាងកក និង​ខេត្ត​ចំនួន​៤​របស់​ថៃ គឺ​ខេត្ត​សាមុទ្រ​បាកាន សមុទ្រ​សា​ខន ន​ន្ទ​បុរី និង​ខេត្ត​ណា​ខន​ប៉ា​ធុម បាន​ជួប​បញ្ហា​ខ្យល់​កខ្វក់ បង្ក​ផល​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ប្រជា​ពលរដ្ឋ​ជា​ខ្លាំង ជា​ពិសេស​គឺ​ផ្លូវដង្ហើម រហូត​អាជ្ញាធរ​បាន​ប្រកាស​ឲ្យ​សាលារៀន និង​គ្រឹះស្ថាន​អប់រំ​មួយ​ចំនួន បិទ​ដំណើរការ​បណ្តោះអាសន្ន ដើម្បី​ការពារ​សុវត្ថិភាព​សុខភាព​កុមារ និង​សិស្ស​-​និស្សិត ។

នៅ​ក្នុង​បណ្តាញ​សង្គម​កាលពី​ថ្ងៃ​ទី​២ កុម្ភៈ មានការ​ផ្ញើ​សារ​ជា​សំឡេង​ដោយ​ជនអនាមិក​ជា​ការ​និយាយ​ដោយ​ខ្វះ​ភស្តុ​តាង​ថា ខ្វល់​កខ្វក់​ដែល​វាយប្រហារ​ទីក្រុង​បាងកក បាន​រសាត់​មក​ដល់​រាជធានី​ភ្នំពេញ​ហើយ តែ​អាជ្ញាធរ​មិន​ហ៊ាន​ប្រកាស​ខ្លាច​មានការ​ចលាចល ។ ផ្ទុយ​ទៅ​វិញ សារ​សំឡេង​នោះ​មិន​បាន​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ជា​ទូទៅ​នោះ​ទេ ។ ជាមួយ​គ្នា​នេះ​ក្រសួង​បរិ​ស្ថាន​បាន​ជូនដំណឹង​ពី​គុណភាព​ខ្យល់​នៅ​រាជធានី​ភ្នំពេញ​ដោយ​បង្ហាញ​ថា មិន​មាន​ខ្យល់ពុល​ទេ ។

អត្ថបទសរសេរ ដោយ