ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​សុខ ឥ​សាន ៖ សម រ​ង្ស៊ី​នឹង​បញ្ចប់ជីវិត​នយោបាយ​ខ្លួន​នៅ​ក្រៅប្រទេស

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​ចំអក​ទៅ​កាន់​លោក សម រ​ង្ស៊ី​ថា នឹង​បញ្ចប់ជីវិត​នយោបាយ​ដោយ​ខ្លួន​នៅ​ក្រៅប្រទេស តាម​រយៈ​ពូកែ​ភូត​អ្នកគាំទ្រ​ខ្លួន…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​ចំអក​ទៅ​កាន់​លោក សម រ​ង្ស៊ី​ថា នឹង​បញ្ចប់ជីវិត​នយោបាយ​ដោយ​ខ្លួន​នៅ​ក្រៅប្រទេស តាម​រយៈ​ពូកែ​ភូត​អ្នកគាំទ្រ​ខ្លួន ។ ការ​លើក​ឡើង​របស់​លោក​សុខ ឥ​សាន នេះ​ខណៈ​ដែល​លោក សម រ​ង្ស៊ី​បាន​អះអាង​ជា​ច្រើន​លើក​ទៅ​កាន់​អ្នកគាំទ្រ​ខ្លួន​ពី​ក្រៅប្រទេស​ថា នឹង​វិល​មក​ស្រុក​ខ្មែរ​វិញ នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ ។

លោក​សុខ ឥ​សាន បាន​ឲ្យ​ដឹង​បាន​ប្រព័ន្ធ​តេ​ឡេ​ក្រាម នៅ​ថ្ងៃ​ទី​៥ កុម្ភៈ​នេះ​ថា ដោយសារ​ហេតុនេះ​ហើយ​ដើម្បី​មហិច្ឆតា​អំណាច​ក្រុម​មេដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ​ដែល​រួម​បញ្ចូល​គ្នា​រវាង​បក្ស​សម រ​ង្ស៊ី និង​បក្ស​កឹ​ម សុខា តាម​គំនិត​ចាប់បង្ខំ​របស់​បរទេស​ក៏​បែកគំនិត​លេង​ផ្លូវ​កាត់​ធ្វើ​សកម្មភាព​ចង់​ប្លន់​អំណាច​ទាំង​កម្រោល​រំលង​លទ្ធិប្រជាធិបតេយ្យ ដោយ​យក​គំរូ​តាម​ប្រទេស​យូ​ហ្គោ​ស្លា​វី និង​ស៊ែ​បី​ដែល​ផលវិបាក​ត្រូវ​ធ្លាក់​មក​លើ​ខ្លួនឯង​នោះ គឺ​មួយ​រត់ចោលស្រុក​មួយ​ជាប់ចោទ​ពី​បទ​ស​ន្និ​ដ្ឋិ​ភាព​ជាមួយ​បរទេស​បង្ក​អំពើ​ប្រទូសរ៉ាយ​ដល់​ប្រទេស​ជាតិ ។

លោក​បញ្ជាក់​ថា «​អន្តរាយ​ប៉ុន​នឹង​ហើយ ទណ្ឌិត​នៅ​មិន​អស់ចិត្ត​ទៀត បែរជា​បាន​លាលែង ដោយ​ខ្លួនឯង​ពីមុខ​តំណែង​ប្រធាន​បក្ស និង​សមាជិក​បក្ស ។ នៅ​ពេល​ដែល​បក្ស​ត្រូវ​រលាយ ទណ្ឌិត​នេះ​បាន​ទៅ​បង្កើត​របស់​ដែល​ហៅ​ថា ចលនា​សង្គ្រោះ​ជាតិ ដើម្បី​យក​ទៅ​សណ្តោង កបាល់​សង្គ្រោះ​ជាតិ​ដែល​នៅ​កណ្តាល​មហាសាគរ ដែល​ជា​ទ​ង្វើ​កម្ទេច​ចោល​អតីត​បក្ស​ប្រឆាំង​បន្ថែម​ទៀត រហូត​ដល់​ខ្ទេចខ្ទី​អស់​គ្មាន​សល់ ហើយ​ស្រែ​កថា ខ្លួន​នៅ​តែ​ខ្លាំង និង​រឹង​មាំ​» ។

លោក​បាន​បន្ត​ថា នៅ​ពេល​ដែល​ខំ​ស្រែ​កថា រឹង​មាំ​នេះ​ហើយ​ដែល​ទណ្ឌិត​ខិតខំ​បង្កើត ព្រឹត្តិការណ៍​ថា អចិន្ត្រៃយ៍​បក្ស​ខ្មោច​ឲ្យ​ខ្លួន​ចូល​មក​ក្នុង​ប្រទេស ដើម្បី​ឆ្លៀត​ប្រមូល​លុយ​៣០ ម៉ឺន​ដុល្លារ​គ្រាន់​បន្តជីវិត​នយោបាយ​ដែល​កំពុង​ជួប​ហានិភ័យ ។ អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​អះអាង​ថា គណ​អចិន្ត្រៃយ៍​ណា​បញ្ជា​ទណ្ឌិត​នោះ តាម​ពិត​គ្រាន់តែ​ជា​ឧបាយកល​របស់​ទណ្ឌិត​ខ្លួនឯង​ប៉ុណ្ណោះ ។

លោក​សុខ ឥ​សាន បាន​គូសបញ្ជាក់​ចំអក​នៅ​កាន់​លោក សម រ​ង្ស៊ី និង​បក្ខពួក​យ៉ាង​ដូច្នេះ​ថា « ឥឡូវ​អស់ក្បាច់​ភូត​ហើយ នៅ​ពេល​ឃើញ​សភាពការណ៍​នៅ​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា ទណ្ឌិត​មានគំនិត​ភ្លើតភ្លើន​ចង់បាន​អំណាច​មែនទែន ទណ្ឌិត​បាន​ស្រែក​ពី​ក្រៅ​ថា​នឹង​ចូល​ស្រុក ដើម្បី​កាន់​អំណាច​ដោយ​មាន​ជំនឿ​ថា នឹង​មាន​មហាជន​គាំទ្រ​រាប់​លាន​នាក់​រង់ចាំ​ទទួល ។ ប៉ុន្តែ​ទោះ​មាន​ជំនឿ​យ៉ាងនេះ​ក្តី​ក៏​នៅ​តែ​ពន្យា​ពេល​មិន​ហ៊ាន​ចូល​ស្រុក​ដដែល ហើយ​ដែល​មិន​សង្ឃឹមថា​ហ៊ាន​ចូល​តាម​ការ​ស្រែក​នោះ​ឡើយ​» ។

លោក​លើក​ឡើង​យ៉ាង​ដូច្នេះ​ទណ្ឌិត​បាន​បង្កើត​នយោបាយ​ស្វែងរក​ទុក្ខ​ឲ្យ​ខ្លួនឯង​ដែល​នៅ​ទីបំផុត​ដោយសារ​ឧបាយកល​ភូត​កុហក​បោក​ច្រើន​ដង​ពេក​វា​នឹង​ដល់​ដំណាក់កាល​ទាល់ច្រក​ដោះ​មិន​ចេញ ដែល​ពាក្យចាស់​ថា ភូត​ច្រើន​ចាញ់​អាត្មា​ពេល​នោះ​ជីវិត​នយោបាយ​របស់​ទណ្ឌិត​នឹង​ត្រូវ​ដល់ទី​បញ្ចប់​ជា​ស្ថាពរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ