ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុញ​នោះ​! នារី​ស្រស់​ស្អាត​ម្នាក់​…​ភ័យ​មិន​ស្ទើរ​ទេ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​កាម​រី​បា​ឡែ​ន​មួយ​គ្រឿង​បើកបរ​ដោយ​នារី​វ័យក្មេង​សម្រស់​ឆើត​ម្នាក់ គេច​ពី​ក្រុម​ម៉ូតូ​មក​ពី​ខាង​មុខ ​ក៏​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​យ៉ី​ឌុ​ប​ដែល​ចត​ទុក​ចោល​តាម​ផ្លូវ​ដោយ​មិន​មាន​ដាក់​ភ្លើង ឬ​សញ្ញា បណ្តាល​ឲ្យ​រថយន្ត​កាម​រី​ខ្ទេច​មុខ​មួយ​ចំហៀង ផ្ទុះ​ពោង​ខាង​មុខ​២ ហើយ​អ្នកបើកបរ​រង​របួសស្រាល ។…

រាជធានី​ភ្នំពេញ ៖ រថយន្ត​កាម​រី​បា​ឡែ​ន​មួយ​គ្រឿង​បើកបរ​ដោយ​នារី​វ័យក្មេង​សម្រស់​ឆើត​ម្នាក់ គេច​ពី​ក្រុម​ម៉ូតូ​មក​ពី​ខាង​មុខ ​ក៏​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​យ៉ី​ឌុ​ប​ដែល​ចត​ទុក​ចោល​តាម​ផ្លូវ​ដោយ​មិន​មាន​ដាក់​ភ្លើង ឬ​សញ្ញា បណ្តាល​ឲ្យ​រថយន្ត​កាម​រី​ខ្ទេច​មុខ​មួយ​ចំហៀង ផ្ទុះ​ពោង​ខាង​មុខ​២ ហើយ​អ្នកបើកបរ​រង​របួសស្រាល ។

ហេតុការណ៍​ខាងលើ​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៤ ខែកុម្ភៈ ឆ្នាំ​២០១៩ ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​៣ មុខ​ឃ្លាំង​ឱសថ​ក្រសួងសុខាភិបាល ភូមិ​ព្រៃ​ព្រីង​ត្បូង​១ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ ។

រថយន្តបង្ក​ខាងលើ​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2U-6578 បើកបរ​ដោយ​នារី​វ័យក្មេង​ម្នាក់​អះអាង​ថា ខ្លួន​ជា​អាជីវករ​លក់​ឡេ តាម​អន​ឡាញ មាន​ទីលំនៅ​ក្បែរ​ផ្សារ​ដី​ហុយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រង​របួសស្រាល ។ ចំណែក​រថយន្ត​រង​គ្រោះថ្នាក់​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ទ្រុង​យ៉ី​ឌុ​ប ពណ៌​ខៀវ ពាក់​ស្លាក​លេខ កំពង់ចាម 3A-2734 អ្នកបើកបរ​មិន​ស្គាល់​អត្ត​ស​ញ្ញ​ណ​ចត​រថយន្ត​ទុក​ចោល​តាម​ផ្លូវ​ពី​ត្បូង​ទៅ​ជើង ដោយ​មិន​ដាក់​ភ្លើង​សញ្ញា សញ្ញា​អ្វី​ឡើយ ។

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​រថយន្ត​កាម​រី​បា​ឡែ​ន បើកបរ​ដោយ​នារី​ម្នាក់​ធ្វើ​ដំណើរ​ពី​ត្បូង​ទៅ​ជើង​លុះដល់​ចំណុច​កើតហេតុ​បាន​គេច​ពី​ក្រុម​ម៉ូតូ​ជិះ​ប្រដេញ​គ្នា​២​ទៅ​៣​គ្រឿង​ពី​ជើង​ទៅ​ត្បូង ធ្វើ​ឲ្យ​នារី​រូប​ស្រស់​បួង​ចង្កូត​គេច​ជ្រុល​ទៅ​បុក​គូថ រថយន្ត​យ៉ី​ឌុ​ប ដែល​ចត​ទុក​ចោល​តាម​ផ្លូវ គ្មាន​ដាក់​ភ្លើង​សញ្ញា​ម្ចាស់​មិនដឹង​ទៅ​ណា បណ្តាល​ឲ្យ​បា​ឡែ​ន​ខ្ទេច​មុខ​មួយ​ចំហៀង​ផ្ទុះ​ពោង​២​ខាង​មុខ​អ្នកបើកបរ​រង​របួសស្រាល ។

ក្រោយ​កើតហេតុ​នារី​ជា​អ្នកបើកបរ​រថយន្ត​កាម​រី​ឡាំប៉ា​ឡូឡា ដូច​មនុស្ស​ស្រវឹងស្រា វែកញែក​ផ្លូវច្បាប់​ទាមទារ​រក​សំណង​ជួសជុល​រថយន្ត​ខ្លួន ។តាម​នារី​ខាងលើ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​គាត់​ជួបជុំ​គ្នា​ជាមួយ​បងប្អូន អ្នក​ស្គាល់​រាប់អាន​គ្នា ហូប​ចុក​លេង​នៅ​ឯ​មណ្ឌល​កែប្រែ​ព្រៃ​ស លុះ​ពេល​ដែល​គាត់​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ​ឯ​ផ្សារ​ដី​ហុយ​វិញ តាម​ផ្លូវជាតិ​លេខ​៣​ពី​ត្បូង​ទៅ​ជើង មក​ដល់​ចំណុច​ខាងលើ បើក​គេច​ពី​ក្រុម​ម៉ូតូ បើក​ច្រាសទិស​បួង​ចង្កូត​គេច​ក៏​ជ្រុល​ទៅ​បុក​ពីក្រោយរ​យន្ត​ធន់​ធំ​ចត​ទុក​ចោល​តាម​ផ្លូវ​តែ​ម្តង ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​ចុះ​ទៅ​អន្តរាគមន៍​វាស់វែង​រួច រថយន្ត​ទាំង​២​គ្រឿង​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​ផ្នែក​ជំនាញ អធិការដ្ឋាន​រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ