ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​កង​យោធពលខេមរភូមិន្ទ​ប្រមាណ​៨៤​នាក់​​ទៅ​កាន់​​​​​​រុ​ស្ស៊ី​​…

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ មន្ត្រី​ក្រសួងការពារជាតិ​បាន​ឱ្យ​ដឹង​ថា ​នៅ​ថ្ងៃ​ទី​៦ កុម្ភៈ ​សិក្ខាកាម​យោធា​ប្រមាណ​៨៤​នាក់ ដែល​មក​ពី​បណ្ដា​កងឯកភាព​ទូ​ទាំង​ខ​.​ភ​.​ម នឹង​ត្រូវ​ចេញ​ទៅ​បំពេញ​ការ​សិក្សា​នៅ​គ្រឹះស្ថាន​យោធា នៃ​ប្រទេស​សហព័ន្ធ​រុ​ស្សី សម្រាប់​ឆ្នាំ​សិក្សា​២០១៩…

រាជធានី​ភ្នំពេញ​ ៖ មន្ត្រី​ក្រសួងការពារជាតិ​បាន​ឱ្យ​ដឹង​ថា ​នៅ​ថ្ងៃ​ទី​៦ កុម្ភៈ ​សិក្ខាកាម​យោធា​ប្រមាណ​៨៤​នាក់ ដែល​មក​ពី​បណ្ដា​កងឯកភាព​ទូ​ទាំង​ខ​.​ភ​.​ម នឹង​ត្រូវ​ចេញ​ទៅ​បំពេញ​ការ​សិក្សា​នៅ​គ្រឹះស្ថាន​យោធា នៃ​ប្រទេស​សហព័ន្ធ​រុ​ស្សី សម្រាប់​ឆ្នាំ​សិក្សា​២០១៩ ។​

​​លោក​ឧត្តមសេនីយ៍ឯក ខៀវ សា​ផាត នាយករងនា​យកដ្ឋាន​បុគ្គលិកក្រសួងការពារជាតិថ្លែង​​ឱ្យ​ដឹង​ថា​៖ ស្ថិត​ក្រោម​កិច្ច​សហប្រតិបត្តិការ​យោធារវាង​ប្រទេស​ទាំង​ពីរ (កម្ពុជា​-​រុ​ស្ស៊ី) ចាប់ពី​ឆ្នាំ​២០០៧ ដល់​ឆ្នាំ​២០១៨ ក្រសួង​ការពារ​ប្រទេសនៃ​សហព័ន្ធ​រុ​ស្ស៊ី​បាន​ជួយ​បណ្ដុះបណ្ដាល​រយៈពេល​វែង និង​មធ្យម​ដល់​នាយទាហាននៃ​កង​យោធពលខេមរភូមិន្ទ​សរុប​រួម​មាន​ចំនួន​៤៤១​នាក់ ។ ក្នុង​នោះ​រួម​មាន​សិក្ខាកាម​កំពុង​សិក្សា​សរុប​រួម​៖ ចំនួន៣០៧​នាក់​, សិក្ខាកាម​បញ្ចប់​វគ្គ​សិក្សា​ចំនួន​៥០​នាក់ និង​សិក្ខាកាម​ចំនួន​៨៤​នាក់​នេះ​ត្រៀម​ចេញ​ទៅ​បំពេញ​កម្មសិក្សា​ឆ្នាំ​២០១៨-២០១៩​។

​ជាមួយ​គ្នា​នេះ​ដែរ ​ក្រសួងការពារជាតិនៃ​ព្រះរាជាណាចក្រ​កម្ពុជា ទទួលយក​នាយទាហាន​រុ​ស្ស៊ី​ចំនួន​៥​នាក់ មក​សិក្សា​ភាសា​ខ្មែរ ​នៅ​សាកលវិទ្យាល័យ​ការពារ​ជាតិ សម្រាប់​ឆ្នាំ​២០១៨-២០១៩​ ។