ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​សង្វេគ​ណាស់​! បាត់បង់​វិ​រៈ​សិល្ប​ករ​​ផ្នែក​របាំង​បុរាណ និង​ជា​មរតក​មនុស្ស​រស់​ម្នាក់​ទៀត​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពិតជា​រឿង​គួរ​ឱ្យ​សោកស្តាយ​ណាស់ លោកយាយ រស់ គង់ ដែល​ជា​វិ​រៈ​សិល្បករ​ផ្នែក​របាំ​បុរាណ និង​ជា​មរតក​មនុស្ស​រស់​អាយុ​៨៦​ឆ្នាំ បាន​ទទួលមរណភាព​ហើយ​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​៤…

រាជធានី​ភ្នំពេញ ៖ ពិតជា​រឿង​គួរ​ឱ្យ​សោកស្តាយ​ណាស់ លោកយាយ រស់ គង់ ដែល​ជា​វិ​រៈ​សិល្បករ​ផ្នែក​របាំ​បុរាណ និង​ជា​មរតក​មនុស្ស​រស់​អាយុ​៨៦​ឆ្នាំ បាន​ទទួលមរណភាព​ហើយ​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៩ ដោយសារ​ជំងឺ និង​ជរាពាធ​។

ដំណឹង​មរណភាព​របស់​លោកយាយ រស់ គង់ បាន​ធ្វើ​ឲ្យ​កូនចៅ​ក្រុម​គ្រួសារ ព្រមទាំង​នាដ​ការី និង​កូន​សិស្ស​ទាំងឡាយ​បាន​សម្តែង​ការ​សោកស្តាយ​ជា​ខ្លាំង​។ ហើយ​សព​លោកយាយ​ត្រូវ​បាន​សាច់ញាតិ​តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅផ្ទះ​ក្រុម​គ្រួសារ​របស់​លោកយាយ ស្ថិត​នៅ​សង្កាត់​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​។

ព្រឹទ្ធាចារ្យ​របាំ​ព្រះរាជ​ទ្រព្យ​លោក​យា រស់ គង់ មានកូន​៩​នាក់ ប៉ុន្តែ​បាន​ស្លាប់​ក្នុង​សង្គ្រាម​៤​នាក់ ។ កូន​ទាំងអស់​របស់​ព្រឹទ្ធាចារ្យ គឺ​សុទ្ធតែ​ជា​សិល្បករ ។ មរតក​មនុស្ស​រស់​អ្នកស្រី រស់ គង់ ឯកទេស​របាំ​ព្រះរាជ​ទ្រព្យ​តួ​នាយ​រោង ។ ព្រឹទ្ធាចារ្យ​ជា​គ្រូរបាំ​នៅ​សាលា​មធ្យមសិក្សា​វិចិត្រសិល្បៈ​តាំងពី​ទសវត្សរ៍​ទី​៨០ ដោយ​បង្ហាត់​ពី​ថ្នាក់​ថ្នាល​ដល់​ថ្នាក់​បញ្ចប់​មធ្យម​ទុតិយភូមិ ។ អ្នកស្រី​បាន​ហាត់រៀន​របាំ និង​សម្ដែង​របាំ​តាំងពី​សម័យ​សង្គមរាស្ត្រនិយម​ម្ល៉េះ ។

ក្រៅពី​ឯកទេស​របាំ​ព្រះរាជ​ទ្រព្យ​អ្នកស្រី រស់ គង់ ក៏​មាន​ជំនាញ​របាំ​ប្រពៃណី​ផង​ដែរ ។ អ្នកស្រី​បាន​ទៅ​សម្ដែង​របាំ​នៅ​ក្រៅប្រទេស​ជា​ច្រើន​ប្រទេស ។ មរតក​មនុស្ស​រស់​អ្នកស្រី រស់ គង់ ទទួល​បាន​គោរមងារ​ថ្នាក់​ជាតិ​ពី​ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្ដេចព្រះ​បរមនាថ នរោត្ដម សីហ​មុនី ជា​ព្រឹទ្ធាចារ្យ​វិសេស​នាដកា​រី​វិជ្ជា​នៅ​ក្នុង​ឆ្នាំ​២០១៣​។

ព្រឹទ្ធាចារ្យ​សិល្បៈ រស់ គង់ ងារ​ជា​វិសេស​នាដកា​រី​វិជ្ជានិង​ជា​មរតក​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្សរ​ស់ទាំង​១៧​របស់​កម្ពុជា​ដែល​តែងតាំងដោយ​ព្រះ​មហា​ក្សត្រ លោកយាយ រស់ គង់ ជា​សិល្ប​ការិនី​របាំ​ក្នុង​វាំង រួម​ជំនាន់​ជា​មួយ​លោក​យាយ ឯម ធាយ ផង​ដែរ។

គួរ​បញ្ជាក់ថា បច្ចុប្បន្ន​នេះ សព​​ព្រឹទ្ធាចារ្យ រស់ គង់ ត្រូវ​បាន​តម្កល់​ធ្វើបុណ្យ​នៅ​គេហដ្ឋាន​ក្នុង​បុរី​ពិភព​ថ្មី​២ ខណ្ឌចំការ​ដូង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ