ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេង​ខ្ទាត​ដល់​ទៅ​៣០​ម៉ែត្រ​នោះ ចុះ​មនុស្ស​វិញ​យ៉ាងណា​ទៅ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​តា​កូ​ម៉ា​មួយ​គ្រឿង​តៃកុង​ស្រវឹងស្រា បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​បាន​បុក​រថយន្ត​មួយ​គ្រឿង​ទៀត​ពីក្រោយ បណ្តាល​ឲ្យ​ខ្ទាត​ជាង​៣០​ម៉ែត្រ និង​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​រង​របួស​២​នាក់ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៤ ខែកុម្ភៈ…

រាជធានី​ភ្នំពេញ ៖ រថយន្ត​តា​កូ​ម៉ា​មួយ​គ្រឿង​តៃកុង​ស្រវឹងស្រា បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​បាន​បុក​រថយន្ត​មួយ​គ្រឿង​ទៀត​ពីក្រោយ បណ្តាល​ឲ្យ​ខ្ទាត​ជាង​៣០​ម៉ែត្រ និង​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​រង​របួស​២​នាក់ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​តាម​បណ្ដោយ​ផ្លូវ​ម​ហ​វិ​ថី ឈ្នះ ឈ្នះ ដែល​ស្ថិត​នៅ ភូមិ​ជម្ពូ​វ័ន​សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រថយន្ត​បង្ក​ម៉ា​កតា​កូ​ម៉ា ពណ៌​ទឹកប្រាក់ អត់​ស្លាក​លេខ​ជិះ​គ្នា​៥​នាក់ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។ ចំណែកឯ​រថយន្ត​រង​គ្រោះ​ម៉ាក lexus rx330 ពណ៌​ស អត់​ស្លាក​លេខ​ដូច​គ្នា ជា​រថយន្ត​ទើបនឹង​ទិញ​ថ្មី​បើក​មិន​ទាន់​ដល់​ផ្ទះ​ផង បើក​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ស្របគ្នា ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​រង​គ្រោះ​ម៉ាក lexus rx330 មក​តាម​បណ្តោយ​ផ្លូវ​វិ​ថី​ឈ្នះ​ឈ្នះ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​មធ្យម លុះ​បើក​មក​ដល់​ចំណុច​កើតហេតុ​រថយន្ត​រង​គ្រោះ​ខាងលើ​មិន​បន្ថយល្បឿន​បម្រុង​បត់​ស្ដាំ បន្ទាប់​មក​ស្រាប់តែ​មាន​រថយន្ត​បង្ក​ម៉ា​កតា​កូ​ម៉ា ពណ៌​ទឹកប្រាក់​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង តាម​បណ្តោយ​ផ្លូវ​វិ​ថី​ឈ្នះ​ឈ្នះ​ដូច​គ្នា ហើយ​បាន​បុក​រថយន្ត​ម៉ាក lexus rx330 ពីក្រោយ​ពេញទំហឹង បណ្តាល​អោយ​រថយន្ត lexus 330 ខ្ទាត​ចម្ងាយ​ជាង​៣០​ម៉ែត្រ រីឯ​រថយន្ត​បង្ក​ស្រុញ​នៅ​កន្លែង​កើតហេតុ និង​បណ្តាល​ឲ្យ​រង​របួសធ្ងន់​២​នាក់ ខាង​រថយន្ត​បង្ក​ដែល​ដេក​នៅ​លើ​រថយន្ត ។

ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា ខណៈ​ពេល​ភ្លាម​ៗ​ភាគី​ទាំង​សងខាង​បាន​ចរចា​គ្នា​នៅ​កន្លែង​កើតហេតុ​ដោយ​ភាគី​រង​គ្រោះ​ទារ​សំណង​ចំនួន​៤​ពាន់​ដុល្លារ ចំនែកឯ​ភាគី​បង្ក​ក៏​បាន​ឲ្យ​តម្លៃ​៣​រយ​ដុល្លារ​នៅ​កន្លែង​កើតហេតុ ហើយ​បន្ទាប់​មក​បានអោយ​១​ពាន់​ដុល្លារ ដោយភាគី​រង​គ្រោះ​មិន​ទាន់​ទទួលយក​បាន​នោះ​ឡើយ ។

ក្រោយ​ពេល​កើតហេតុ​ដោយ​ភាគី​ទាំង​សងខាង​សម្រុះសម្រួល​គ្នា​មិន​ត្រូវ​ទើប​ខាង​ជំនាញ​ច​រា
ចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ធ្វើការ​វាស់វែង និង​យក​រថយន្ត​បង្ក​ព្រមទាំង​រថយន្ត​រង​គ្រោះ​ខាងលើ​យក​ទៅ​រក្សា​ទុក ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​គ្នា​ជា​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ