ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ក្នុង​ថ្ងៃ​សែន​ចូល​ឆ្នាំ​ចិន ស្លា.ប់​៤​នាក់ របួសធ្ងន់​ស្រាល​១៥​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​សែន​ចូល​ឆ្នាំ​ចិន គឺ​ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៩ កើតឡើង​១៣​លើក​(​យប់​៥​លើក​) ស្លាប់​ប្រុស​៤​នាក់ របួសធ្ងន់​៩​នាក់​(​ស្រី​១​នាក់​)…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​ថ្ងៃ​សែន​ចូល​ឆ្នាំ​ចិន គឺ​ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៩ កើតឡើង​១៣​លើក​(​យប់​៥​លើក​) ស្លាប់​ប្រុស​៤​នាក់ របួសធ្ងន់​៩​នាក់​(​ស្រី​១​នាក់​) របួសស្រាល​ប្រុស​៥​នាក់ ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៥​លើក​ស្លាប់​២​នាក់​,​ស្រវឹង​១​លើក​ស្លាប់​១​នាក់​,​មិន​គោរព​សិទ្ធ​២​លើក​,​មិន​ប្រកាន់​ស្តាំ​៤​លើក​ស្លាប់​១​នាក់​,​ងងុយដេក​១​លើក ។ សរុប​ស្លាប់​៤​នាក់ ម៉ូតូ​ស្លាប់​៤​នាក់​(​មិន​ពាក់មួក​៣​នាក់​) ។

គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​និង​ម៉ូតូ​៣​លើក​, ម៉ូតូ​និង​រថយន្ត​តូច​៣​លើក​ស្លាប់​១​នាក់​, ម៉ូតូ​និង​រថយន្ត​ធំ​៣​លើក​ស្លាប់​២​នាក់​, ម៉ូតូ​និង​ម៉ូតូ​កង់​បី​១​លើក​, រថយន្ត​តូច​និង​រថយន្ត​តូច​១​លើក​, រថយន្ត​ធំ​និង​រថយន្ត​ធំ​១​លើក​, រថយន្ត​ធំ​និង​ម៉ូតូ​រឺ​ម៉ក់​១​លើក​ស្លាប់​១​នាក់ ។

បណ្តាល​ឲ្យ​ខូចខាត​យាន​២៧​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​១៣​គ្រឿង​, រថយន្ត​តូច​៦​គ្រឿង​, រថយន្ត​ធំ​៦​គ្រឿង​, យាន​ផ្សេង​ៗ២​គ្រឿង ។ យានយន្ត​បង្កហេតុ : ម៉ូតូ​៧​លើក​, រថយន្ត​តូច​២​លើក​,​រថយន្ត​ធំ​៣​គ្រឿង​, ម៉ូតូ​កង់​បី​១​លើក ។ គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៩​លើក​,​ផ្លូវ​ខេត្ត​២​លើក​,​ផ្លូវលំ​២​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ខេត្តកោះកុង​៣​លើក​ស្លាប់​១​នាក់ របួស​៤​នាក់​(​ស្រី​១​នាក់​), រាជធានី​ភ្នំពេញ​៣​លើក ស្លាប់​១​នាក់ របួស​៤​នាក់​, ខេត្តព្រះវិហារ​១​លើក ស្លាប់​១​នាក់​, ខេត្តក្រចេះ​១​លើក ស្លាប់​១​នាក់​, ខេត្ត​កំពង់​ឆ្នាំ​១​លើក​របួស​២​នាក់​, ខេត្ត​កែប​២​លើក របួស​២​នាក់​, ខេត្តកំពង់ស្ពឺ​១​លើក របួស​១​នាក់ និង​ខេត្តព្រៃវែង​១​លើក​របួស​១​នាក់ ។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៩ : មធ្យោបាយ​ចូល​គោលដៅ​៣៣៨០​គ្រឿង​(​ម៉ូតូ​៦២%) មធ្យោបាយ​ល្មើស​៤៩១​គ្រឿង (៨២%) អប់រំ​១៩៥​គ្រឿង​(​ម៉ូតូ​៤០%) មធ្យោបាយ​ពិន័យ​២៩៦​គ្រឿង​
(​ម៉ូតូ​៨៧%) ។

លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់​ថ្ងៃ​ទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៩​បាន​ចុះ​អនុវត្ត​២០​គោលដៅ : ម៉ូតូ​ចូល​គោលដៅ​២៧២១​គ្រឿង អប់រំ​១៥៨​គ្រឿង ពិន័យ​ចំនួន​សរុប​២៦៣​គ្រឿង (​មួក​១៨៦​គ្រឿង កញ្ចក់​៥៧​គ្រឿង ស្រវឹង​គ្មាន ផ្សេង​ៗ២០​គ្រឿង ៕