ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ានណាស់​! ម្ចាស់នៅក្នុងផ្ទះ សម្លា.ប់ឆ្កែ​ហើយ​គាស់ទ្វារ​

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ មាន​ករណី​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​គាស់​ទ្វារ​រថយន្ត​លួច​យក​កាបូប​មួយ ដែល​ហេតុការណ៍​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៤ កុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​មុខ​ផ្ទះ​ឈ្មោះ​សួង វិចិត្រ ស្ថិត​ក្នុងភូមិ​ព្រែក​យាយ​ហ៊ិ​ន​២…

ខេត្តកណ្ដាល ៖ មាន​ករណី​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​គាស់​ទ្វារ​រថយន្ត​លួច​យក​កាបូប​មួយ ដែល​ហេតុការណ៍​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៤ កុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​មុខ​ផ្ទះ​ឈ្មោះ​សួង វិចិត្រ ស្ថិត​ក្នុងភូមិ​ព្រែក​យាយ​ហ៊ិ​ន​២ ឃុំ​ឬ​ស្សី​ជ្រោយ ស្រុក​មុខកំពូល ។

ជន​រង​គ្រោះជា​ម្ចាស់​កាបូប​ឈ្មោះ​ផូ សុ​ភួ​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជា​បុគ្គលិក​លក់​អចលនទ្រព្យ ។ ចំណែក​កាបូបស្ពាយ​ពណ៌​ខ្មៅ​មួយ​ដែល​ជនសង្ស័យ​លួច​យក​ទៅ​បាត់​នោះ ក្នុង​នោះ​មាន​ឯកសារ​លក់​-​ទិញ​ដីធ្លី​មួយ​ចំនួន ។ រីឯ​វត្ថុ​តាង​ដែល​​ជនសង្ស័យ​បន្សល់​ទុក​នៅកន្លែងកើតហេតុ​រួម​មាន​ម៉ូតូ​កង់​បី​មួយ​គ្រឿង​សំរាប់​លក់​កា​រ៉េ​ម និង​តែ​គុ​ជ ម៉ាក​ហុងដា ធុន​C១២៥ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ បាត់ដំបង ១A-៥៨៦៥ ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​៣ កុម្ភៈ ឆ្នាំ​២០១៩ គាត់​បាន​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​មក​ផ្ទះ​ឪពុកក្មេក​ដើម្បី​ចូលរួម​សែន​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម ដោយ​បាន​បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស RX 300 ពណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២AW-១០៩៦ ហើយ​នៅ​ក្នុង​រថយន្ត​នោះ​មាន​កាបូបស្ពាយ​មួយ​ពណ៌​ខ្មៅ មាន​ទុក​ឯកសារ​លក់​ដីធ្លី​មួយ​ចំនួន​នៅ​ក្នុង​កាបូប​នោះ បន្ទាប់​មក​គាត់​បាន​ទុក​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​នៅ​ខាង​មុខ​ផ្ទះ​ឪពុកក្មេក ហើយ​បាន​នាំ​ប្រពន្ធ​និង​កូន​តូច​ចូល​ដេក​នៅ​លើ​ផ្ទះ​ជាមួយ​ឪពុក​ម្ដាយ និង​បងប្អូន​។

ប្រភព​ដដែល​បាន​បន្ត​ថា រហូត​ដល់​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​៤ កុម្ភៈ ឆ្នាំ​២០១៩ កូន​របស់​គាត់​បាន​ភ្ញាក់​ហើយ​ស្រែកយំ និង​មាន​ឆ្កែ​ព្រុស​ជុំវិញ​ផ្ទះ តែ​គាត់​ពុំ​ចាប់អារម្មណ៍​ឡើយ ហើយ​បាន​លួង​កូន​ឱ្យ​ដេក​រហូត​ដល់​ព្រឹក​ឡើង​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៤ កុម្ភៈ ឆ្នាំ​២០១៩ ពេល​គាត់​ចុះពីលើផ្ទះ​មក​រក​បើករថយន្ត​ដើម្បី​ចេញ​ទៅ​ធ្វើការ​នៅ​ភ្នំពេញ ស្រាប់តែ​ឃើញ​ទ្វារ​រថយន្ត​ខាងឆ្វេង​ខាងក្រោយ​ត្រូវ​ជនសង្ស័យ​គាស់​បណ្តាល​ឱ្យ​របើក និង​យក​កាបូបស្ពាយ​ពណ៌​ខ្មៅ​ចំនួន​១​ដែល​មាន​ទុក​ឯកសារ​ទិញ​-​លក់​ដីធ្លី​មួយ​ចំនួន​ទៀត​យក​ទៅ​បាត់ ឃើញ​ដូច្នេះ គាត់​ក៏​បាន​រាយការណ៍​ជូន​លោក​មេ​ភូមិ និង​រាយការណ៍​មក​នគរបាល​ប៉ុស្តិ៍​តែ​ម្ដង​។

ភ្លាម​ៗ​នោះ​សមត្ថកិច្ច​ជំនាញ​យុត្តិធម៌​ស្រុក និង​ប៉ុស្តិ៍​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​ពិនិត្យ​ឃើញ​មាន​សាច់សត្វ​ក្រួច​អាំង​ប្រឡាក់​ថ្នាំពុល​ដាក់​បំពុល​សត្វ​ឆ្កែ​បណ្តាល​ឱ្យ​ងាប់​អស់​ចំនួន​៣​ក្បាល​នៅ​ខាង​មុខ​ផ្ទះ​ឈ្មោះ​ហួត ស្រៀ​ន ស្ថិត​នៅ​ខាងជើង​កន្លែង​កើតហេតុ ប្រហែល​៣០០​ម៉ែត្រ និង​រក​ឃើញ​ម៉ូតូ​កង់​បី​សំរាប់​លក់​តែ​គុ​ជ​ចំនួន​មួយ​គ្រឿង​ដែល​ជនសង្ស័យ​ជិះ​យក​មក​ទុក​ចោល​កន្លែង​ផ្លូវ​ទាល់ រួច​គេចខ្លួន​បាត់​។

បន្ទាប់​មក​សមត្ថកិច្ច​បាន​យក​ម៉ូតូ​កង់​បី​សម្រាប់​លក់​តែ​គុ​ជ​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មុខកំពូល​ដើម្បី​បន្ត​ការ​ស្រាវជ្រាវ​រក​ជនសង្ស័យ​មក​ចាត់ការ​តាម​ច្បាប់ ។ យោង​តាម​ការ​ស្រាវជ្រាវ​និង​ការ​ពិនិត្យ​ហេតុ​ជាក់ស្ដែង សមត្ថកិច្ច​ធ្វើការ​សន្និដ្ឋាន​ថា ជនសង្ស័យ​មាន​បំណង​គាស់​ទ្វា​រថយន្ត​ជន​រង​គ្រោះ​ដើម្បី​លួច​ទ្រព្យសម្បត្តិ​ចន្លោះ​ពី​ម៉ោង​២​ទៅ​ម៉ោង​៣​ជិត​ភ្លឺ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ