ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​ចិន​សែន​ចូល​ឆ្នាំ​ផ្សារ​អូ​ឬ​ស្សី​លក់​ជ្រូក​ខ្វៃ​ជិត​៣០០០​ក្បាល​តម្លៃ​ឡើង​កប់​ពពក(មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កោះសន្តិភាព​បាន​ចេញផ្សាយ​១​ឈុត​រួច​ហើយ​កាលពី​ម្សិលមិញ​ពាក់ព័ន្ធ​ទៅ​នឹង​ជ្រូក​ខ្វៃ នៅ​តែ​ជា​តម្រូវការ​ខ្ពស់​ក្នុង​ថ្ងៃ​សែន​ប្រពៃណី​ចិន ទោះបី​ឆ្នាំ​ថ្មី​នេះ​ជា​ឆ្នាំកុរ «​ជ្រូក​» ក្តី​ក៏​អ្នក​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ជាប់សែស្រឡាយ​ចិន​មិន​រុញ​រា​ទិញ​ជ្រូក​ខ្វៃ​សម្រាប់​យក​ទៅ​សែនព្រេន​ជូន​ជីដូន​ជីតា​កុងម៉ា ដែល​ចែក​ឋាន​ទៅ​បរលោក​ខាង​មុខ​នោះ​ដែរ ។ កាន់តែ​វិសេសវិសាល​ទៀត​នោះ​នៅ​ព្រឹក​ថ្ងៃ​ទី​០៤…

រាជធានី​ភ្នំពេញ ៖ កោះសន្តិភាព​បាន​ចេញផ្សាយ​១​ឈុត​រួច​ហើយ​កាលពី​ម្សិលមិញ​ពាក់ព័ន្ធ​ទៅ​នឹង​ជ្រូក​ខ្វៃ នៅ​តែ​ជា​តម្រូវការ​ខ្ពស់​ក្នុង​ថ្ងៃ​សែន​ប្រពៃណី​ចិន ទោះបី​ឆ្នាំ​ថ្មី​នេះ​ជា​ឆ្នាំកុរ «​ជ្រូក​» ក្តី​ក៏​អ្នក​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​ជាប់សែស្រឡាយ​ចិន​មិន​រុញ​រា​ទិញ​ជ្រូក​ខ្វៃ​សម្រាប់​យក​ទៅ​សែនព្រេន​ជូន​ជីដូន​ជីតា​កុងម៉ា ដែល​ចែក​ឋាន​ទៅ​បរលោក​ខាង​មុខ​នោះ​ដែរ ។

កាន់តែ​វិសេសវិសាល​ទៀត​នោះ​នៅ​ព្រឹក​ថ្ងៃ​ទី​០៤ ខែ​កម្ភៈ ២០១៩​នេះ​បាន​កត់សម្គាល់​ឃើញ​ថា ជ្រូក​ខ្វៃ​លក់​នៅ​ផ្សារ​អូ​ឬ​ស្សី​ដាច់​រហូត​ដល់​ជិត​៣០០០​ក្បាល ដែល​អ្នកលក់​សប្បាយ​កើប​លុយ ចំណែក​អ្នកទិញ​ទឹកភ្នែក​ទឹកសំបោ​ទំ​រាំ​ទិញ​បាន​ជ្រូក​ខ្វៃ​យក​ទៅ​សែន​ត្រូវ​ជូ​ប​ឧបសគ្គ​២ ចំណុច​ចំពោះ​មុខ ។ ឧបសគ្គ​ទី​១- ត្រូវ​ជ​ម្រៀ​ត និង​ដណ្តើម​គ្នា​ចូល​ទិញ​ធ្វើ​យ៉ាងណា​ឲ្យ​ខាង​តែ​បាន ឧបសគ្គ​ទី​២- ម្នាក់​ៗ​មានការ​តវ៉ា​បែកញើស​…​ជោគ​ខ្លួន​ស្រែក​ស្អក​បំពង់ក រឿង​អ្នកលក់​តម្លើង​ថ្លៃ​កប់​ពពក គឺ​ជ្រូក​ខ្វៃ​១​ក្បាល​តម្លៃ​ពី​២០០​ទៅ​៣៥០​ដុល្លារ​អា​មេ​រិ​ក​ទើប​ទិញ​បាន​ដែល​ថ្ងៃ​ធម្មតា​ត្រឹមតែ​៣៥​ម៉ឺន​រៀល​តែ​ប៉ុណ្ណោះ ប៉ុន្តែ​នេះ​ជា​ឱកាស​សម្រាប់​អាជីវករ​លក់​ជ្រូក​ខ្វៃ​ពេល​ដល់​រដូវ​បុណ្យ​ទាន​ម្តង​ៗ ។

តាម​សម្តី​លោក ហ៊​ត វ៉ា​ន់​ធី ប្រធាន​គណកម្មការ​ផ្សារ​អូ​ឬ​ស្សី​បាន​ថ្លែង​ឲ្យ​ដឹង​ថា ការ​ស្រង់​ស្ថិតិ​នៅ​ព្រឹក​ថ្ងៃ​សែន​ចិន​នេះ​ជ្រូក​ខ្វៃ​ត្រូវ​បាន​អាជីវករ​នាំ​ចូល​មក​លក់​មាន​ចំនួន​ជិត​៣០០០​ក្បាល និង​ដាច់​ស្ទើ​តែ​អស់ទាំង​ស្រុង​គ្រាន់​ថា ថ្លៃ​បន្តិច ប៉ុន្តែ​អ្នកទិញ​យក​ទៅ​សែន​ហាក់ដូចជា គ្មាន​រុញ​រា​ទេ​ពោល គឺ​ជ្រូក​ខ្វៃ​ឡើងថ្លៃ​អ្នកទិញ​នៅ​តែ​ទិញ ហើយ​មនុស្ស​សម្រុក​ទិញ​នៅ​វេលា​ម៉ោង​ជិត​៩​និង​១០​ព្រឹក ។

លោក ហ៊​ត វ៉ា​ន់​ធី បាន​បន្ត​ថា បើ​ទោះបី​អ្នកលក់​ជ្រូក​ខ្វៃ​ដឹក​ជ្រូក​ខ្វៃ​ទាំង​រ៉ឺ​ម៉ក និង​ម៉ូតូ​ចូល​ទៅ​លក់ និង​អ្នក​នៅ​ភ្នំពេញ​មាន​មនុស្ស​ម្នារ​ពពាក់ពពូន​គ្នា​សម្រុក​ទិញ​ជ្រូក​ខ្វៃ​យ៉ាងនេះ​ក្តី​ចំពោះ​សណ្តាប់ធ្នាប់​សាធារណៈ​ចរាចរ​ទៅ​មក​ជា​ធម្មតា គឺ​មិន​ធ្វើ​ឲ្យ​បះ​ពាល់​ដល់​អ្នកដំណើរ​នោះ​ទេ ។ យ៉ាងណា​ក្តី​បាន​កត់សម្គាល់​ឃើញ​ទៀត​ថា អ្នកលក់​ជ្រូក​ខ្វៃ​បាន​ដាក់​តូប​លក់​ជ្រូក​ខ្វៃ​ពាសពេញ​លើ​ផ្លូវ​ខាងកើត​ផ្សារ​អូ​ឬ​ស្សី និង​ចេញ​ទៅ​លក់​ដល់​ផ្លូវ​ហ្សា​ដឺ​ហ្គោ​ល ហើយ​អ្នកខ្លះ​បាន​ដាក់​តាំង​លក់​ជ្រូក​ខ្វៃ​នៅ​ជាប់​អគារ​អតីត​សាលារៀន​ឯកជន​សិង្ហ​បូ​រី​ក្បែរ​ស្តុ​ប​រង្វង់​មូល​នាង​គ​ង្ហី​ង​ផង​ដែរ ។

ការ​បំបែក​គ្នា​លក់​ជ្រូក​ខ្វៃ​នោះ​ហាក់ដូចជា មាន​ភាព​ងាយស្រួល​ចំពោះ​អ្នកទិញ ប៉ុន្តែ​មិន​មាន​របៀប​រៀប​បន្តិច​សម្រាប់​២​ទៅ​៣​ម៉ោង​នា​ពេល​ព្រឹក​ថ្ងៃ​ចិន​សែន ។ បាន​កត់សម្គាល់​ទៀត​ថា ផ្សារ​អូ​ឬ​ស្សី​ទាំងមូល​ពេល​ព្រឹក​ថ្ងៃ​សែន​នេះ​ត្រូវ​បាន​បិទទ្វា​តូប​លក់ដូរ មាន​ចំនួន​១៣៧០​តូប​ត្រូវ​បាន​បិទទ្វា​ស្ទើរ​ទាំងស្រុង មាន​លក់​ដែរ​តែ​លក់​តិចតួច​បំផុត ប៉ុន្តែ​នោះ​មិនមែន​គណកម្មការ​ផ្សារ​សម្រេចចិត្ត​បិទ​ទេ ដោយ​មូលហេតុ​អាជីវករ​លក់ដូរ​មិន​ទៅ​លក់​ព្រោះ​ជាប់រវល់​សែន​ទាំងអស់​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ