ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស​រថយន្ត​ស្មានថា មាន​អ្នក​ស្លា.ប់​ក៏​ដាក់​មេ​ប្រូច​វ​បាត់ តែ​សំណាងល្អ​ដែល​…

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ សមត្ថកិច្ច​នគរបាល​ទទួល​ផែន​ចរាចរណ៍​ផ្លូវ​គោ​គ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ទឹកឈូ ខេត្តកំពត​បានអោយ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅ​ចំណុច​បំពង់​ទឹក ដែល​ស្ថិត​ក្នុងភូមិ​កណ្ដាល ឃុំ​កោះ​តូច ស្រុក​ទឹ​ឈូ ខេត្តកំពត កាលពី​វេលា​ម៉ោង​២២​និង​៣៦​នាទី​យប់…

ខេត្តកំពត ៖ សមត្ថកិច្ច​នគរបាល​ទទួល​ផែន​ចរាចរណ៍​ផ្លូវ​គោ​គ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ទឹកឈូ ខេត្តកំពត​បានអោយ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅ​ចំណុច​បំពង់​ទឹក ដែល​ស្ថិត​ក្នុងភូមិ​កណ្ដាល ឃុំ​កោះ​តូច ស្រុក​ទឹ​ឈូ ខេត្តកំពត កាលពី​វេលា​ម៉ោង​២២​និង​៣៦​នាទី​យប់ ថ្ងៃ​ទី​០២ ខែកុម្ភៈ ឆ្នាំ​២០១៩ លើ​កំណាត់​ផ្លូវជាតិ​លេខ​៣A កំពត​-​ព្រះ​សីហ​នុ ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា រថយន្ត​បង្ក​ចង្កូត​ស្ដាំ ពណ៌​ខៀវចាស់ ពាក់​ស្លាក​លេខ PP – 1179 អ្នកបើកបរ​រថយន្ត​ក្រោយ​ពី​ដឹង​ថា មាន​អ្នក​ជិះ​ម៉ូតូ​មក​បុក​គូថ​រថយន្ត​បណ្តាល​ឲ្យ​ស្លាប់​នៅ​កន្លែង​កើតហេតុ ក៏​បាន​ដាក់​មេ​ប្រូច​គេចខ្លួន​បាត់​ស្រ​ម៉ោ​ល ប៉ុន្តែ​ជន​រង​គ្រោះ​មិន​បាន​ស្លាប់​ទេ គ្រាន់ តែ​រង​របួសធ្ងន់​សន្លប់​នៅ​កន្លែង​កើតហេតុ ម្ចាស់​រថយន្ត​ឃើញ​ដូច្នេះ​ស្មានថា ជន​រង​គ្រោះ​ស្លាប់​ក៏​ដាក់​មេ​ប្រូច​តែ​ម្តង​ទៅ ។

សមត្ថកិច្ច​បញ្ជាក់​ថា រថយន្ត​បង្ក​នេះ គឺជា​រថយន្ត​ខូច​មាន​ជាង​កំពុង​ជួសជុល មាន​ដាក់​ផ្លា​ក​សញ្ញា និង​ភ្លើង​ស៊ី​ញ៉ូ​ត្រឹមត្រូវ​ដែរ តែ​មក​ពី​ម៉ូតូ​បើក​ក្នុង​ល្បឿន​លឿន​ពេក​មិន​បាន​មើល​ផ្លា​ក​សញ្ញា​ខាង​មុខ ។ ម៉ូតូ​ជន​រង​គ្រោះ​ម៉ាក C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពត 1N- 9342 បើកបរ​ដោយ​ឈ្មោះ សែ​ម សុខ​រិ​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ព្រែ​កអំ​ពឹ​ល ឃុំ​កោះ​តូច ស្រុក​ទឹកឈូ ខេត្តកំពត ។

មូលហេតុ មក​ពី​អ្នកបើកបរ​ម៉ូតូ​បើក​លឿន​ពេក​ទើប​បុក​គូទ​រថយន្ត​ពីក្រោយ​បណ្ដាល​អោយ​រង​របួស​ធ្ងន់ធ្ងរ ហើយ​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្តកំពត ។ បច្ចុប្បន្ន​វត្ថុ​តាង​ទាំង​ពីរ​ត្រូវ​បាន​សមត្ថកិច្ច​យក​មក​រក្សា​ទុក​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ឃុំ​កោះ​តូច ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ