ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ឆក់​កាបូបលុយ​ថៅ​កែ​ខ្លួន​ឯង ត្រូវ​ប្រជា​ពល​រដ្ឋ​ដេញ​ចាប់​បា​ន​ប្រគល់​ឱ្យ​ប៉ូលិស​

10 ឆ្នាំ មុន

ខេត្ត​តាកែវ​ ៖​ ជន​សង្ស័យជា​កម្មករ​លើក​ដាក់​ត្រី​​ម្នាក់​​ត្រូវ​ប្រជា​ពល​រដ្ឋ​ដេញ​ចាប់​បាន​ប្រគល់​ឱ្យប៉ូលិស​ បន្ទាប់​ពី​ជន​នេះ​ធ្វើ​សកម្ម​ភាព​ឆក់​កាបូប​លុយ​ថៅ​កែ​ស្រីរបស់​ខ្លួន​ រួច​បម្រុងរត់​គេច​ខ្លួន តែ​ត្រូវ​ថៅកែស្រី​រូប​នេះដឹង​
ខ្លួ​ន​ទាន់​ស្រែក​ឆោ​ឡោ​បង្ក​ការ​ភ្ញាក់​ផ្អើល​​ កាល​ពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៣ សីហា ២០១៣ នៅ​ចំណុច​ខាង​ត្បូង​ខ្លោ​ង​ទ្វារ​វត្ត​ភ្នំ​ខ្លែង​ចម្ងាយ​ប្រហែល​២០០​ម៉ែត្រ​ ស្ថិត​ក្នុង​ភូមិ​ភ្នំ​ខ្លែង​ ឃុំ​ព្រៃ​ស្លឹក ស្រុក
​ទ្រាំង​ ។

ជន​សង្ស័យ​ឈ្មោះ​ស ឧត្តម ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​កម្មករ​លើក​ដាក់​ត្រី​ពី​រថ​យន្ត​ រស់​នៅ​ភូមិ​ស្តុក ឃុំ​សំឡាញ​ ស្រុក​អង្គរ​ជ័យ ខេត្ត​កំពត​ ចំណែក​ថៅ​កែ​ស្រី​ឈ្មោះ​ហ៊ុន ណូន អាយុ​៥១​ឆ្នាំ ជា​ថៅ​កែ​លក់​ត្រី​ ប្តី​ឈ្មោះ​សុះ ម៉ូត អាយុ​៥៣​ឆ្នាំ រស់​នៅ​ភូមិ​ថ្នល់​បែក សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ​។ ប្រភព​បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​បាន​មក​ធ្វើ​ជា​កម្មករ​លើក​ដាក់​ត្រី​រយៈ​ពេល​យូរ​ហើយ ហើយ​តែង​សង្កេត​មើល​កាបូប​របស់​ថៅ​កែ​ស្រី​មាន​លុយ​ច្រើន​ លុះ​នៅ​ថ្ងៃ​កើត​ហេតុ ខណៈ​ពេល​ថៅ​កែ​ស្រី​ភ្លេច​ខ្លួន​ជន​សង្ស័យ​បាន​ឆ្លៀត​ឱកាស​​ធ្វើ​សកម្ម​ភាព​ឆក់​កាបូប​ រួច​រត់ទៅ​រក​បក្ស​ពួក​គេ​ម្នាក់​ទៀត​ដែល​កំពុង​បញ្ឆេះ​ម៉ូតូ​ចាំក៏​ត្រូវ​ថៅ​កែ​ស្រី​ស្រែក​ឆោ​ឡោ​ឡើង​ផ្អើល​ដល់​អ្នក​រក​ស៊ី​ត្រី​ក្បែរ​នោះ​នាំ​គ្នា​ដេញ​ចាប់​បាន​​ប្រគល់​ឱ្យ​ប៉ូលិស​ភ្លាមៗ​តែ​ម្តង។

ប្រភព​បន្ត​ថា ក្រោយ​ពី​ឃាត់​ខ្លួន​ភ្លាមៗ ប៉ូលិស​បាន​ដក​ហូត​យក​កាបូប​លុយ​ពី​ជន​សង្ស័យ​ ដែល​ក្នុង​​នោះ​មាន​លុយចំនួន​​៣០​លាន​រៀល​​​​ប្រគល់​ឱ្យ​ម្ចាស់​វិញ៕