ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សមត្ថ​កិច្ច​ស្ទាក់​​ចាប់​​រថយន្ត​​ហ៊ីយ៉ាន់​ដាយ​​ដឹក​​កូន​ត្រី​ រឹប​អូស​បាន​​៦៨០គីឡូ​ក្រាម

10 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ រថយន្តដឹក​កូន​ត្រី​ប្រភេទ​ហ៊ីយ៉ាន់​ដាយ​មួយ​គ្រឿង​ ពាក់​ស្លាក​លេខ​កំពង់ចាម​ 3A-2578 បាន​ត្រូវ​កម្លាំង​អធិការ​ដ្ឋាន​ស្រុក​​ជើង​ព្រៃ​ សហការ​ជាមួ​យ​ជល​ផល​ ស្ទាក់ចាប់​​ ​​កាលពី​វេលា​ម៉ោង​៥និង​៤៣នាទី​ព្រឹក​ថ្ងៃទី​១៤ សីហា ២០១៣ ស្ថិតក្នុង​ភូមិ​សៀម​ប៉ោយ ឃុំ​ព្រៃចារ ស្រុក​ជើងព្រៃ ។

អ្នក​បើក​បររថយន្ត​ឈ្មោះ​ហ៊ុន ទ្រី​ ភេទប្រុស អាយុ​៣៥ មាន​ទី​លំនៅ​ភូមិ​ពាម​ក្នុង​ ឃុំព្រែក​ក្របៅ ស្រុក​ជើងព្រៃ ។

លោក​ជឹម សុផល នាយផ្នែក​ពិនិត្យ​នៃអធិការ​ដ្ឋាន​ស្រុកជើងព្រៃ​ ប្រាប់​ឱ្យដឹងថា មុនចាប់ឃាត់ កម្លាំង​ភ្នាក់​ងារ​មូល​ដ្ឋាន​បាន​រាយ​ការ​ណ៍​មកថា មាន​រថយន្ត​ប្រភេទ​ខាង​លើ​បើក​ចូល​មក​ទិញ​កូន​ត្រី​ជារៀង​រាល់ថ្ងៃ​ផ្តាច់មុខ ដោយពុំមាន​សមត្ថកិច្ច​ណា​ហាន​ចាប់នោះទេ ។

លោកបន្តថា ពេល​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម​​ លោក​ក៏បាន​ដឹកនាំកម្លាំង​ចុះ​ឃាត់ ដោយរក​ឃើញ​កូន​ត្រី​​៣៤​ប៊ីដុង ស្មើនឹង​៦៨០គីឡូក្រាម រឹប​អូស​យក​ទៅ​រក្សាទុក​នៅ​អធិការ​ដ្ឋាន​ស្រុក​ចាត់ការ​តាម​នីតី​វិធី ៕