ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជ្រូកវៀតណាម​ចូលខ្មែរ…ឡើងកក្រើកដី

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ មុន​ពេល​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម​ចូល​មក​ដល់ គេ​សង្កេត​ឃើញ​ឈ្មួញ​សម្រុក​នាំ​ជ្រូក​វៀតណាម​ឆ្លង​ដែន​ចូល​មកខេត្តស្វាយរៀង​យ៉ាង​គំហុក តាម​ច្រក​ទ្វារ​តំបន់ និង​ច្រករបៀង ដែល​ក្នុង​មួយ​យប់​ៗ​ចាប់ពី​១​ពាន់​ក្បាល​ទៅ​១.២០០​ក្បាល ដែល​សង្ស័យ​ពុំ​មានការ​ត្រួតពិនិត្យ​សុខភាព​សត្វ​ពី​មន្ត្រី​ពេទ្យ សត្វ​ទេ​មើលទៅ ដោយ​ឈ្មួញ​ធ្វើ​សកម្មភាព​ដឹក​ជញ្ជូន​នៅ​ពេល​កណ្តាលអធ្រាត្រ​ឬ​ម៉ោង​១​រំលង​អធ្រាត្រ…

ខេត្តស្វាយរៀង ៖ មុន​ពេល​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម​ចូល​មក​ដល់ គេ​សង្កេត​ឃើញ​ឈ្មួញ​សម្រុក​នាំ​ជ្រូក​វៀតណាម​ឆ្លង​ដែន​ចូល​មកខេត្តស្វាយរៀង​យ៉ាង​គំហុក តាម​ច្រក​ទ្វារ​តំបន់ និង​ច្រករបៀង ដែល​ក្នុង​មួយ​យប់​ៗ​ចាប់ពី​១​ពាន់​ក្បាល​ទៅ​១.២០០​ក្បាល ដែល​សង្ស័យ​ពុំ​មានការ​ត្រួតពិនិត្យ​សុខភាព​សត្វ​ពី​មន្ត្រី​ពេទ្យ សត្វ​ទេ​មើលទៅ ដោយ​ឈ្មួញ​ធ្វើ​សកម្មភាព​ដឹក​ជញ្ជូន​នៅ​ពេល​កណ្តាលអធ្រាត្រ​ឬ​ម៉ោង​១​រំលង​អធ្រាត្រ ។

អ្នក​ឃើញ​សកម្មភាព​បែប​នេះ មានការ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​ម្ហូបអាហារ ជា​ពិសេស​ការ​នាំ​ជ្រូក​ពី​ប្រទេស​វៀតណាម​តាម​ច្រករបៀង​មក​ចែកចាយ​និង​ពិឃាត​យក​សាច់​លក់​នៅ​លើ​ទីផ្សារ​ខ្វះ​ការ​ត្រួតពិនិត្យ​សុខភាព​សត្វ​ឲ្យ​បាន​ត្រឹមត្រូវ ។

ជាមួយ​នេះ មាន​លេចឮ​មិន​ច្បាស់​ការណ៍​ថា បច្ចុប្បន្ន​ជ្រូក​វៀតណាម​មាន​កើត​ជំងឺ​ច្រើន​ទើប​មានការ​បារម្ភ បើ​គ្មាន​ការ​ត្រួតពិនិត្យ​ឲ្យ​បាន​ម៉ត់ចត់​ទេ ហើយ​នាំ​ចូល​តែ​ពេល​យប់​អធ្រាត្រ​ទៀត​គឺ​រកស៊ី​ដូច​ទីទុយ ។
ទាក់ទិន​នឹង​ករណី​នេះ មន្ត្រី​នគរបាល​វរៈ​ការពារ​ព្រំដែន​មួយ​រូប​បាន​បង្ហើប​ឲ្យ​ដឹង​ថា ឈ្មួញ​នាំ​ជ្រូក​ពី​ប្រទេស​វៀតណាម​ឆ្លង​ដែន​ចូល​មក​ខេត្តស្វាយរៀង​មាន​២​ក្រុមហ៊ុន ៖

១-​ក្រុមហ៊ុន​អង្គរ​សុខ​សា​រិ​ទ្ធ​មាន​ជ័យ ដែល​មាន​ឧកញ៉ា ជឹ​ម សុខ ជា​ប្រធាន​ក្រុមហ៊ុន និងមាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​កំពង់​សឹង ឃុំ​កំពង់​សឹង ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ។ ក្រុម​ហុ​៊​ន​នេះ​មានច្បាប់​អនុញ្ញាត​ឲ្យ​នាំ​ចូល​ជ្រូក​រស់ក្នុង​១​ថ្ងៃ​៦០០​ក្បាល​ពី​ប្រទេស​វៀតណាម​ចូល​តាម​ច្រករបៀង​មនោ​រម្យ ស្ថិត​ក្នុងភូមិ​មនោ​រម្យ ឃុំ​មនោ​រម្យ ស្រុក​ស្វាយ​ទាប និង​ច្រករបៀង​ធ្លក​សង្កាត់​ច្រក​ម្ទេស ក្រុង​បា​វិត យក​ទៅ​ចែកចាយ​ក្នុង​ខេត្តស្វាយរៀង និង​ដឹក​ឆ្ពោះទៅ​រាជធានី​ភ្នំពេញ ។

២-​ក្រុមហ៊ុន​ដា​នី​ដែង ដែល​មាន​ឧកញ៉ា ខៅ ហេង ជា​ប្រធាន​ក្រុមហ៊ុន ។ បើ​តាម​ឈ្មោះ ឈ​ន មេការ​ក្រុមហ៊ុន​ដា​នី​ដែង​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ដា​នី​ដែង​មានច្បាប់​អនុញ្ញាត​ពី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេ
សាទ ឲ្យ​នាំ​ជ្រូក​វៀតណាម​ពី​ប្រទេស​វៀតណាម​ចូល​តាម​ច្រក​ទ្វារ​ទ្វេភាគី​បុស​មន ឃុំ​បុស​មន​ស្រុក​រំដួល ក្នុង​១​ថ្ងៃ​៦០០​ក្បាល ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ច្បាប់​អនុញ្ញាត​គឺ​៦០០​ក្បាល​ក្នុង​១​ថ្ងៃ ក៏​ប៉ុន្តែ​ជាក់ស្តែង​តាម​ការ​នាំ​ចូល​របស់​ឈ្មួញ​វៀតណាម ថ្ងៃ​ខ្លះ​៣៣០​ក្បាល ថ្ងៃ​ខ្លះ​៤០០​ក្បាល និង​ថ្ងៃ​ខ្លះ​៦០០​ក្បាល ហើយ​ជ្រូករ​ស់ទាំង​អស់នេះ​គឺ​ដឹក​ឆ្ពោះទៅ​រាជធានី​ភ្នំពេញ ។ លោក ប៉ែន ច​ន្ធី ប្រធាន​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត បានឱ្យ​ដឹង​ថា ជ្រូក​រស់​ដែលក្រុមហ៊ុន​ទាំង​២​នាំ​ចូល​ពី​ប្រទេស​វៀត ណាមនោះ គឺ​មានច្បាប់​អនុញ្ញាត ហើយ​ក៏​មាន​មន្ត្រីពេទ្យសត្វ​ទៅ​ពិនិត្យ​សុខភាព​សត្វ​តាម​វិ​ញ្ញាប​នប​ត្រ ​អនា ម័យ​សត្វ ចេញ​ដោយ​នាយកដ្ឋាន​អភិវឌ្ឍន៍​បសុសត្វ​នៃ​ប្រទេស​វៀតណាម និង​ពិនិត្យ​មើល​សុខ ភាព​ជ្រូក រួច​រាប់​ចំនួន​ក្បាល​ទើប​ចេញ​លិខិត​កាត់​ស្តុក​ឲ្យ ។

រីឯ​លោក ខៀវ សា​រឿ​ន ប្រ​ធា​សាខា​គយ​និង​រដ្ឋាករ​ខេត្ត មាន​ប្រសាសន៍​ថា ជ្រូក​ដែល​ក្រុមហ៊ុន​អង្គរ​សុខ​សា​រិ​ទ្ធ​មាន​ជ័យ និង​ក្រុមហ៊ុន​ដា​នី​ដែង នាំ​ចូល​គឺ​មានច្បាប់​និង​បង់ពន្ធ​ចូល​រដ្ឋ​ត្រឹមត្រូវ ។ ប៉ុន្តែ​ចំពោះ​មហាជន​វិញ​បាន​ដាក់​ច​ម្ង​ល់​ថា បើ​មានច្បាប់​ហេតុ​អ្វី​ឈ្មួញ​ដឹក​ជ្រូក​ចូល​ពី​ប្រទេស​វៀតណាម​តែ​ពេល​ពាក់កណ្តាល​អធ្រាត្រ​អី​ុ​ចឹ​ង0x017d7 សួរ​ថា តើ​មាន​មន្ត្រី​ពេទ្យសត្វ​ទៅ​ពិនិត្យ​សុខភាព​សត្វ​បែប​ណា បើ​ជ្រូក​ដាក់​ក្នុង​ទ្រុង ជុច​គរ​គំនរ​ដូច​ភ្នំ​ដឹក​ហួស​ទ្រុង​ទៅ​ទៀត ក្នុង​រថយន្ត​យី​ឌុ​ប​មួយ​គ្រឿង​ៗ​ដឹក​ចាប់ពី​២០០​ក្បាល​ទៅ​៣៣០​ក្បាល​ឯណោះ ។

មហាជន​បាន​បង្ហើប​ទៀត​ថា កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២ ខែកុម្ភៈ គេ​ឃើញ​មាន​រថយន្ត​យី​ឌុ​ប​ដឹក​ជ្រូក​ចេញពី​ច្រក​ទ្វារ​តំបន់​ព្រៃ​តា​អី​ចំនួន​២​គ្រឿង​ឆ្ពោះទៅ​រាជធានី​ភ្នំពេញ ។ ចំណែក​កាលពី​វេលា​ម៉ោង​៨​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​១ ខែកុម្ភៈ ២០១៩ មន្ត្រី​ពេទ្យសត្វ​ខេត្តព្រៃវែង បាន​ពិនិត្យ​និង​បាញ់ថ្នាំ​លើ​យានយន្ត​ដឹក​ជ្រូក មាន់​ទា នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១​ត្រង់​ចំណុច​ឃុំ​កំពង់​សឹង ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ពិនិត្យ​ជ្រូក​២០០​ក្បាល​សរសេរ​វិក្កយបត្រ​រាយការណ៍​តែ​៨០​ក្បាល​ទេ ធ្វើ​ឲ្យ​លោក​ប្រធាន​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ខេត្តព្រៃវែង ប្រតិកម្ម​ស្តីបន្ទោស​ឲ្យ​មន្ត្រី​ខ្លួន​។ ករណី​នេះ បាន​បែកធ្លាយ​ដល់​មហាជន​នាំ​គ្នា​គ្រវីក្បាល​ហួសចិត្ត តើ​សង្ឃឹម​អី​ទៅ​ម្ចាស់​ថ្លៃ ៕

អត្ថបទសរសេរ ដោយ