ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ប្រគល់​ផ្ទះ​ជូន​អតីត​យុទ្ធ​ជន​ចំនួន​២​គ្រួសារ

5 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តបាត់ដំបង ៖ ផ្ទះ​ទី​១០៨ និង​ទី​១០៩ ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា ត្រូវ​បាន​ប្រគល់​ជូន​អតីត​យុទ្ធ​ជន​ចំនួន​២​គ្រួសារ…

ខេត្តបាត់ដំបង ៖ ផ្ទះ​ទី​១០៨ និង​ទី​១០៩ ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា ត្រូវ​បាន​ប្រគល់​ជូន​អតីត​យុទ្ធ​ជន​ចំនួន​២​គ្រួសារ នៅ​ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង កាលពី​វេលា​១១​ព្រឹក​ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០១៩ ដឹកនាំ​ដោយ​លោក ងួ​ន រតនៈ អភិបាល​នៃ​គណៈ​អភិបាលខេត្ត ប្រធានកិត្តិយស សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្ត អមដំណើរ​ដោយ លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ឃ្នួ​ច មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​បាត់ដំបង ជា​ប្រធាន ស​.​អ​.​ក ខេត្ត​, លោក នី កន ទីប្រឹក្សា​ក្រសួងការពារជាតិ អនុប្រធាន ស​.​អ​.​ក ខេត្ត​, ព្រមទាំង​ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត អនុប្រធាន សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្ត​, ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​ខេត្ត អនុប្រធាន​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្ត​,​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត អនុប្រធាន សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្ត​, ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្ត អនុប្រធាន​ប្រចាំការ ស​.​អ​.​ក ខេត្ត​, លោក​ឧត្តមសេនីយ៍ត្រី ម៉ុ​ក ឌី​ណា មេបញ្ជាការ​ទិស តំបន់​ប្រតិបត្តិការ​សឹក​រង​បាត់ដំបង សមាជិក គណៈកម្មាធិការ ស​.​អ​.​ក ខេត្ត​, លោក​វរសេនីយ៍ទោ រ៉ុ​ង ប៉ុក មេបញ្ជាការ​រង កងរាជអាវុធហត្ថ​ខេត្ត សមាជិក គណៈកម្មាធិការ ស​.​អ​.​ក ខេត្ត ។

អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​ផ្ទះ​ចំនួន​២​ខ្នង នៅ​ស្រុក​ភ្នំព្រឹក អញ្ជើញ​ចូលរួម​មាន​៖ អស់លោក សមាជិក គណៈកម្មាធិការ ស​.​អ​.​ក ខេត្ត​, លោក​អភិបាល នៃ​គណៈ​អភិបាលស្រុក ប្រធានកិត្តិយស ស​.​អ​.​ក ស្រុក​, លោក​ប្រធាន អនុប្រធាន ស​.​អ​.​ក ស្រុក​, ក្រុមការងារ ស​.​អ​.​ក ខេត្ត​/​ស្រុក​, លោក​ប្រធានកិត្តិយស​សាខា​ឃុំ​, លោក​ប្រធាន​សាខា​ឃុំ និង​អាជ្ញាធរ​ដែនដី សរុប​ចំនួន ៥៦​នាក់ ។

ផ្ទះ​ចំនួន​២​ខ្នង​នេះ គឺ​ខ្នង​ផ្ទះ​ទី​១០៨ និង​ទី​១០៩ ក្នុង​ចំណោម​ផ្ទះ​ទាំង ១១៧​ខ្នង របស់​សមាគម អតីត​យុទ្ធ​កម្ពុជា ខេត្តបាត់ដំបង ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី រៀប​ការ៉ូ​បាត និង​រៀប​ជញ្ជាំង​ឥដ្ឋ​កំពស់ ០១​ម៉ែត្រ ជា​អំ​ណោ​ច​ដ៏​ថ្លៃថ្លា​របស់​សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រធាន​សមាគម អតីត​យុទ្ធ​កម្ពុជា ប្រគល់​ជូន​អតីត​យុទ្ធ​ចំនួន ២​គ្រួសារ ដែល​មាន​ជីវភាព​ទីទ័ល​ក្រ គ្មាន​ទីជំរក​សមរម្យ ១-​ឈ្មោះ យ៉ែ​ម ឈឿ​ន អត្តលេខ HA90001177 ជា​ជន​ពិការ ភេទ​ប្រុស អាយុ ៦៣​ឆ្នាំ ទទួល​បាន​ផ្ទះ​ទំហំ (៤​ម៉ែត្រ​x៦​ម៉ែត្រ​) ត​សំ​យ៉ាប​ក្រោយ ទំហំ (៣​ម៉ែត្រ​x២.៥​ម៉ែត្រ​) ស្ថិត​នៅ​ភូមិ​សាមគ្គី ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង និង​២-​ឈ្មោះ ឡឹ​ក ផល អត្តលេខ HA83000233 ជា​ជន​ពិការ ភេទ​ប្រុស អាយុ ៥៥​ឆ្នាំ ទទួល​បាន​ផ្ទះ​ទំហំ (៤​ម៉ែត្រ​x៦​ម៉ែត្រ​) ត​សំ​យ៉ាប​ក្រោយ ទំហំ (៣​ម៉ែត្រ​x២.៥​ម៉ែត្រ​) ស្ថិត​នៅ​ភូមិ​អូរ​ចោទ ឃុំ​បារាំង​ធ្លាក់ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ។

ម្ចាស់ផ្ទះ​នីមួយ​ៗ​ទទួល​បាន​ថវិកា ១០៥០​០០០​រៀល​, អង្ករ​ចំនួន ១០០​គីឡូ​ក្រោម​, ទឹកត្រី​១​យួរ​, ទឹក​ស៊ី​អី​វ ១​យួរ​, ត្រីខ​១​យួរ​, ឆ្នាំង ចាន មុង ១, ភួយ ០១, កន្ទេល​១ ។

ក្នុង​នោះ​ដែរ ឯកឧត្តម ងួ​ន រតនៈ ប្រធានកិត្តិយស ស​.​អ​.​ក ខេត្ត បាន​ឧបត្ថម្ភ​ថវិកា ៤០០០០០​រៀល បន្ថែម​ទៀត សម្រាប់​ម្ចាស់ផ្ទះ​ក្នុង​១​គ្រួសារ និង​ឧបត្ថម្ភ​រទេះ១​គ្រឿង ដល់​អតីត​យុទ្ធ​ជន ជា​ជន​ពិការ ជើង​ទាំង​២, លោក នី កន អនុប្រធាន ស​.​អ​.​ក ខេត្ត បាន​ឧបត្ថម្ភ​ថវិកា ១៥០០០០​រៀល បន្ថែម​ទៀត សម្រាប់​ម្ចាស់ផ្ទះ​ក្នុង​១​គ្រួសារ​, លោក រ៉ុ​ង ប៉ុក សមាជិក គណៈកម្មាធិការ ស​.​អ​.​ក ខេត្ត បាន​ឧបត្ថម្ភ​ថវិកា ១០០០០០​រៀល បន្ថែម​ទៀត សម្រាប់​ម្ចាស់ផ្ទះ​ក្នុង​​មួយ​​គ្រួសារ​, លោក​វរសេនីយ៍ទោ ញឹក តុំ នាយការិយាល័យ​ហ្វឹកហ្វឺន តំបន់​ប្រតិបត្តិការ​សឹក​រង​បាត់ដំបង បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ១០០​ដុល្លារ សម្រាប់​កម្មវិធី​ប្រគល់​ផ្ទះ​នេះ​ផង​ដែរ ។

ដោយឡែក​អតីត​យុទ្ធ​ជន​រស់នៅ​ក្បែរ​ខាង ដែល​បាន​ចូលរួម​អបអរសាទរ​ចំនួន ១០​នាក់ ក្នុង​ម្នាក់​ៗ​ទទួល​បាន​ថវិកា​ចំនួន ៥០,០០០​រៀល ជា​អំណោយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន​រ៉ា​នី ហ៊ុន​សែន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ