ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ម្នាក់​ធ្វើ​ឲ្យ​ផ្អើល​ពេញ​ផ្ទះសំណាក់

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ជនជាតិ​អ៊ី​ស្រា​អែ​ល​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ឃាត់ខ្លួន​បាន ក្នុងផ្ទះ​សំណាក់​មួយ ស្ថិត​ក្នុងភូមិ​មេភ្លើង សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង រួម​ជាមួយ​គ្រឿងញៀន​និង​វត្ថុ​តាង​មួយ​ចំនួន ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ…

ខេត្តស្វាយរៀង ៖ ជនជាតិ​អ៊ី​ស្រា​អែ​ល​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ឃាត់ខ្លួន​បាន ក្នុងផ្ទះ​សំណាក់​មួយ ស្ថិត​ក្នុងភូមិ​មេភ្លើង សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង រួម​ជាមួយ​គ្រឿងញៀន​និង​វត្ថុ​តាង​មួយ​ចំនួន ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ។

បើ​តាម​លោក​វរសេនីយ៍ឯក​កែវ សុ​ថា ស្នងការ​រង​ទទួល​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ខាងលើ​ត្រូវ​បាន​ធ្វើ​ឡើង នា​ថ្ងៃ​ទី​០៣ ខែកុម្ភៈ ឆ្នាំ​២០១៩ ក្នុងផ្ទះ​សំណាក់​ជី​ង​ឡុ​ង ក្រោយ​ពី​សមត្ថកិច្ច​ជំនាញ​បាន​ទទួល​ព័ត៌មាន​ពី​ម្ចាស់ផ្ទះ​សំណាក់​ថា មានការ​សង្ស័យ​លើ​ជនបរទេស​មក​ស្នាក់​នៅ​បន្ទប់​ជួល​ខាងលើ ។

លោក​វរសេនីយ៍ឯក​កែវ​សុ​ថា បាន​បន្ត​ថា ដោយ​មានការ​សុំ​សម្របសម្រួល​ពី​លោក​គង់ ច័ន្ទ​ខេ​ម​រិ​ទ្ធ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​ការិយាល័យ​អន្តោប្រវេសន៍​មន្ទីរ​សុខាភិបាល​ខេត្ត​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយ​រៀង​និង​អា​ជ្ញ​ធរ​មូលដ្ឋាន​ពាក់ព័ន្ធ​ចុះ​បង្ក្រាប​មុខសញ្ញា​សង្ស័យ​រក្សា​ទុក​សារធាតុ​គីមី​ផ្សំ និង​ប្រើប្រាស់​គ្រឿងញៀន​បាន​ម្នាក់ និង​បញ្ជូន​ទៅ​សាកសួរ និង​ធ្វើតេស្ត​ទឹកនោម​លទ្ធផល​មាន​ជាតិ​កញ្ឆា ។

ជនជាតិ​អ៊ី​ស្រា​អែ​ល​នោះ​មានឈ្មោះ Trillessky Ran ភេទ​ប្រុស អាយុ​៤១​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ ២៣២៩៣៤១២ ចុះ​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០១៧ ។ ចំណែក​វត្ថុ​តាង​ដែល​សមត្ថកិច្ច​ដកហូត​បាន​រួម​មាន ម៉ូតូ​១​គ្រឿង ទូរស័ព្ទ​ដៃ​៣​គ្រឿង កុំព្យូទ័រ​យួរដៃ​២​គ្រឿង ម្សៅ Depakine chrono មាន​សារធាតុ​ជា​មេ​តំ​ហ្វេ​តា​មីន ចំនួន​១​កញ្ចប់​ធំ រុក្ខជាតិ និង​សារធាតុ​គីមី​ផ្សំ​ចំនួន​២១​មុខ​ផ្សេង​ទៀត ថ្នាំពេទ្យ​គ្រប់​ប្រភេទ​ជាង ២.៣​គីឡូក្រាម (​បាន​ប្រគល់​ឱ្យ​មន្ទីរ​សុខាភិបាល​រក្សា​ទុក​)​ថវិកា និង​សម្ភារៈ​មួយ​ចំនួន​ផង​ដែរ ។

បច្ចុប្បន្ន​ករណី​នេះ​សមត្ថកិច្ច​ជំនាញ​កំពុងធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តស្វាយរៀង​ចាត់ការ​តាម​នីតិវិធី ។ ចំពោះ​រុក្ខជាតិ និង​សារធាតុ​គីមី​ផ្សំ​ខាងលើ​សមត្ថកិច្ច​បាន​រៀបចំ​បញ្ជូន​មួយ​ផ្នែក​ទៅ​អាជ្ញាធរ​ជាតិ ដើម្បី​ធ្វើ​កោសល្យ​វិ​ច្ច័​យ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ