ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​បើកបរម៉ូតូ​រេចង្កូត​បោកផ្ទប់នឹង​ថ្នល់​

5 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​ជួបជុំ​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​តាំងពី​ព្រឹក​រហូត​ដល់​ល្ងាច លុះ​ស្រវឹង​ជោក ក៏បើក​បរ​ម៉ូតូ​តែ​ម្នាក់ឯង​បម្រុង​ត្រឡប់​ទៅ​ផ្ទះ​ បណ្តាល​ឱ្យ​រេ​ចង្កូត​ពេញ​ផ្លូវ រួច​ក៏​ដួល​បោក​ផ្ទប់​ទៅ​នឹង​ថ្នល់​រង​របួស​ធ្ងន់​តែ​ម្តង ។ ហេតុការណ៍​​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣៥​នាទី​យប់​​ថ្ងៃ​ទី​៣ ខែកុម្ភៈ…

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​ជួបជុំ​ផឹកស៊ី​ជាមួយ​មិត្តភក្តិ​តាំងពី​ព្រឹក​រហូត​ដល់​ល្ងាច លុះ​ស្រវឹង​ជោក ក៏បើក​បរ​ម៉ូតូ​តែ​ម្នាក់ឯង​បម្រុង​ត្រឡប់​ទៅ​ផ្ទះ​ បណ្តាល​ឱ្យ​រេ​ចង្កូត​ពេញ​ផ្លូវ រួច​ក៏​ដួល​បោក​ផ្ទប់​ទៅ​នឹង​ថ្នល់​រង​របួស​ធ្ងន់​តែ​ម្តង ។

ហេតុការណ៍​​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣៥​នាទី​យប់​​ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​លូ​ដាច់​ផ្លូវលំ​១​ខ្សែ ស្ថិត​ក្នុងភូមិ​ផ្សារ​ព្រំ​ជើង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ជង់ គង់ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​ជាងសំណង់ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។

ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​​ថា មុនពេលកើតហេតុ ជន​រង​គ្រោះ​ខាងលើ​បាន​ផឹកស្រា​ជាមួយ​មិត្តភក្តិ​របស់​ខ្លួន​រហូត​ដល់​ពេល​យប់ ទើប​បែក​គ្នា​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន​អស់ ចំណែកឯ​ជន​រង​គ្រោះ​បាន​បើក​បរ​​ម៉ូតូ​ទាំង​សភាព​ទ្រេតទ្រោត លុះ​បាន​មួយសន្ទុះ ស្រាប់តែ​រេ​ចង្កូត​ពេញ​ផ្លូវ បណ្តាល​ឱ្យ​ដួលតែ​​ម្នាក់ឯង​រង​របួសធ្ងន់​តែ​ម្តង ។

​ក្រោយ​ពេលកើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​ប​ញ្ជូ​ន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន រីឯ​ម៉ូតូ​ត្រូវ​បាន​នគរបាល​ប្រគល់​ជូន​ទៅ​អោយ​សាច់ញាតិ​របស់​ជន​រង​គ្រោះ​យក​ទៅ​ជួសជុល​វិញផងដែរ​ ។


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ