ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ជួប​គ្រោះ​យ៉ាង​រន្ធត់​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង ខណៈ​បុរស​២​នាក់​ទៀត​កំពុង​សង្គ្រោះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​៣​នាក់​ជិះ​ម៉ូតូ​មួយ​ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​ដែល​ខូច​ចត​តាម​ផ្លូវ បណ្តាល​អោយ​បុរស​ម្នាក់​ស្លាប់​នៅ​កន្លែង​កើតហេតុ ចំណែក​បុរស​២​នាក់​ទៀត​បាន​រង​របួសធ្ងន់ ។ ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង…

រាជធានី​ភ្នំពេញ ៖ បុរស​៣​នាក់​ជិះ​ម៉ូតូ​មួយ​ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​ដែល​ខូច​ចត​តាម​ផ្លូវ បណ្តាល​អោយ​បុរស​ម្នាក់​ស្លាប់​នៅ​កន្លែង​កើតហេតុ ចំណែក​បុរស​២​នាក់​ទៀត​បាន​រង​របួសធ្ងន់ ។

ហេតុការណ៍​នេះ​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ទល់មុខ​ផែស្ងួត​សូ​ងួ​ន ស្ថិត​នៅ​ភូមិ​ចោម​ចៅ​២ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

រថយន្ត​ដែល​ខូច​ចត​តាម​ផ្លូវ​ជា​ប្រភេទ​រថយន្ត​សណ្តោង​កុងតឺន័រ ពណ៌​ត្រួយ​ចេក ពាក់​ស្លាក​លេខ ភ្នំពេញ ៣D-២៤៨២ ។ ចំណែក​ភាគី​ខាង​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​៣​នាក់ ម៉ាក​ឃ្លិ​ក ពណ៌​ស ពាក់​ស្លាក​លេខ បាត់ដំបង ១AB-៣៨៩៨ បើកបរ​ដោយ​ឈ្មោះ សុង គី​ម​ឡង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ រស់នៅ​បុរី​សន្តិភាព​២ ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​។ រីឯ​អ្នក​រួម​ដំណើរ​២​នាក់​ទៀត​ដែល​រង​របួសធ្ងន់​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ គេ​ដឹង​ថា​រថយន្ត​កុងតឺន័រ​ខាងលើ​ខូច​នៅ​តាម​ផ្លូវ​ជា​ច្រើន​ម៉ោង​មក​ហើយ បន្ទាប់​មក​ក៏​បាន​យក​តង់​កៅស៊ូ​ដាក់​ខាងក្រោយ​រថយន្ត​ផង​ដែរ តែ​ពុំ​មាន​ភ្លើង​បំភ្លឺ​ផ្លូវ​ឡើយ លុះ​មក​ដល់​ម៉ោង​កើតហេតុ ស្រាប់តែ​ឃើញ​បុរស​៣​នាក់​ខាងលើ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ឃ្លី​ក ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ស្រប​ជាមួយ​រថយន្ត​ដែល​កំពុង​ឈប់​ចត ហើយ​មិន​បាន​ជាន់​ហ្វ្រាំង​ក៏​បាន​បុក​ពីក្រោយ​រថយន្ត​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​នៅ​កន្លែង​កើតហេតុ​ភ្លាម​ៗ​ផង​ដែរ ចំណែក​អ្នក​រួម​ដំណើរ​២​នាក់​ទៀត​រង​របួសធ្ងន់ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ឯកជន​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​នៅ​មន្ទីរ​ផង​ដែរ​។

បន្ទាប់​មក​ជំនាញ​ចរាចរណ៍​រាជធានី​ភ្នំពេញ​បាន​ចុះ​ធ្វើការ​វាស់វែង និង​យក​រថយន្ត រួម​ទាំង​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​ផ្នែក​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​ថ្ងៃក្រោយ ។

ចំណែក​សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ប្រគល់​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត ។

ក្រោយ​ពេល​កើតហេតុ ជំនាញ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​បាន​ចុះ​ទៅ​សាកសួរ និង​ធ្វើ​កំណត់ហេតុ​ដោយ​ជន​រង​គ្រោះ​រង​របួសធ្ងន់​ដែល​សំរាក​នៅ​មន្ទីរពេទ្យ​ឯកជន​បាន​និយាយ​ថា ពួក​គាត់​ទើប​ចេញពី​ខារ៉ាអូខេ​នៅ​ម្តុំ​ជ្រែ​កោង ហើយ​ត្រឡប់​ទៅ​ផ្ទះ​វិញ ក៏​ជួប​គ្រោះថ្នាក់​បែប​នេះ​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ