ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លងផ្លូវ​មិន​ប្រយ័ត្ន​ក៏​ត្រូ​រ​រថយន្ត​ពន្លះ​ឡើង​របួសធ្ងន់

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ដបន្ទាយមានជ័យ ៖ យុវជន​ម្នាក់​បាន​រង​របួស​យ៉ាង​ធ្ងន់ ខណៈ​ពេល​ជិះ​ម៉ូតូ​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន​ត្រូវ​រថយន្ត​បុក​បណ្តាល​ឲ្យ​រង​របួសធ្ងន់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​០២ ខែកុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង​៩​និង​៥៦​នាទី​យប់ លើ​ផ្លូវជាតិ​លេខ​៥…

ខេត្ដបន្ទាយមានជ័យ ៖ យុវជន​ម្នាក់​បាន​រង​របួស​យ៉ាង​ធ្ងន់ ខណៈ​ពេល​ជិះ​ម៉ូតូ​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន​ត្រូវ​រថយន្ត​បុក​បណ្តាល​ឲ្យ​រង​របួសធ្ងន់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​០២ ខែកុម្ភៈ ឆ្នាំ​២០១៩ វេលា​ម៉ោង​៩​និង​៥៦​នាទី​យប់ លើ​ផ្លូវជាតិ​លេខ​៥ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៣៧២-៣៧៣ ស្ថិត​ក្នុងភូមិ​ថ្មី​ឃុំ​សំរោង ស្រុក​អូរ​ជ្រៅ ខេត្ដបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ទោ សែ​ស វិបុល អធិការ​នគរបាល​ស្រុក​អូរ​ជ្រៅ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ ឈ្មោះ វឿ​ន ចាន់​រិ​ត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ នៅ​ភូមិ​សូ​រិ​យា​ថ្មី ឃុំ​កូប ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ទ្រី​ម ពណ៌​ខ្មៅ ផ្លា​ក​លេខ ផ​.៨៥៥៧ ។ ចំណែក​រថយន្ត​ម៉ា​សាំ​យ៉ុ​ង​ផលិត​ឆ្នាំ​១៩៩៩ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2T- 0218 បើកបរ​ដោយ​ឈ្មោះ ខ្នា វ៉ា​ន់​នី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ នៅ​ភូមិ​ណា​កា​ឆាយ ឃុំ​កូប ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ។

លោក​អធិការ​បាន​បន្ត​ថា មុន​ពេល​កើតហេតុ​អ្នកបើកបរ​ម៉ូតូ​បាន​បើក​ឆ្លងកាត់​ទ្រូងផ្លូវ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ស្រប​ពេល​នោះ​ក៏​មាន​រថយន្ត​ម៉ាក​សាំង​យ៉ុ​ង​១​គ្រឿង​បាន​បើក​មក​ពី​ទិស​ដៅ​ពី​លិចទៅ​កើត​បុក​ពេញទំហឹង បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព បែកក្បាល​ទៅ​នឹង​ថ្នល់​រង​របួសធ្ងន់​ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​ភ្លាម​នៅ​មន្ទីរពេទ្យ ។

ចំពោះ​ហេតុ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​នេះ គឺ​បណ្តាល​មក​ពី​អ្នកបើកបរ​ម៉ូតូ​មិន​ឆ្លង​ទ្រូង​ថ្នល់​មិន​ប្រយ័ត្ន​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ ។ វត្ថុ​តាង​ម៉ូតូ និង​រថយន្ត​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ អធិការដ្ឋាន​ស្រុក​អូរ​ជ្រៅ​យក​មក​រក្សា​ទុក ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ