ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ខ្លឹម​ៗ​ទាំង​5​យ៉ាងនេះ​អាច​រកបាន​1​លាន​​ដុល្លារ​ដោយ​ស្រួល

5 ឆ្នាំ មុន

ការ​រកបាន​១​លាន​ដុល្លារ ស្តាប់​មើលទៅ​ហាក់ដូចជា​លុយ​ច្រើន​ណាស់​អីចឹង ប្រសិនបើ​អ្នក​មិន​ដែល​ធ្លាប់​រកបាន​ពី​មុន ។ វា​គឺជា​គោលដៅ​ដែល​ពិបាក​នឹង​សម្រេច​សម្រាប់​មនុស្ស​មួយ​ចំនួន​ធំ តែ​អ្វី​ជា​ការ​ពិត​នោះ​គឺ​មាន​មនុស្ស​១.៧០០​នាក់​ក្លាយទៅជា​សេដ្ឋី​ជា​រៀងរាល់ថ្ងៃ​លើ​ពិភពលោក​នេះ ហើយ​មាន​ជាង​៦២​ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ មាន​ប្រាក់​ឡើង​ដល់​ខ្ទង់លាន​ដុល្លារ ។ តើ​ធ្វើ​ដូច​ម្តេចទៅ​បាន​អាច​មាន​លុយ​ច្រើន​ដូច​គេ?…

ការ​រកបាន​១​លាន​ដុល្លារ ស្តាប់​មើលទៅ​ហាក់ដូចជា​លុយ​ច្រើន​ណាស់​អីចឹង ប្រសិនបើ​អ្នក​មិន​ដែល​ធ្លាប់​រកបាន​ពី​មុន ។ វា​គឺជា​គោលដៅ​ដែល​ពិបាក​នឹង​សម្រេច​សម្រាប់​មនុស្ស​មួយ​ចំនួន​ធំ តែ​អ្វី​ជា​ការ​ពិត​នោះ​គឺ​មាន​មនុស្ស​១.៧០០​នាក់​ក្លាយទៅជា​សេដ្ឋី​ជា​រៀងរាល់ថ្ងៃ​លើ​ពិភពលោក​នេះ ហើយ​មាន​ជាង​៦២​ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ មាន​ប្រាក់​ឡើង​ដល់​ខ្ទង់លាន​ដុល្លារ ។ តើ​ធ្វើ​ដូច​ម្តេចទៅ​បាន​អាច​មាន​លុយ​ច្រើន​ដូច​គេ?

ខាងក្រោម​នេះ គឺជា​វិធី​ខ្លឹម​ៗ​ទាំង​៥​ពី​វេ​ប​សាយ Alux ដែល​អាច​ឱ្យ​អ្នក​រកបាន​ប្រាក់​១​លាន​ដុល្លារ​បាន​ដោយ​ងាយ ៖

១. មានការ​ងារ​ដែល​រក​លុយ​បាន​ច្រើន ៖ ជា​ការ​ពិត​ណាស់ វិធី​សាមញ្ញ​ជាងគេ​ក្នុង​ការ​រក​លុយ​បាន​ច្រើន គឺ​ការ​ប្រើប្រាស់​ជំនាញ​ឯកទេស​របស់​យើង ដែល​វា​ជា​អ្វី​មនុស្ស​ផ្សេង​ទៀត​មិនសូវ​ចេះ​ធ្វើ​ដូច​។ ជា​ឧទាហរ​ណ៍​ស្រាប់ វេជ្ជបណ្ឌិត មេធាវី និង នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ធំ​ៗ នៅ​អា​មេ​រិ​ក និង អឺរ៉ុប រក​ចំណូល​បានជា​មធ្យម ១៥​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ។

តែ​អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​នោះ គឺ​ការងារ​ជា « អ្នកលក់​» អាច​រក​ប្រាក់​បាន​ច្រើន​ជាង​នេះ​ទៅ​ទៀត​។ តែ​វា​មាន​តែ​អ្នកលក់​១%​ប៉ុណ្ណោះ ដែល​អាច​ឡើង​ដល់​កម្រិត​នេះ ព្រោះតែ​គេ​មាន​ជំនាញ​ខ្លាំង​ក្នុង​ការ​លក់​អ្វី​ៗ ដែល​គ្មាន​អ្នក​ពូកែ​ដូច​។ អ្នកលក់​ប្រភេទ​នោះ​អាច​រកបាន​ជាង ២៥​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ។

២. សរសេរ​សៀវភៅ​ដែល​លក់ដាច់ ៖ តើនរ​ណាខ្លះ​មិន​ដែល​អាន​សៀវភៅ​រឿង Harry Potter ឬ Fifty Shades of Grey​? តើ​អ្នកដឹង​ទេ​ថា​អ្នក​សរសេរ​សៀវភៅ​ទាំងនេះ​រក​លុយ​បាន​ច្រើន​ប៉ុនណា? នេះ​គឺ​ដោយសារ​តែ​គេ​អាច​លក់​ទាំង​ក្នុង​ទម្រង់​ជា​សៀវភៅ​ក្រដាស និង សៀវភៅ​អេ​ឡិច​ត្រូ​និក ។ រាល់​ពេល​មាន​អ្នកទិញ អ្នក​នឹង​ទទួល​បាន​លុយ​តាម​រយៈ​នោះ ។ តែ​នេះ​ទាល់តែ​អ្នក​រស់នៅ​ក្នុង​ទីណា​ដែល​មានច្បាប់​កម្មសិទ្ធិបញ្ញា​តឹងរ៉ឹង​ដែរ​។

៣. ចាប់ផ្តើម​មុខ​ជំនួញ​តូច​មួយ ហើយ​ខំ​ធ្វើ​ឱ្យ​លូតលាស់ ៖ មិនបាច់​ទៅ​មើល​នៅ​ទីណា​ច្រើន​ទេ យើង​គ្រាន់តែ​មើល​អ្នកមាន​កំពូល​ៗ ដូច​ជា ស្ថាបនិក Facebook លោក Mark Zuckerburg ស្ថាបនិក Microsoft លោក Bill Gates និង ស្ថាបនិក Alibaba លោក Jack Ma ទៅ​ចុះ ពួក​គេ​សុទ្ធតែ​ចាប់ផ្តើម​ដំបូង​ជាមួយនឹង​ក្រុមហ៊ុន​យ៉ាង​តូច​មួយ ។ អ្វី​ដែល​ចាំបាច់​គឺ អ្នក​ត្រូវ​ដឹង​វិធី​ធ្វើ​វា​ឱ្យ​លូតលាស់​ទៅ​មុខជា​និច្ច ។

៤. សន្សំ​លុយ ដាក់​វិនិយោគ ៖ នេះ​គឺជា​វិធី​ស្រួល​យល់​ជាងគេ ដោយសារ​តែ​អ្នក​គ្រាន់តែ​សន្សំ​លុយ ហើយ​យក​វា​ដាក់​ក្នុង​ធនាគារ​ឱ្យ​គេ​វិនិយោគ សម្រាប់​អ្នក​ស៊ីការប្រាក់​ជា​ការ​ស្រេច​។ អ្នក​អាច​ទទួល​បាន ៧%​នៃ​ប្រាក់​ដើម​ជា​រៀង​រាល់​ឆ្នាំ​។ ដូចនេះ​ប្រសិនបើ​អ្នកមាន​លុយ​ច្រើន​តម្កល់ នោះ​វា​នឹង​បន្ត​កើនឡើង​រហូត ដោយ​គ្រាន់តែ​ទុក​វា​ចោល​នៅ​ទីនោះ ។

៥. ទិញ​ហ្វ្រេ​ន​ឆាយ (Franchise) យក​មក​រកស៊ី​ឱ្យ​រីក​ចម្រើន ៖ ប្រសិនបើ​អ្នក​មិនសូវ​មានការ​គិត​ច្នៃ​ប្រឌិត​រក​អ្វី​ថ្មី​ៗ​ទេ អ្នក​អាច​ទៅ​ទិញ​ហ្វ្រេ​ន​ឆាយ ដែល​គេ​រកស៊ី​កាក់កប​ស្រាប់​ហើយ មក​ធ្វើ​បន្ត​ក៏​បាន​ដែរ​។ អ្វី​ដែល​សំខាន់​គឺ​អ្នក​ត្រូវ​ចេះ​រើស​យក​យីហោ​ណា ដែល​ស្រួល​រក​ចំណូល ហើយ​កំពុង​តែ​មាន​ប្រជា​ប្រិយ​ភាព​ស្រាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ