ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​ដើរ​ឆ្លង​តាម​វេរ៉ង់ដា​បើក​បង្អួច​មើល ស្រាប់តែ​ប្រទះ​ឃើញ​ប្រពន្ធ​…​ស្រែក​ផ្អើល​ឆោឡោ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បានចិត្ត​ចងក​សម្លាប់​ខ្លួន បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​ឡើង​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​របស់​ជន​រង​គ្រោះ​ជាន់​ឡៅតឿ ផ្លូវ​បេតុង ភូមិ​អូរ​អណ្តូង​១ សង្កាត់​ព្រែក​ប្រា…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បានចិត្ត​ចងក​សម្លាប់​ខ្លួន បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​ឡើង​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​របស់​ជន​រង​គ្រោះ​ជាន់​ឡៅតឿ ផ្លូវ​បេតុង ភូមិ​អូរ​អណ្តូង​១ សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ខៀវ ដា​រ៉ា ភេទ​ស្រី អាយុ​២២​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅផ្ទះ​អត់លេខ ក្រុម​៣ ភូមិ អូរ​អណ្តូង​១ សង្កាត់ ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ ​ហើយ​ស្ត្រីរងគ្រោះ​​ទើបតែ​រៀប​ការ​បាន​ជាង​៣​ខែប៉ុណ្ណោះ​ ចំណែក​បុរស​ជា​ប្តី​មិន​បានអោយ​ដឹង​ឈ្មោះ ។

តាម​សម្តី​បុរស​ជា​ប្តី​បានអោយ​ដឹង​ថា នៅ​ថ្ងៃ​សំរាក​ពី​ការងារ គាត់​នៅផ្ទះ​ជាមួយ​ប្រពន្ធ និង​ម្តាយក្មេក​បាន​អង្គុយ​លក់ដូរ​នៅ​មុខ​ផ្ទះ​ដូច​សព្វដង ពេល​នោះ​ដែរ​ប្រពន្ធ​របស់​គាត់​ក៏​បាន​ឡើង​ទៅ​ដេក​នៅ​ក្នុង​បន្ទប់​របស់​ខ្លួន​ជាន់​ឡៅតឿ ដោយ​មិន​មានរឿង​ហេតុ​អ្វី​កើតឡើង​នោះ​ទេ ។

ប្រភព​ដដែល​បាន​បន្ត​ថា លុះ​មក​ដល់​វេលា​កើតហេតុ គាត់​ឆ្ងល់​ថា ប្រពន្ធ​ដេក​យូ​ៗ​ម្ល៉េះ ក៏​ឡើង​ទៅ​គោះ​ទ្វារ​ហៅ តែ​ពេល​ឡើង​ទៅ​ដល់ ស្រាប់តែ​ទ្វារ​ចាក់​គន្លឹះ​ពី​ក្នុង ទោះ​គាត់​ខំ​ស្រែកហៅក៏​គ្មាន​អ្នកឆ្លើយ ។

ពេល​នោះ​ដែរ គាត់​ក៏​បាន​ដើរ​ឆ្លង​តាម​វេរ៉ង់ដា​បើក​បង្អួច​មើល ក៏​ស្រាប់តែ​ឃើញ​ប្រពន្ធ​របស់​គាត់​បាន​យក​ក្រមា​ចងក​ជាប់​នឹង​ដែក​បង្អួច មិន​ថា​ស្លាប់ ឬ​រស់​នោះ​ទេ ហើយ​គាត់​ក៏​ស្រែក​ផ្អើល​ឆោឡោ និង​ស្រាយ​ក្រមា​ចេញ រួច​យកប្រពន្ធ​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ តែ​អកុសល​ពេល​ទៅ​មន្ទី​ពេទ្យ គ្រូពេទ្យ​ប្រាប់​ថា ប្រពន្ធ​របស់​គាត់​បាន​ស្លាប់​បាត់​ទៅ​ហើយ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា គាត់​មិនដឹង​ថា ប្រពន្ធ​របស់​គាត់​មាន​ជំងឺ​ប្រចាំ​កាយ​អ្វី​នោះ​ទេ មាន​តែ​ម្តាយបង្កើត​របស់​ស្ត្រី​រង​គ្រោះ​ទើប​ដឹង ហើយ​ប៉ុន្មាន​ថ្ងៃមុន ប្រពន្ធ​របស់​គាត់​បាន​និយាយ​ប្រាប់​ថា «​ជំងឺ​អូន​ធ្ងន់​ហើយ​» លុះ​មក​ដល់​ពេល​នេះ ប្រពន្ធ​របស់​គាត់​បានសំរេចចិត្ត​ចងក​សម្លាប់​ខ្លួន​ចោល​គាត់​តែ​ម្តង​ទៅ ។

ពាក់ព័ន្ធ​នឹង​ហេតុការណ៍​ខាងលើ​នេះ​ដែរ រហូត​ដល់​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ដដែល​ទើប​ដំណឹង​នេះ​បានលឺ​ដល់​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​ព្រែក​ប្រា​​ចុះ​ទៅពិនិត្យ និង​​ធ្វើ​កំណត់ហេតុ រួច​​បាន​ទំនាក់ទំនង​ហៅ​ខាង​ជំនាញ​កោសល្យ​វិ​ច្ច័​យ​រាជធានី​ភ្នំពេញ​ដើម្បី​ចុះ​ទៅ​ពិនិត្យ​សព​អោយ​បាន​ជាក់លាក់ ។

ក្រោយ​ពេល​កើតហេតុ ក្រុម​គ្រួសារ​ជន​រង​គ្រោះ​មិន​បាន​ប្តឹងផ្តល់​រឿង​អ្វី​នោះ​ទេ ហើយ​សមត្ថកិច្ច​ជំនាញ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ករណី​នេះ​មិន​មាន​ជាប់​ពាក់ព័ន្ធ​អំពើ​ឃាតកម្ម​អ្វី​នោះ​ទេ គឺ​ជន​រង​គ្រោះ​ពិតជា​បាន​ចងក​សម្លាប់​ខ្លួន​ប្រាកដ​មែន ។ បន្ទាប់​មក​សមត្ថកិច្ច​ក៏​បាន​ប្រគល់​សព​ជន​រង​គ្រោះ​អោយ​ក្រុម​គ្រួសារ​ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅផ្ទះ​ជន​រង​គ្រោះ​ផ្ទាល់​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ